Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តគ្រូ និងមាតាបិតាជំរុញសិស្ស និងកូនៗ ខិតខំសិក្សាបន្តទៀតដើម្បីក្លាយជាសិស្សឆ្នើម

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល មាតាបិតា ជួយជំរុញឱ្យកូនៗ និងសិស្សានុសិស្សខិតខំរៀនសូត្របន្ថែមទៀតដើម្បីទទួលបានលទ្ធផលល្អប្រសើរ និងក្លាយជាសិស្សឆ្នើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីប្រគល់ពានរង្វាន់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ជ័យលាភីសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៨វិច្ឆិកា លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ប្រសិនបើមិនមានគ្រូល្អទេ មិនមានសិស្សពូកែដែរ ហើយលទ្ធផលដ៏ត្រចះត្រចង់នេះ មិនអាចសម្រេចបានឡើយបើមិនមានការប្តេជ្ញាចិត្តខិតខំរៀនសូត្ររបស់សិស្សផ្ទាល់ ការគាំទ្រពីមាតាបិតា អ្នកអាណាព្យាលបាល និងការគាំទ្ររបស់សាលារៀននាយកសាលា គណៈគ្រប់គ្រងដែលដើរតួនាទីដ៏សំខាន់ក្នុងការបង្កើតបរិយាកាសឱ្យគ្រូបានបញ្ចេញសមត្ថភាពបង្រៀន និងផ្តល់ឱកាស​ឱ្យក្មួយៗយុវសិស្សខិតខំរៀនសូត្រអស់ពីសមត្ថភាព»។

លោកឧបនាយករដ្ឋមន្ត្រីបានកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគំនិតផ្តួចផ្តើម និងការរៀបចំឱ្យមាននូវការប្រឡងសិស្សឆ្នើមថ្នាក់ទី១០ នេះឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា
ក្នុងបុព្វហេតុលើកកម្ពស់ការអប់រំនៅកម្ពុជាដោយបន្តអនុវត្តកំណែទម្រង់វិស័យអប់រំឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមុំទី១ ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងមុំទី៥
ផ្តោតលើកកម្ពស់ការអប់រំបច្ចេកវិទ្យាឌីជីថល។

លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក៏បានកោតសរសើរដល់ក្រុមការងារដែលបានយកចិត្តទុកដាក់រៀបចំការប្រឡងនេះដោយជោគជ័យ ជាពិសេសបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់លោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចេញវិញ្ញាសាប្រឡងដោយផ្ទាល់ និងចូលរួមអបអរសាទរដល់សិស្សជ័យលាភីទាំង២៥រូប ក្នុងការប្រឡងសិស្សឆ្នើមថ្នាក់ទី១០ សម្រាប់ឆ្នាំដំបូងនេះ។

លោក កើត រិទ្ធ បានបញ្ជាក់ថា ការប្រឡងនេះមានគោលដៅសំខាន់ពីរ ទី១គឺលើកទឹកចិត្តដល់ប្អូនៗ ដែលមានសមត្ថភាពខ្ពស់ដើម្បីទទួលបាននូវរង្វាន់តបស្នងចំពោះការខិតខំរៀនសូត្រកន្លងមក ទី២គឺដើម្បីជំរុញលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រចាប់ពីឥលូវមិនចាំបាច់ទាល់តែជិតដល់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនោះទេ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៦ នាទីutes មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

កីឡា៣ ម៉ោង មុន

ថៃ​គ្រោងអញ្ជើញ​វៀតណាម​ចូល​រួមប្រកួត​ពាន King’s Cup 2025

ចរាចរណ៍១២ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១២ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៣ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៥ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម