Connect with us

ព័ត៌មានជាតិ

គ្រូពេទ្យបារាំង ផ្តល់ការវះកាត់ព្យាបាលជំងឺដុំពក ក ដុំគីស​ ក និងត្រចៀកជូនពលរដ្ឋ២១១នាក់នៅខេត្តកោះកុង

បានផុស

នៅ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង បានសហការជាមួយគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានផ្តល់ការវះកាត់ព្យាបាលជំងឺដុំពកក ដុំគីសនៅក និងជំងឺត្រចៀកជូនពលរដ្ឋចំនួន២១១នាក់ ដោយឥតគិតថ្លៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេសកកម្មព្យាបាលផ្នែកមនុស្សធម៌របស់ក្រុមគ្រូពេទ្យបារំាងនៅពេលនេះ ធ្វើឡើងអស់ពេល៤ថ្ងៃ ចាប់ផ្តើមនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៨ វិច្ឆិកា ក្រោមកិច្ចសហការសម្របសម្រួលជាមួយក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឱ្យដឹងថា ៤ថ្ងៃមកនេះ ក្រុមគ្រូពេទ្យបារាំង បានពិនិត្យពិគ្រោះជំងឺបានជិត៦០នាក់ ក្នុងនោះវះកាត់ដុំពកកចំនួន២៥នាក់ប្រកបដោយជោគជ័យ។ រីឯអ្នកជំងឺត្រចៀកវិញ ពិនិត្យព្យាបាលចំនួន៦៤នាក់ និងដាក់ឧបករណ៍ស្តាប់ជំនួយត្រចៀកចំនួន៦២នាក់។

លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានចាត់ទុកសកម្មភាពមនុស្សធម៌នេះថា ជាកិច្ចសហការជិតស្និតបំផុតចំពោះការទំនាក់ទំនងរវាងមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់បារាំង ខណៈពួកគាត់តែងធ្វើសកម្មភាពពិនិត្យព្យាបាលជំងឺខាងលើជារៀងរាល់ឆ្នាំ។ ទន្ទឹមនោះ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ក៏អំពាវនាវដល់ប្រជាពលរដ្ឋមានជំងឺដុំគីសនៅក ដុំពកក ឬត្រចៀក សូមប្រញាប់មកពិនិត្យជំងឺឱ្យបានទៀងទាន់ពេលវេលាជាមួយគ្រូពេទ្យជំនាញ ដើម្បីព្យាបាលឆាប់ជាសះស្បើយ។ អត្រាជំងឺទាំង៣ប្រភេទនេះ តែងកើនឡើងជារៀងរាល់ឆ្នាំផងដែរ ដូច្នេះទាមទារឱ្យមានការយកចិត្តទុកដាក់ថែទាំសុខភាព។

លោក ហឹម យេន មកពីឃុំថ្មស ស្រុកបូទុមសាគរ មានជំងឺពកក និងត្រចៀក និងអ្នកស្រី កាន់ ឡឹក មានជំងឺពកក ជាពលរដ្ឋនៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បានរៀបរាប់ថា ជំងឺដុំពកក ធ្វើឱ្យពួកគាត់កើតទុក្ខក្នុងខ្លួនណាស់ក្តៅ ហត់ និងគ្មានកម្លាំងកំហែងអ្វីទេ។ បន្ទាប់ពីដឹងថា មានគ្រូពេទ្យបារាំងមកពិនិត្យព្យាបាលវះកាត់ដោយឥតគិតថ្លៃ ទើបប្រញាប់មកទទួលសេវាដោយឥតរុញរាលនោះទេ។

តំណាងប្រជាពលរដ្ឋ ក៏សូមថ្លែងអំណអរគុណយ៉ាងជ្រោលជ្រៅជូនដល់គ្រូពេទ្យខេត្តកោះកុង និងគ្រូពេទ្យបារាំង ដែលធ្វើឱ្យទុក្ខលំបាកក្នុងរូបរាងកាយបស់ពួកគាត់ប្រែមកជាធូរស្រាលឡើងវិញ តាមរយៈព្យាបាលវះកាត់ដុំពកក និងបញ្ហាជំងឺត្រចៀកនេះ។​ នេះក្រុមទី២ហើយនៃក្រុមគ្រូពេទ្យបារាំង ដែលធ្វើសកម្មភាពផ្នែកមនុស្សធម៌ព្យាបាលជំងឺដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដើម្បីលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋគ្រប់វណ្ណៈដោយគ្មានការប្រកាន់និន្នការនយោបាយអ្វីទេ៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ វិនាទី មុន

គ្រូពេទ្យបារាំង ផ្តល់ការវះកាត់ព្យាបាលជំងឺដុំពក ក ដុំគីស​ ក និងត្រចៀកជូនពលរដ្ឋ២១១នាក់នៅខេត្តកោះកុង

ព័ត៌មានជាតិ៦ នាទីutes មុន

ប.ស.ស បង្ហាញពីភាពមិនប្រក្រតីអ្វីខ្លះដែលសមាជិក និងមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស អាចប្ដឹងមកក្រសួងការងារ?

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

គូស្នេហ៍​មួយគូ​​នៅអង់គ្លេស​ សម្រេច​​ភ្ជាប់ពាក្យ​លើ​ដំបូល​រថយន្ត ពេល​ជាប់គាំងក្នុងទឹកជំនន់

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ប្លាស្ទិករាប់លានតោន កំពុងគ្របដណ្ដប់​នៅ​ជុំវិញពិភពលោក

ជីវិតកម្សាន្ដ២៤ នាទីutes មុន

ក្រុមការងារម្នាក់ ពួនក្រោមរ៉ូប IU កំឡុងពេលច្រៀង សូម្បីតែ IU ក៏មិនដឹងខ្លួន

សន្តិសុខសង្គម៦ ម៉ោង មុន

ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ខេត្ត៤​នៅ​ភាគខាងត្បូង​ថៃ​ប្រឈម​ទឹក​ជំនន់​រហ័ស​ដ៏ខ្លាំង​

ព័ត៌មានជាតិ៧ ម៉ោង មុន

ជណ្ដើរឡើងចុះរួតបាកានប្រាសាទអង្គរវត្ត បានដាក់ឱ្យដំណើរការដើម្បីងាយស្រួលដល់ទេសចរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​មេដឹកនាំ​អាស៊ី​អាគ្នេយ៍​២រូប​ប្រឈម​ច្បាប់​​ឧក្រិដ្ឋកម្ម​អន្តរជាតិ ក្រោយ​ ICC ​ចេញ​ដី​កា​ស្វែងរកចាប់​ខ្លួ​ន​ មីនអ៊ុងលាំង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី៖ ការ​ដែល​លោក ត្រាំ កាត់​ជំនួយ ប្រៀប​ដូច​ជា «ទោស​ស្លាប់» សម្រាប់​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម