Connect with us

ព័ត៌មានអន្ដរជាតិ

ជនអន្តោប្រវេសន៍វៀតណាម កំពុងភ័យខ្លួន ត្រូវលោក ត្រាំ បណ្តេញចេញពីអាមេរិក

បានផុស

នៅ

កាលពីពេលថ្មីៗនេះ លោក ដូណាល់​ ត្រាំ បានប្រកាសអនុវត្តគោលនយោបាយបណ្តេញជនអន្តោប្រវេសន៍ ពេលឡើងកាន់តំណែងជាផ្លូវការ ហើយឥឡូវប្រទេសវៀតណាម បង្ហាញក្តីបារម្ភថា ពលរដ្ឋខ្លួនមួយចំនួនកំពុងស្ថិតក្នុងហានិភ័យខ្ពស់ ត្រូវគេបណ្តេញចេញសហរដ្ឋអាមេរិក។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបណ្តេញជនអន្តោប្រវេសន៍នេះ គឺជាគោលនយោបាលមួយក្នុងចំណោមគោលនយោបា​យជាច្រើនដែលលោកត្រាំឃោសនា មុនការបោះឆ្នោតថ្ងៃទី៥ខែវិច្ឆិកា ហើយគោលនយោបា​យនេះ ធ្វើឲ្យអ្នកខាងគណបក្សសាធារណរដ្ឋ រកសំឡេងឆ្នោតបានយ៉ាងច្រើនលើសលុប ​ឈានឆ្ពោះទៅរកការដណ្តើមបានជ័យជម្នះ ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៧។

ក្នុងការបង្ហោះលើបណ្តាញសង្គមកាលពីសប្តាហ៍មុន លោកត្រាំ បញ្ជាក់យ៉ាងច្បាស់ថា «ពិតណាស់! លោកនឹងប្រកាសប្រើច្បាប់គ្រាអាសន្ន ហើយមានគម្រោងប្រើកម្លាំងទ័ព ដើម្បីធ្វើប្រតិបត្តិការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាស់ ចេញពីទឹកដីអាមេរិកទៀតផង»។

លោកប្រកាសថា លោក Tom Homan ដែលជានាយកស្តីទីផ្នែកអន្តោប្រវេសន៍និងច្បាប់គយ ក្នុងរដ្ឋបាលថ្មី នឹងទទួលបន្ទុកចាត់ចែងការនិរទេសជនអន្តោប្រវេសន៍គ្មានឯកសារ។

លោក ដូណាល់ ត្រាំ (រូបថត៖ Getty)

ត្បិតតែគេមិនទាន់ដឹងច្បាស់ថាតើ ជនអន្តោប្រវេសន៍ប្រភេទណាខ្លះ ដែលស្ថិតនៅក្នុងគោលដៅរបស់រដ្ឋបាលលោក ត្រាំ ក៏ដោយ ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍ទី២៨ខែវិច្ឆិកាឆ្នាំ២០២៤ មេធាវីអន្តោប្រវេសន៍ដើមកំណើតវៀតណាមនៅរដ្ឋ Michigan ឈ្មោះ Le Thanh Mai បង្ហាញក្តីបារម្ភថា ​គោលនយោបាយនេះ ពិតជាប៉ះពាល់ធំធេងណាស់ចំពោះសហគមន៍វៀតណាមនៅអាមេរិក។ មានជនជាតិវៀតណាមជាច្រើននាក់កំពុងភ័យខ្លួន។

កាលពីអាណត្តិដំបូងរបស់លោកត្រាំ ដែលចាប់ផ្តើមជាផ្លូវការក្នុងឆ្នាំ២០១៧ ជនជាតិវៀតណាមប្រមាណ ១០ ០០០នាក់ ភាគច្រើនជាអ្នកមិនចូលសញ្ជាតិនិងធ្លាប់ប្រព្រឹត្តិបទល្មើស គឺត្រូវបានបណ្តេញចេញពីរដ្ឋមួយចំនួន។

ក្រោយមកទៀត មន្ត្រីអាមេរិក ចាប់ផ្តើមបើកយុទ្ធនាការបង្ក្រាបជាបន្តបន្ទាប់លើជនជាតិវៀតណាមដែលរស់នៅខុសច្បាប់ ដោយចាប់ខ្លួនបាន ១០០នាក់ រួចក៏និរទេសចេញ។

យោងតាមការិយាល័យជំរឿនរបស់សហរដ្ឋអាមេរិក, មានជនជាតិដើមវៀតណាមប្រហែល ២.៣លាននាក់បានរស់នៅក្នុងរដ្ឋជាច្រើន ហើយវៀតណាមគឺជាក្រុមជនជាតិមកពីអាស៊ីធំលំដាប់ទី៤ដែលរស់នៅអាមេរិក បន្ទាប់ពីចិន ឥណ្ឌា និងហ្វីលីពីន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ត្រាំ ប្រកាសប្រើកម្លាំងទ័ព បណ្តេញជនអន្តោប្រវេសន៍ខុសច្បាស់ ចេញពីទឹកដីអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម