Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​និង​អ៊ុយក្រែន​នឹង​ផ្លាស់ប្តូរកុមារបន្ថែម​ទៀត​បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​សម្របសម្រួលដោយ​កាតា

បានផុស

នៅ

កុមាររុស្ស៊ី និងអ៊ុយក្រែនចំនួនប្រាំបួននាក់ នឹងត្រូវប្រគល់ជូនក្រុមគ្រួសាររបស់ពួកគេវិញក្នុងសប្តាហ៍នេះ ដែលជាការផ្លាស់ប្តូរមនុស្សធម៌ចុងក្រោយបង្អស់រវាងទីក្រុងកៀវ និងទីក្រុងមូស្គូ ដែលសម្របសម្រួលដោយប្រទេសកាតា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​Al Jazeera នៅថ្ងៃទី២៩ខែវិច្ឆិកានេះ។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Maria Lvova-Belova ស្នងការទទួលបន្ទុកកិច្ចការកុមាររបស់រុស្ស៊ីបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា កុមារចំនួនប្រាំពីរនាក់ដែលមានអាយុពី៦ ទៅ ១៦ឆ្នាំនឹងត្រូវបញ្ជូនពីប្រទេសរុស្ស៊ីទៅរស់នៅជាមួយសាច់ញាតិជិតស្និទ្ធក្នុងប្រទេសអ៊ុយក្រែន។

លោកស្រី Lvova-Belova បាននិយាយថាកុមារបានរស់នៅក្នុងប្រទេសរុស្ស៊ីក្នុងស្ថានភាពផ្សេងៗគ្នា។ មានខ្លះរស់នៅជាមួយជីតា និងមានក្មេងប្រុសអាយុ ១៦ ឆ្នាំម្នាក់រស់នៅក្នុងមណ្ឌលកុមារកំព្រារុស្ស៊ី។ ក្មេងប្រុសពីរនាក់ដែលមានអាយុប្រាំពីរឆ្នាំ និងប្រាំបួនឆ្នាំក៏នឹងត្រូវត្រលប់ទៅប្រទេសរុស្ស៊ីវិញផងដែរ បន្ទាប់ពីរស់នៅក្នុងប្រទេសអ៊ុយក្រែនអស់រយៈពេលជាច្រើនឆ្នាំជាមួយឪពុកម្តាយចិញ្ចឹម។

(រូបភាព៖ AP)

ប្រទេសកាតាប្រកាសពីភាពជោគជ័យនៃការសម្រុះសម្រួលរបស់ខ្លួនក្នុងការបង្រួបបង្រួមកុមារថ្មីជាមួយគ្រួសាររបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។

ប្រទេសកាតានេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តួនាទីរបស់ខ្លួនជាអ្នកសម្រុះសម្រួលក្នុងការត្រឡប់មកវិញនៃកុមារគឺជា «ការពង្រីកវិធីសាស្រ្តរបស់ខ្លួនក្នុងការសម្រុះសម្រួល និងដំណោះស្រាយជម្លោះតាមរយៈមធ្យោបាយសន្តិវិធី ស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិ»។ កាលពីដើមឆ្នាំនេះ ប្រទេសកាតាក៏បានជួយចរចារការបញ្ជូនកុមារបន្ថែមចំនួន ២២ នាក់ទៅគ្រួសាររបស់ពួកគេនៅអ៊ុយក្រែនផងដែរ។

គួរបញ្ជាក់ថាការដោះដូរកុមារចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីការអះអាងរបស់អ៊ុយក្រែនថា កុមារជាង ២០០០០នាក់ត្រូវបាននាំទៅប្រទេសរុស្ស៊ី ឬទឹកដីដែលកាន់កាប់ដោយរុស្ស៊ី ដោយគ្មានការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាលចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម៕

(រូបភាព៖ AP)

អត្ថប​ទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម