កីឡា
អបអរសាទរ! ក្រុមនារីកម្ពុជាបង្កើតកំណត់ត្រាឡើងវគ្គ៤ក្រុម ASEAN Women’s Cup
ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ ASEAN Women’s Cup បន្ទាប់ពីបានយកឈ្នះក្រុមនារីម៉ាឡេស៊ី ដោយលទ្ធផល ២-០ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វគ្គសន្សំពិន្ទុក្នុងពូល B នៅប្រទេសឡាវ។

តាមរយៈជ័យជម្នះលើម៉ាឡេស៊ីដោយគ្រាប់បាល់ ២-០ បានផ្តល់ឲ្យកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ក្នុងពូល B ដោយសារមានគ្រាប់បាល់ចំណេញច្រើនជាងឥណ្ឌូណេស៊ី ដែលមាន៤ពិន្ទុដូចកម្ពុជា។ ២គ្រាប់របស់កម្ពុជារកបានដោយកីឡាករ ពឿន គន្ធា និង ឈិត សុភឿន នៅវគ្គទី១។
ការប្រកួតសន្សំពិន្ទុ លើកទី១ កម្ពុជា បានស្មើជាមួយ ឥណ្ឌូណេស៊ី ០-០ និងការប្រកួតលើកទី២ ឈ្នះម៉ាឡេស៊ី ដោយលទ្ធផល ២-០។ ចំណែក ឥណ្ឌូណេស៊ី ស្មើ កម្ពុជា ០-០ និងឈ្នះ ម៉ាឡេស៊ី ១-០។ ដូច្នេះ ក្រុមម៉ាឡេស៊ី បានធ្លាក់។

ក្រុមម្ចាស់ផ្ទះ ឡាវ បានធ្លាក់ បន្ទាប់ពីចាញ់សិង្ហបុរី ១-០ សម្រាប់ការប្រកួតចុងក្រោយ ហើយប្រកួតលើកទី១បានត្រឹមស្មើ ទីម័រខាងកើត ដូច្នេះ ទីម័រខាងកើត និង សិង្ហបុរី ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមនារីកម្ពុជា ប៉ះ ក្រុមលេខ២ក្នុងពូល A គឺ សិង្ហបុរី ខណៈ ឥណ្ឌូណេស៊ី ជួបក្រុមលេខ១ក្នុងពូល A គឺ ទីម័រខាងកើត។
នេះជាលើកដំបូងដែលក្រុមបាល់ទាត់នារីកម្ពុជាបានបង្កើតកំណត់ត្រាឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ ASEAN Women’s Cup ប៉ុន្តែនៅឆ្នាំ២០២៤ ពានរង្វាន់នារីអាស៊ាននេះត្រូវបានបែងចែកជា២កម្រិតគឺ ASEAN Women’s Cup (កម្រិតទី២) និង ASEAN Women’s Championship (កម្រិតទី១)ដែលមានក្រុមខ្លាំង ហ្វីលីពីន ថៃ និង វៀតណាមកំពុងរង់ចាំ។ ពានរង្វាន់ ASEAN Women’s Cup ត្រូវជ្រើសរើស៣ក្រុមឡើងទៅកម្រិតទី១នៅឆ្នាំ២០២៥៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២២ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន