សន្តិសុខសង្គម
ឃាត់ខ្លួនសិស្សសាលា ១៣ នាក់ មកអប់រំ ក្រោយប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសង និងជក់បារីអេឡិចត្រូនិក
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះទៅប្រមូលសិស្សសាលាប្រុស-ស្រី ១៣ នាក់ ដែលជួបជុំគ្នាលេងល្បែងស៊ីសង និងជក់បារីអេឡិចត្រូនិក (YOZZ) ក្នុងហាងកាហ្វេ ១ កន្លែង យីហោ Immortal Cafe យកមកអប់រំ។

កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ម្សិលមិញនេះ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានចាត់ឲ្យ លោក ទាវ សំអឿន និងលោក ឈាង វុទ្ធី អភិបាលរង ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះពិនិត្យទីតាំងលក់កាហ្វេ ឈ្មោះ Immortal Cafe ដែលមានទីតាំងស្ថិតនៅផ្ទះលេខ 188E1 ផ្លូវ 146z ភូមិ ៥ សង្កាត់ទឹកល្អក់ទី ២ ខណ្ឌទួលគោក។ ជាក់ស្ដែងកម្លាំងបានពិនិត្យឃើញមានសិស្សសាលាចំនួន ១៣ នាក់ (ស្រី ៥ នាក់) កំពុងជួបជុំគ្នាលេងល្បែងស៊ីសង និងជក់បារីអេឡិចត្រូនិកយ៉ាងអនាធិបតេយ្យ។
ក្រោយប្រតិបត្តិការ កម្លាំងអាជ្ញាធរ បាននាំយកសិស្សទាំង ១៣ នាក់ នោះ ទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើតេស្តទឹកនោមរកសារធាតុញៀន (លទ្ធផលពុំមានទាំង ១៣ នាក់) រួចធ្វើកំណត់ហេតុអប់រំ និងអញ្ជើញឲ្យឪពុកម្ដាយមកធានាយកទៅផ្ទះវិញ។

តាមការបញ្ជាក់ពី លោក ឈាង វុទ្ធី អភិបាលរងខណ្ឌទួលគោក បានឲ្យដឹងថា ដោយឡែកម្ចាស់ហាងកាហ្វេ ឈ្មោះ ខុន ពុទ្ធារិទ្ធ បាននាំមកសាលាសង្កាត់ ដើម្បីធ្វើកំណត់ហេតុ ណែនាំ និងបិទអាជីវកម្មទាំងស្រុងតែម្ដង៕
អត្ថបទ ៖ សុភា





-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៦ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស