កីឡា
គ្រូបឹងកេតថា គ្មានការប្រកួតណាមានប្រៀប ព្រោះលទ្ធផលមុនៗ
លោក Conor Nester នឹងដឹកនាំក្រុមបឹងកេតទទួលក្រុមកំពូលតារាង ភ្នំពេញក្រោន វេលាម៉ោង៧យប់ ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ ក្នុងសប្តាហ៍ទី១៤ ខេមបូឌានព្រីមៀរលីគ។

ក្នុងនាមជាគ្រូបង្វឹកថ្មី លោក Conor Nester បានទទួលស្គាល់ភាពខ្លាំងរបស់ភ្នំពេញក្រោនទាំងកីឡាករ និងគ្រូបង្វឹកសុទ្ធតែមានសមត្ថភាពកម្រិតកំពូលនៅប្រទេសកម្ពុជា។ ជាពិសេសភ្នំពេញក្រោនមានកំណត់ត្រាល្អនៅពេលជួបបឹងកេតកន្លងមក ប៉ុន្តែលោកសង្កត់ធ្ងន់ថា រាល់ការប្រកួតថ្មីៗចាប់ផ្តើមឡើងពី ០-០ គឺគ្មានការប្រកួតណាចាប់ផ្តើមឡើងដោយមានប្រៀប ព្រោះតែកំណត់ត្រាចាស់ៗឡើយ។

ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក Conor Nester បាននិយាយថា ៖«យើងពិតជារីករាយសម្រាប់ការប្រកួតដ៏ធំនៅក្នុងពិភពបាល់ទាត់កម្ពុជា។ ខ្ញុំមានកិត្តិយសដែលបានចូលរួមការប្រកួតក្នុងនាមជាគ្រូបង្គោលក្លិបបឹងកេត។ ក្រុមកីឡាករយើងបានត្រៀមខ្លួនយ៉ាងល្អ។ យើងកំពុងរង់ចាំការប្រកួតនេះឈានចូលមកដល់»។

លោកបានរៀបរាប់ថា ៖«វាពិតជាអស្ចារ្យនៅក្នុងបាល់ទាត់គឺ រាល់ការប្រកួតថ្មីចាប់ផ្តើម កំណត់ត្រាកើតមានទាល់តែចប់៩០នាទី។ ភ្នំពេញក្រោនជាក្រុមលំដាប់កំពូល កីឡាករលំដាប់កំពូលៗ គ្រូបង្វឹកកម្រិតកំពូល យើងខ្ញុំគោរពពួកគាត់ខ្លាំងណាស់។ នៅពេលការប្រកួតចាប់ផ្តើមគឺពី ០-០ ប៉ុណ្ណោះ ការប្រកួតចាប់ផ្តើមឡើង មិនមែនមានប្រៀបព្រោះតែកំណត់ត្រាចាស់ៗនោះទេ។ យើងចាប់ផ្តើមដោយ ០-០ ដូច្នេះយើងត្រូវធ្វើឲ្យបានល្អ តាមអ្វីដែលអាចធ្វើទៅបាន»។

កាលពីជើងទី១ ក្នុងរដូវកាលនេះ បឹងកេត បានចាញ់ ភ្នំពេញក្រោន ដោយលទ្ធផល ១-២ នៅទឹកដីរបស់ភ្នំពេញក្រោន។ ប្រវត្តិជួបគ្នា២៣លើក គឺបឹងកេតឈ្នះ១១ដង ភ្នំពេញក្រោនឈ្នះ១២ដង និង និងស្មើគ្នា៣ដង៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច