Connect with us

ព័ត៌មានជាតិ

ទេសាភិបាលធនាគារជាតិនៃកម្ពុជាទទួលរង្វាន់កិត្តិយសពីសាកលវិទ្យាល័យដ៏ល្បីរបស់អូស្ត្រាលីលើការអភិវឌ្ឍប្រព័ន្ធធនាគារនៅកម្ពុជា

បានផុស

នៅ

​សាកលវិទ្យាល័យ The University of Adelaide នៃប្រទេសអូស្ត្រាលីបានផ្តល់ពានរង្វាន់អតីតនិស្សិតកិត្តិយសដល់លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា (NBC)  និងជាស្រ្តីដំបូងរបស់កម្ពុជា  ទទួលស្គាល់សមត្ថភាពនិងកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវក្នុងការចូលរួមអភិវឌ្ឍប្រព័ន្ធធនាគារ និងសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលជាង១​ទសវត្ស​មកនេះ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមសេចក្តីប្រកាសព័ត៌មាន៖« គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យបានផ្តល់ពានរង្វាន់នេះជូននិស្សិតអន្តរជាតិឆ្នើមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងសម្រេចសមិទ្ធផលលេចធ្លោក្នុងការប្រើប្រាស់ចំណេះជំនាញពីការសិក្សា ដើម្បីអភិវឌ្ឍសង្គមជាតិ ព្រមទាំងបានបង្ហាញគំរូវីរភាពល្អសម្រាប់បំផុសគំនិតវិជ្ជមានដល់យុវជនជំនាន់ក្រោយ»។

​ជាមួយគ្នានេះដែរ លោកស្រីបណ្ឌិតបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក៏ដូចជាគណៈគ្រប់គ្រងសាកលវិទ្យាល័យ Adelaide ដែលបានទទួលស្គាល់សមិទ្ធផលការងាររបស់លោកជំទាវ ព្រមទាំងថ្លែងអំណរគុណដល់សាស្ត្រាចារ្យណែនាំ ដែលបានចូលរួមផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ឱ្យលោកជំទាវអាចទទួលបានជោគជ័យក្នុងការសិក្សា និងការរីកចម្រើនក្នុងអាជីពវិជ្ជាជីវៈ។

​​អគ្គនាយក​ធនាគារ​ប្រៃសណីយ៍​កម្ពុជា លោក តូច ចៅ​ចេក បាន​ប្រាប់កម្ពុជាថ្មី ថា ការ​ទទួលបាននូវការផ្តល់កិត្តិយសពីស្ថាប័នអន្តរជាតិនេះ​​​ឆ្លុះបញ្ចាំង​អំពី​ស្នាដៃរបស់លោកស្រីបណ្ឌិតទេសាភិបាលដែលមានវិជ្ជាជីវៈ​ខ្ពស់ និង​ជំនាញ​ភាពជា​អ្នកដឹកនាំ​របស់លោក​ស្រី​សម្រាប់​ឧស្សាហកម្ម​មួយ​នេះ ជាច្រើន​ច្រើនឆ្នាំ​មកហើយ​។ ​

​​លោក​បញ្ជាក់ថា​៖ «​លោកជំទាវ ជា សិរី កំពុង​ជំរុញ​ការអភិវឌ្ឍ​វិស័យនេះ ជា​ពិសេស​ការសម្រេចបាន​នូវ​សមិទ្ធផល​របស់លោក​ជំទាវលើ​ការអភិវឌ្ឍ Fintech សម្រាប់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ក៏ដូចជា​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​។ អ្វី​ដែលជា​សមិទ្ធផល​សំខាន់​ក្រោម​ការដឹកនាំ​របស់លោក​ជំទាវ​គឺ​ការអភិវឌ្ឍ​ប្រព័ន្ធ​បាគង ដែល​ចូលរួមចំណែក​យ៉ាងខ្លាំង​ដល់​ការ​អភិវឌ្ឍ​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​»​។

កាលពីខែសីហា ឆ្នាំ​២០២៤ទស្សនាវដ្តីអន្តរជាតិ Global Finance បានផ្តល់ចំណាត់ថ្នាក់ដល់ ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា លោកជំទាវបណ្ឌិត ជា សិរី បានជាប់ជា ទេសាភិបាលធនាគារកណ្តាលចំណាត់ថ្នាក់ A- លើពិភពលោក ឆ្នាំ២០២៤។បើតាមធនាគារជាតិនៃកម្ពុជា បានបង្ហាញឱ្យដឹងថា លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ត្រូវបានទស្សនាវដ្តីអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- ជាទេសាភិបាលមួយដែលដឹកនាំធនាគារកណ្តាលមានប្រសិទ្ធភាព ប្រចាំឆ្នាំ២០២៤ នៅលើពិភពលោក។

គួររំលេចថា លោកជំទាវទេសាភិបាល បានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតទស្សនវិជ្ជាផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច (Doctor of Philosophy in Economics) ពីសាកលវិទ្យាល័យ Adelaide ក្នុងឆ្នាំ២០២១ ដោយផ្តោតលើការសិក្សាស្រាវជ្រាវអំពីឥទ្ធិពលនៃបរិយាបន្នហិរញ្ញវត្ថុ និងសេរីភាវូបនីយកម្មលើដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៥ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ២ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម