ព័ត៌មានអន្ដរជាតិ
ស្លាប់៤នាក់ និងបាត់ខ្លួន៦នាក់ ក្នុងគ្រោះទឹកជំនន់នៅស្រីលង្កា
កុមារ៣នាក់ដែលបានត្រឡប់មកពីសាលារៀនវិញ ស្ថិតក្នុងចំណោមមនុស្សយ៉ាងតិច៦នាក់ដែលបានស្លាប់ដោយសារទឹកជំនន់រហ័សបង្កមកពីភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដីនៅក្នុងប្រទេសស្រីលង្កា ខណៈមនុស្ស៩នាក់បានរងរបួស និង៦នាក់ទៀតកំពុងបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៨ខែវិច្ឆិកានេះ។

ប្រទេសស្រីលង្កាបានជួបប្រទះនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំងក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ដែលបានជន់លិចផ្ទះ វាលស្រែ និងផ្លូវថ្នល់ ហើយបង្ខំឱ្យអាជ្ញាធរផ្អាកសេវាកម្មរថភ្លើងនៅតំបន់ភ្នំដែលដាំតែ។
យោងតាម អគ្គនាយក DMC Udaya Herathបានឲ្យដឹងថា ទឹកជំនន់បានប៉ះពាល់ដល់មនុស្ស២៣០៧៤៣ នាក់ ហើយគិតត្រឹមថ្ងៃពុធ មនុស្សជាង ៥០០០នាក់ត្រូវបានជម្លៀសចេញ ផ្ទះជិត ៨០០ត្រូវបានខូចខាត ដែលជុំរុញឲ្យមានការបង្កើតជំរំសង្គ្រោះរហូតដល់ទៅសរុបចំនួន ១៦៥។
នាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយរបស់ប្រធានាធិបតីបាននិយាយថា ប្រធាន Anura Kumara Dissanayake បានណែនាំមន្ត្រីឱ្យផ្តល់សេវាសង្គ្រោះដល់ប្រជាជននៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ ដោយផ្តល់អាទិភាពដល់ការប្រមូលទិន្នន័យនៅនឹងកន្លែង ជាងការពឹងផ្អែកតែលើព័ត៌មានបច្ចេកវិទ្យា។

បើយោងតាមនាយកដ្ឋានឧតុនិយមបានព្យាករណ៍ថា អាកាសធាតុធ្ងន់ធ្ងរ ទៅជាខ្យល់ព្យុះខ្លាំងនៅឈូងសមុទ្រ Bengal ដែលទំនងជានឹងផ្លាស់ទីទៅជិតប្រទេសស្រីលង្កា ហើយកាន់តែខ្លាំងទៅជាព្យុះស៊ីក្លូននៅថ្ងៃព្រហស្បតិ៍នេះទៀត។
គួរបញ្ជាក់ថាប្រទេសស្រីលង្កា បាននឹងកំពុងប្រឈមមុខនឹងអាកាសធាតុធ្ងន់ធ្ងរចាប់តាំងពីខែឧសភា ដែលភាគច្រើនបណ្តាលមកពីភ្លៀងមូសុងខ្លាំង។ កាលពីខែមិថុនា មានមនុស្ស ១៦ នាក់បានស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដី៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច