Connect with us

ព័ត៌មានអន្ដរជាតិ

សមត្ថកិច្ចថៃ​បង្ក្រាបល្បែងអនឡាញ​ចាប់​បាន​ចិនតៃវ៉ាន់​១៩​នាក់នៅឈៀងម៉ៃ​​

បានផុស

នៅ

ប៉ូលិសថៃ​បាន​បង្ក្រាប​ទីតាំង​ដំណើរ​ការ​​បនល្បែង​អនឡាញ​​​នៅ​​​ខេត្តឈៀងម៉ៃភាគខាង​ជើង​ប្រទេស​ថៃ ​ដោយ​ចាប់​បាន​​ចិនតៃវ៉ាន់​១៩​នាក់​ក្នុងការ​បង្ក្រាប​ឆ្មក់​ចូល​​​ភូមិគ្រឹះ​ប្រណីត​៣​កន្លែង​ផ្សេងគ្នា​​។​​ ការ​ដំណើរ​ការ​បនល្បែង​អនឡាញ​នោះ​មាន​អតិថិជន​​​ទាំងថៃ​និង​ចិនដែល​អាច​បង្កើត​ចំណូល​ប្រចាំខែ​​ជាង​១០​បាត (ជិត​៣០ម៉ឺន​ដុល្លារ)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីរាយការណ៍​របស់​សារព័ត៌មានថៃ Khaosodenglish នៅ​ព្រឹក​ថ្ងៃទី​២៨ខែ​​វិច្ឆិកា​នេះ បាន​ឲ្យដឹងថា ​​សមត្ថកិច្ច​ថៃ​​បាន​កាន់​ដីកា​ឆែកឆេរ​​​​​​ទីតាំង​​លំនៅឋាន​ប្រណីត​៣​កន្លែង​ផ្សេងគ្នាដែលសង្ស័យ​ជួល​ដោយ​​ជនបរទេស​សម្រាប់​​ប្រតិបត្តិការ​បណ្តាញ​​​ល្បែង​​អន្តរជាតិ ដែល​មាន​ឈ្មោះ​ថា «betadd.app​»។

សេចក្តីរាយការណ៍​នោះ​បាន​បន្តថា ​ជនសង្ស័យ​ដែលត្រូវ​បាន​ឃាត់ខ្លួន​ទាំង​១៩នាក់ពី​ទីតាំង​បង្ក្រាប​ចំនួន​៣កន្លែង​ផ្សេងគ្នា​នោះ បានសារភាព​ថា ពួកគេ​បានធ្វើ​ការ​ឲ្យ​​​គេហទំព័រហ្គេម​អនឡាញដែលមាន​ឈ្មោះ​ថា WWW.Betaccc.app ដែល​អាចដំណើរ​ការ​លេង​ទាំងក្នុង​ប្រទេសថៃ និងតៃវ៉ាន់ និង​មានសមាជិក​​ជាង​១០ម៉ឺន​នាក់ ដោយ​មាន​​ចរន្តសាច់​ប្រាក់​​ជាង​១០លាន​បាតក្នុង​មួយខែ៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​ពង្រឹង​វិធានការ​អធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

ចរាចរណ៍៣ ម៉ោង មុន

ស្នងការរាជធានី៖ កំណាត់ផ្លូវ៦០ម៉ែត្រនឹងត្រូវចាប់ល្បឿនកំណត់ពីពេលនេះតទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

តើរាជរដ្ឋាភិបាលកម្ពុជាបានគិតគូ និងដាក់ចេញវិធានការអ្វីខ្លះលើបញ្ហាកសិផល ពិសេសតម្លៃស្រូវ?

Sokha Hotels

ព័ត៌មានពេញនិយម