Connect with us

សន្តិសុខសង្គម

អាហារដ្ឋាន ១ កន្លែង នៅផ្លូវលេខ ២៥៧ សង្កាត់ទឹកល្អក់ទី ១ មិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរ

បានផុស

នៅ

កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ និង​ធ្វើ​កំណត់ហេតុ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​លក់​កាហ្វេ អាហារដ្ឋាន នៅ​ផ្លូវ​លេខ ២៥៧ សង្កាត់​ទឹកល្អក់​ទី ១ បាន​ចំនួន ៥ ទីតាំង ក្នុង​នោះ ១ ទីតាំង មិន​សហការ​ចូលរួម​ផ្ដិត​មេដៃ(អាហារដ្ឋាន TUBE COFEE)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា ពិសី អភិបាល​ខណ្ឌ​ទួលគោក បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នេះ​ថា ដោយ​មើល​ឃើញ​ការ​ចត​ម៉ូតូ ឡាន គ្មាន​សណ្ដាប់ធ្នាប់ នៅ​តាម​ផ្លូវ ២៥៧ ក្រោយ​មន្ទីរពេទ្យ​កុមារ​ជាតិ សង្កាត់​ទឹកល្អក់ ១ ទើប កាលពី​ថ្ងៃ​ទី ២៧ វិច្ឆិកា ម្សិលមិញ​នេះ លោក​បាន​ចាត់ លោក ស៊ឹម សុផង់ អភិបាល​រង​ខណ្ឌ ទទួល​បន្ទុក​ការងារ​បរិស្ថាន អនាម័យ និង​សណ្ដាប់ធ្នាប់ ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ និង​ធ្វើ​កំណត់ហេតុ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​លក់​កាហ្វេ និង​អាហារដ្ឋាន ចំនួន ៥ ទីតាំង។

លោក​អភិបាល​ខណ្ឌ​ទួលគោក បាន​ឱ្យ​ដឹង​ទៀត​ថា អាហារដ្ឋាន​ទាំង ៥ នោះ រួមមាន ៖ ទី១.អាហារដ្ឋាន KOI Th´e , ទី២.អាហារដ្ឋាន Anele Hai , ទី៣.អាហារដ្ឋាន G´e G´e Kitchen , ទី៤. អាហារដ្ឋាន Bingo ICE Craem & TEA , និង ទី៥.អាហារដ្ឋាន TUBE COFEE (មិន​ចូលរួម​សហការ​ផ្ដិត​មេដៃ​លើ​កំណត់ហេតុ)។

ពាក់ព័ន្ធ​នឹង​ការ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នេះ ក្រុមការងារ​បាន​ណែនាំ​ទៅ​ទីតាំង​អាហារដ្ឋាន​ដែល​បង្ក​ផល​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ​ដូច​ខាង​ក្រោម ៖

១.មិន​អនុញ្ញាត​ឱ្យ​ប្រកប​អាជីវកម្ម​លក់ដូរ និង​ចត​យានយន្ត​គ្រប់​ប្រភេទ​នៅ​លើ​ចិញ្ចើម​ផ្លូវ និង​ទ្រូងផ្លូវ​ជាដាច់ខាត។

២.ម្ចាស់​អាជីវកម្ម​គ្រប់​ប្រភេទ ត្រូវ​ប្រកប​អាជីវកម្ម​លក់ដូរ និង​ចត​យានយន្ត​នៅ​ក្នុង​ទីតាំង​កម្មសិទ្ធិ​របស់​ខ្លួន។

៣.ករណី​មិន​អនុវត្ត​តាម​ការ​ណែនាំ អាជ្ញាធរ​នឹង​មាន​វិធានការ​រដ្ឋបាល​ធ្វើការ​ដកហូត​យក​មក​រក្សា​ទុក​ដោយ​មិន​ទទួល​ខុសត្រូវ​លើ​ការ​ខូចខាត និង​បាត់បង់​សម្ភារៈ​ឡើយ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៤ នាទីutes មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

កីឡា៣ ម៉ោង មុន

ថៃ​គ្រោងអញ្ជើញ​វៀតណាម​ចូល​រួមប្រកួត​ពាន King’s Cup 2025

ចរាចរណ៍១២ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១២ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៣ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៥ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម