Connect with us

សេដ្ឋកិច្ច

កម្ពុជា-អឺរ៉ុប រួមគ្នាជំរុញកំណើនផលិតកម្មស្វាយចន្ទី និងម្រេច

បានផុស

នៅ

ក្រុមអឺរ៉ុប ដែលក្នុងនោះរួមមាន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប អាល្លឺម៉ង់ និងសាធារណរដ្ឋឆេក តំណាងមកពីស្ថានទូតបារាំង ភ្នាក់ងារបារាំងសំរាប់ការអភិវឌ្ឍ (AFD) អាជ្ញាធរអភិវឌ្ឍន៍សហ​ប្រតិបត្តិការស្វីស (SDC) និងអង្គការ GIZ រួមជាមួយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) នៅថ្ងៃទី ២៧-២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤​បាន​ចុះធ្វើ​ទស្សន​កិច្ច​ដល់ទីតាំងចម្ការផ្ទាល់ ​ដើម្បីស្វែង​យល់​​អំពីបញ្ហាប្រឈមនានា នៅថ្នាក់មូលដ្ឋានដែលកសិករ និង​ក្រុមកែច្នៃកំពុងជួបប្រទះលើ​ការ​ផលិត​​​ដំណាំដែលមានតម្លៃខ្ពស់ ជាពិសេសគ្រាប់ស្វាយចន្ទី និង​ម្រេច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនតែប៉ុណ្ណោះក៏មាន​កិច្ចពិភាក្សា​មួយចំនួនដើម្បីជួយបង្កើនការយល់ដឹងកាន់តែ​ច្បាស់អំពី​កំ​ណើន​​​​​​សក្តានុពល នៃខ្សែច្រវាក់​តម្លៃគ្រាប់ស្វាយចន្ទី និងម្រេច ទីផ្សារនៃការនាំចូល និងការ​អនុវត្ត​​កសិកម្មដែលធន់នឹងអាកាសធាតុ។

លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា៖ «សហគមន៍កសិកម្មទំនើបមានសារៈសំខាន់ចំពោះប្រព័ន្ធ កសិ-ចំណីអាហាររបស់កម្ពុជា។ តាម​រយៈ​ការចងក្រងកសិករជាសហគមន៍កសិកម្មទំនើប នឹងជួយពង្រឹងសន្តិសុខស្បៀង ព្រមទាំងរួម​ចំណែក​ធានានូវនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថានសម្រាប់កម្ពុជា។ តាមរយៈការប្រមូលផ្តុំ​កសិករ​ឱ្យ​ប្រកាន់យក ការអនុវត្តប្រកបដោយចីរភាព ពួកគាត់អាចកាត់បន្ថយថ្លៃដើមផលិតកម្ម ពង្រឹង​អំណាច​​ចរចា ក៏ដូចជាជីវភាពរបស់ពួកគាត់ ផងដែរ»។

លោក អឺហ្គុ ទ្រឹសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បាន​មាន​ប្រ​សាសន៍ថា៖«បញ្ហា កសិកម្មសព្វថ្ងៃត្រូវការការសហការរួមគ្នា និងដំណោះស្រាយ​ច្នៃ​ប្រ​ឌិត ក្រុម​អឺរ៉ុប កំពុងធ្វើការ ដើម្បីជួយជំរុញពន្លឿន កំណើនបៃតង និងការងារសមរម្យ​នៅក្នុង​​អាជី​វកម្ម​​កសិ-ពាណិជ្ជកម្មរបស់កម្ពុជា។ តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិ កម្ពុជា យើងកំពុង​កសាង​​ភាពជាដៃគូដ៏រឹងមាំក្នុងការផ្តល់សិទ្ធិអំណាចដល់កសិករក្នុងស្រុក បង្កើនផលិតភាព និង​ការ​កែច្នៃ ក្នុងស្រុក ព្រមទាំងលើកកម្ពស់ការអនុវត្តប្រកបដោយចីរភាព។ យើងប្តេជ្ញាគាំទ្រ​ដល់​វិស័យ​​កសិកម្មកម្ពុជា និងធានាថាវិស័យនេះ អនុលោមតាមស្តង់ដារអន្តរជាតិ​កម្រិតខ្ពស់»។

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោក Stefan Messerer បានបន្ថែមថា៖«គោលបំណងចម្បងរបស់ យើងគឺ គាំទ្រដល់រាជរដ្ឋាភិបា លកម្ពុជាក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងភាពធន់នឹង​អាកាស​ធាតុនៃវិស័យកសិកម្ម។ តាមរយៈការជំរុញការអនុ វត្តប្រកបដោយចីរភាព និងការពង្រឹង​ខ្សែច្រវាក់តម្លៃ យើងប្តេជ្ញាបង្កើនប្រាក់ចំណូល ពង្រីកសមត្ថភាពកែច្នៃ និងកែលម្អលទ្ធ ចូលទៅ​កាន់​ទីផ្សារសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ដោយផ្តោតសំខាន់លើការបន្ថែមតម្លៃក្នុងស្រុក»។

កិច្ចសហប្រតិបត្តិការនេះកំពុងតែចូលរួមអនុវត្តដោយប្រទេសបារាំង អាល្លឺម៉ង់ សហភាពអឺរ៉ុប និង ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ក្នុងគោលបំណងអភិវឌ្ឍការស្រាវជ្រាវ និងលើកកម្ពស់​ការអភិវឌ្ឍន៍​ប្រកបដោយចីរភាពនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្មរបស់កម្ពុជា។

គំនិតផ្តួចផ្តើមនេះស្របតាមគោលនយោបាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការ​លើកកម្ពស់ផលិតកម្មប្រកបដោយចីរភាព និងពង្រឹងទំនាក់ទំនងអាជីវកម្ម​នៅ​ក្នុង​សហគ​មន៍​​កសិកម្ម (ACs) ក៏ដូចជាជាមួយអ្នកកែច្នៃ និងអ្នកនាំចេញ ដែលលើកកម្ពស់​ផលិត​ភាព និង​ធានា​សុវត្ថិភាពស្បៀងអាហារ ស្របតាម ស្តង់ដារសង្គម និងបរិស្ថាន។

គំនិតផ្តួចផ្តើមរបស់ក្រុម អឺរ៉ុបស្តីពីកសិពាណិជ្ជកម្មបៃតង និងការងារសមរម្យ ដែលមានការគាំទ្រ ដោយប្រទេសជាច្រើននៅ អឺរ៉ុប មានគោលបំណងអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្មប្រកបដោយ ចីរភាព ដោយពុំមានការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។

យុទ្ធវិធីនៃគំនិតផ្តួចផ្តើមនេះ គឺធ្វើយ៉ាង​ណាដើម្បី បង្កើតប្រព័ន្ធកសិ-កែច្នៃដែលធន់ ដែលបំពេញតាមលក្ខខណ្ឌទីផ្សារដែល មាន​តម្លៃ​ខ្ពស់​ ទាំងក្នុងតំបន់អឺរ៉ុប និងអាស៊ាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ខេត្ត៤​នៅ​ភាគខាងត្បូង​ថៃ​ប្រឈម​ទឹក​ជំនន់​រហ័ស​ដ៏ខ្លាំង​

ព័ត៌មានជាតិ៧ ម៉ោង មុន

ជណ្ដើរឡើងចុះរួតបាកានប្រាសាទអង្គរវត្ត បានដាក់ឱ្យដំណើរការដើម្បីងាយស្រួលដល់ទេសចរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​មេដឹកនាំ​អាស៊ី​អាគ្នេយ៍​២រូប​ប្រឈម​ច្បាប់​​ឧក្រិដ្ឋកម្ម​អន្តរជាតិ ក្រោយ​ ICC ​ចេញ​ដី​កា​ស្វែងរកចាប់​ខ្លួ​ន​ មីនអ៊ុងលាំង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី៖ ការ​ដែល​លោក ត្រាំ កាត់​ជំនួយ ប្រៀប​ដូច​ជា «ទោស​ស្លាប់» សម្រាប់​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម