ព័ត៌មានជាតិ
បើកការដ្ឋានជិត ១ ខែ ផ្លូវក្រវាត់ព្រំដែនទិសខេត្តមណ្ឌលគិរី សម្រេចបានលទ្ធផលមួយចំនួន
ក្រោយបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ព្រំដែន ក្រោមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន កងវិស្វកម្មបានសម្រេចបានលទ្ធផលមួយចំនួនលើការកសាងផ្លូវក្រវាត់ព្រំដែនក្នុងទិសខេត្តមណ្ឌលគិរី។
កាលពីពេលថ្មីៗនេះ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អនុប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រង ”មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន“ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យការកសាងផ្លូវក្រវាត់ព្រំដែនក្នុងទិសខេត្តមណ្ឌលគិរីសម្រាប់ផ្លូវតភ្ជាប់ពីផ្លូវជាតិ ៧៦-៤ ទៅបង្គោល ៦០/១(១) ប្រវែង ៧ គីឡូម៉ែត្រ និងផ្លូវខ្សែក្រវាត់ទី ១ ព្រំដែនពីបង្គោល ៦០/២៦(១)-៦០/១(១) ប្រវែង ៤៩,៥២ គីឡូម៉ែត្រ។
តាមការចុះពិនិត្យស្ថានភាពផ្លូវជាក់ស្តែង សង្កេតឃើញមានការកើនឡើងនូវសំណង់សិល្បការ្យ។ ទន្ទឹមនេះក៏មានបញ្ហាប្រឈមផងដែរ ដែលជាឧបសគ្គធ្វើឱ្យមានការយឺតយ៉ាវចំពោះការស្ថាបនា ដោយសារស្ថានភាពភ្នំខ្ពស់ ថ្មច្រើន ជ្រលងជ្រៅ ដែលត្រូវការកាយកាត់សម្រុតបន្ទាបចំណោតជាច្រើន។ នេះបើតាមនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម។
តែទោះលំបាកយ៉ាងណា ក៏កម្លាំងកងវិស្វកម្មអគ្គបញ្ជាការ បានពុះពារជម្នះឧបសគ្គដោយសម្រេចបានលទ្ធផលជារួមមានដូចជា៖ កសាងផ្លូវតភ្ជាប់ពីផ្លូវជាតិ ៧៦-៤ ទៅបង្គោល ៦០/១(១) ប្រវែង ៧ គីឡូម៉ែត្រ ក្នុងនោះមានការឈូសព្រៃទទឹង ២០ ម៉ែត្រ បានប្រវែង ៦.៦០០ ម៉ែត្រ, កាត់សម្រុតតួផ្លូវបានប្រវែង ៦.៣៥០ ម៉ែត្រ, ក្រាលល្បាយថ្ម បានប្រវែង ៤.១០០ ម៉ែត្រ និងបានកំណត់សំណង់សិល្បការ្យប្រភេទថ្នល់បេតុងបង្ហៀរ ១កន្លែង ប្រវែង ៤៥ម៉ែត្រ និងលូមូលបេតុង ៨ កន្លែង។
រីឯផ្លូវខ្សែក្រវាត់ទី ១ ព្រំដែនពីបង្គោល ៦០/២៦(១)-៦០/១(១) ប្រវែង ៤៩,៥២ គីឡូម៉ែត្រ ក្នុងនោះឈូសព្រៃទទឹង ២០ ម៉ែត្រ បានប្រវែង ៤.៨០០ ម៉ែត្រ, កាត់សម្រុតតួផ្លូវ បានប្រវ៉ែង ៣.៤០០ ម៉ែត្រ, ក្រាលល្បាយថ្ម បានប្រវ៉ែង ៣.០០០ ម៉ែត្រ និងបានកំណត់សំណង់សិល្បការ្យ ប្រភេទលូប្រអប់បង្កប់មុខ៣ ចំនួន ១ កន្លែង, លូប្រអប់បង្កប់មុខ ២ មានទំនប់ស្ទាក់ទឹក ១ កន្លែង និងលូមូលបេតុង ៥កន្លែង បន្ថែមទៀត៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល