ព័ត៌មានអន្ដរជាតិ
ខេត្ត៤នៅភាគខាងត្បូងថៃប្រឈមទឹកជំនន់រហ័សដ៏ខ្លាំង
តំបន់ជាច្រើនក្នុងខេត្តចំនួន៤ រួមមានខេត្ត សុងខ្លា (Songkhla) និងខេត្តយ៉ាឡា (Yala) ខេត្តប៉ាត់តានី (Pattani) និង ខេត្តណារ៉ាធីវ៉ាត់ (Narathiwat) ស្ថិតនៅភាគខាងត្បូងប្រទេសថៃបាននិងកំពុងរងនូវជំនន់ទឹកភ្លៀងខ្លាំង ក្រោយរងទឹកភ្លៀងប្រមាណ២៤ម៉ោងចាប់ពីថ្ងៃទី២៦វិច្ឆិកា។ ទឹកជំនន់នោះមានសភាពខ្លាំង និងអាក្រក់បំផុតក្នុងរយៈពេល២ទសវត្សរ៍។
យោងតាមការចេញផ្សាយរបស់ Thai PBS World ការិយាល័យបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយសាធារណៈថ្នាក់ខេត្ត បានចេញសេចក្តីណែនាំឲ្យប្រជាជន នៅក្នុងស្រុកជាច្រើន ដូចជា ស្រុក Betong Than To, Bannang Sata, Kabang, Yaha និង ស្រុក Krong Pinang ត្រូវប្រយ័ត្នពីការកើនឡើងភក់ និង ទឹកជំនន់រហ័ស។
តាមសេចក្តីរាយការណ៍ ភ្លៀងធ្លាក់ខ្លាំងរយៈពេលជាង២៤ម៉ោង បានបណ្តាលទឹកទន្លេ Sai Buri ហូរហៀងលើច្រាំង និងបណ្តាលឲ្យលិចសហគមន៍ជាច្រើន។ ក្រៅពីខាងលើនេះ ក៏នៅមានទន្លេ និងស្ទឹងជាច្រើនទៀតរងទឹកភ្លៀង និងកម្រិតទឹកកើនឡើងយ៉ាងខ្លាំង។
ប្រជាជននៅតាមតំបន់រងគ្រោះត្រូវបានណែនាំឲ្យប្រុងប្រយ័ត្នខ្ពស់ និង រំកិលសម្ភារៈមានតម្លៃតម្កល់នៅទីខ្ពស់៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ