ព័ត៌មានជាតិ
សម្ដេចធិបតី ឱ្យពលរដ្ឋតំបន់បឹងជង្រុកក្នុងស្រុកម៉ាឡៃ ថែរក្សាសន្តិភាព ទប់ស្កាត់កុំឱ្យមានសង្គ្រាមដូចអតីតកាល
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវឱ្យប្រជាពលរដ្ឋភូមិបឹងជង្រុកតេជោ ឈ្នះ ឈ្នះ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទប់ស្កាត់កុំឱ្យមានជម្លោះបង្កជាសង្គ្រាម មិនថាសង្គ្រាមពាក្យសម្ដី ឬសង្គ្រាមប្រដាប់អាវុធឡើយ។ សម្ដេចធិបតី ថ្លែងអំពាវនាវដូច្នេះ តាមរយៈពិធីសម្ពោធសមិទ្ធផលនានា ក្នុងភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីមានក្រុមដែលមាននិន្នាការប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស បានកំពុងញុះញង់ឱ្យពលរដ្ឋធ្វើចលនាបះបោប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវទៅកាន់ប្រជាពលរដ្ឋដូច្នេះ៖« ពលរដ្ឋនៅទីនេះអាចចូលរួមបានទេ? ទប់កុំឱ្យមានសង្គ្រាមទៀត ទាំងសង្គ្រាមវ៉ៃគ្នា ទាំងសង្គ្រាមរវាងប្រជាជន និងប្រជាជន តាមការញុះញង់របស់អ្នកមួយចំនួនដូចមុន។ ធ្វើបានទេ? អ៊ំពូមីង អត់ចង់ឱ្យនរណាមកឃោសនាអី មកតស់ងើបគ្នាទៅដុតអគាររដ្ឋបាលចោល អត់ទេមែនហ្អេ៎? បាន(ការអភិវឌ្ឍ)ប៉ុណ្ណេះហើយ? ត្រូវហ្អេ៎? ព្រោះឥឡូវមានគេកំពុងស្រែកកោកៗពីខាងក្រៅបង្កើតចលនាតស៊ូ កំពុងហៅប្រជាជនងើបឡើងបះបោរ! ឥឡូវកសាង(ហេដ្ឋារចនាសម្ព័ន្ធ)បានប៉ុណ្ណឹងហើយកុំស្ដាប់! ជឿលើរដ្ឋាភិបាលរួមគ្នាកសាងភូមិយើងបន្ថែមទៀត។»។
គួរឱ្យដឹងថា កាលពី៣០ឆ្នាំមុន ភូមិបឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ គឺជាទីតាំងសមរភូមិសង្គ្រាមក្ដៅគគុកមួយរវាងក្រុមខ្មែរក្រហម និងកងទ័ពរបស់រដ្ឋាភិបាល។ បើតាមលោក ប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងារដោះស្រាយ និងអភិវឌ្ឍន៍តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ ឱ្យដឹងថា ក្រោយពេលកម្ពុជា ទទួលបានសន្តិភាពពេញលេញ ទីតាំងនេះ ត្រូវជួបបញ្ហាវិវាទដណ្ដើមដីធ្លី។ វិវាទដីធ្លីកាន់តែរីកធំទៅៗ ដោយសារតែក្រុមបក្សប្រឆាំងដឹកនាំដោយទណ្ឌិត សម រង្ស៊ី ចាក់សាំងលើភ្លើងបន្ថែម ដោយថែមទាំងកៀរគពលរដ្ឋ៦នាក់ ឱ្យមកធ្វើបាតុកម្មនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៣។

ប៉ុន្តែដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រុមការងារបានដោះស្រាយ និងបញ្ចប់វិវាទទាំងស្រុង និងបានកសាងហេដ្ឋារចនាសម្ព័ន្ធ ជូនពលរដ្ឋដែលរស់នៅតំបន់អភិវឌ្ឍន៍បឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
តាមរយៈពិធីសម្ពោធនាព្រឹកថ្ងៃសុក្រ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធានាថា ដរាបណាភូមិបឹងជង្រុកតេជោ ឈ្នះ ឈ្នះ មានសន្តិភាព រដ្ឋាភិបាលកម្ពុជា កើតចេញពីគណបក្សប្រជាជនកម្ពុជា នឹងបន្តអភិវឌ្ឍន៍តំបន់នេះ កសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ៕
ដោយ៖ ង៉ិល ណារ៉ាត់






-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?