ព័ត៌មានជាតិ
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
លោក Mohammed Al Qassim អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុន Emirates មានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះកំណើនអ្នកដំណើរនៅគ្រប់បណ្តាញ របស់ក្រុមហ៊ុនអាកាសចរណ៍ដែលគ្របដណ្តប់លើ ១៤៨ គោលដៅក្នុងប្រទេសចំនួន ៨០។ លើសពីនោះអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាង កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (CEPA) បង្កើតនូវសក្តានុពលខ្ពស់ក្នុងការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងអេមីវាភាពរ៉ាប់រួម (UAE)។
ថ្លែងក្នុងកិច្ចប្រជុំតុមូលជាមួយអ្នកសារព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកានេះ លោក Mohammed ថា ក្រុមហ៊ុនអាកាសចរណ៏ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំ បំផុតរបស់ពិភពលោកមានសុទិដ្ឋិនិយមចំពោះអនាគតថានឹងមានកំណើនចំនួនអ្នកដំណើរទាំងក្នុងនិងក្រៅស្រុក នេះ យោងតាមក្រុមប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍នេះប្រចាំប្រទេសកម្ពុជា។
លោក Mohammed Al Qassim ថា ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបន្តសេវាកម្មប្រចាំថ្ងៃរវាងទីក្រុងភ្នំពេញ និងឌូបៃតាមរយៈសិង្ហបុរីកាលពីខែឧសភាឆ្នាំនេះ។ ការត្រលប់ មកវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវបានកត់សម្គាល់និងស្វាគមន៍ដោយមានពិធីស្វាគមន៍ជាផ្លូវការរបស់លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជានៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)។
លោកបានគូសបញ្ជាក់ថាប្រាំមួយខែបន្ទាប់ពីការបន្តជើងហោះហើរប្រចាំថ្ងៃរបស់ក្រុមហ៊ុនអាកាសចរណ៍នេះមកទីក្រុងភ្នំពេញ ក្រុមប្រតិបត្តិរបស់ ក្រុមហ៊ុនអាកាសចរណ៍ Emirates ប្រចាំប្រទេសកម្ពុជាបានពិភាក្សាអំពីទស្សនវិស័យអរកាសចរណ៍សម្រាប់អនាគតរបស់ ប្រទេសកម្ពុជា ភាពសុទិដ្ឋិនិយមលើចំនួនភ្ញៀវទេសចរណ៍ ការពង្រឹងសេវាកម្មរបស់ក្រុមហ៊ុន Emirates គំនិតផ្តួចផ្តើមស្តីពី និរន្តភាព និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (CEPA)។
លោក Mohammed បានមានប្រសាសន៍បន្តទៀតថា៖ «ចាប់ តាំងពីយើងដំណើការជើងហោះហើររបស់យើងឡើងវិញក្នុងខែឧសភាឆ្នាំនេះ យើងបានកត់សម្គាល់ឃើញថា ទីក្រុងភ្នំពេញកំពុងក្លាយជាគោលដៅទាក់ទាញកាន់តែខ្លាំងឡើងសម្រាប់អ្នកដំណើរទូទាំងបណ្តាញសកលរបស់យើងជាមួយនឹង កំណើនជើងហោះហើរទៅកាន់ប្រទេសសិង្ហបុរី»។
លោកបានមានប្រសាសន៍បន្ថែមថា៖ «យើងសង្កេតឃើញថា ក្រុមហ៊ុនអាកាសចរណ៍កាន់តែច្រើនកំពុងបន្ថែមប្រទេសកម្ពុ ជាទៅក្នុងបណ្តាញហោះហើររបស់ពួកគេដែលសកម្មភាពនេះនឹងគាំទ្រដល់ចក្ខុវិស័យរបស់ក្រសួងទេសចរណ៍កម្ពុជាក្នុ ការជំរុញការអភិវឌ្ឍន៍ទេសចរណ៍នៅក្នុងប្រទេសស្របតាមយុទ្ធសាស្ត្រ BUILD Plus 30%»។
លោក Al Qassim ក៏បានលើកឡើងអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអាមីរ៉ាតអារ៉ាប់ រួម (CEPA) ដោយលោកបានមានប្រសាសន៍ថា ក្រុមហ៊ុន Emirates ជាក្រុមហ៊ុនសមស្របមួយដែលជាតម្រូវការដល់ អាជីវកម្មអេមីរ៉ាតអារ៉ាប់រួមដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា។
កិច្ចព្រមព្រៀងដែលបានចូលជាធរមាននៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ បានជួយជម្រុញពាណិជ្ជកម្មរវាងកម្ពុជា និងអេមីវ៉ាតអារ៉ាប់រួមដោយមាន ការកាត់បន្ថយពន្ធនាំចូល កាត់ បន្ថយការរឹតបន្តឹងពាណិជ្ជកម្ម និងជម្រុញពាណិជ្ជកម្មទំនិញ សេវាកម្ម និងការវិនិយោក។ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយវាំង កម្ពុជានិងអាមីរ៉ាតអារ៉ាប់រួម (CEPA) ត្រូវបានគេរំពឹងថានឹងបង្កើនពាណិជ្ជកម្មរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។
បច្ចុប្បន្ន អ្នកដំណើរកម្ពុជាអាចចំណាយកាន់តែតិចដោយធ្វើដំណើរតាមបណ្តាញជើងហោះហើរដ៏ធំ របស់ Emirates តាមរយៈប្រទេសសិង្ហបុរីរដើម្បីធ្វើដំណើរទៅកាន់តំបន់ពេញនិយមនៅទូទាំងទ្វីបអ៊ឺរ៉ុប មជ្ឈិមបូព៌ា អាមេរិក ខាងជើង និងអាហ្វ្រិក។
យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល គិតចាប់ពីខែមករា ដល់ខែតុលា កម្ពុជាទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) ចំនួនជិត ៥ ម៉ឺនជើង (៤៧ ៤៤៧) កើនឡើង ១៤ ភាគរយ។
អ្នកដំណើរចេញ-ចូល ជិត ៥ លាននាក់ កើនឡើង ២១ ភាគរយ និងទំនិញតាមផ្លូវអាកាសចេញ-ចូលជាង ៦ ម៉ឺនតោន កើនឡើង ៣៧ ភាគរយ៕
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ