ព័ត៌មានជាតិ
ជើងហោះហើរត្រង់កម្ពុជា-កូរ៉េខាងត្បូង ត្រូវបានផ្អាកបណ្តោះអាសន្នដោយសារព្យុះព្រិល
ជើងហោះហើរត្រង់រវាងកម្ពុជា និងកូរ៉េខាងត្បូង (ភ្នំពេញ-សេអ៊ូល) ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារព្យុះព្រិលធ្លាក់ខ្លាំងក្លាបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េខាងត្បូង។ អាកាសធាតុធ្ងន់ធ្ងរបែបនេះបានរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ក្នុងទីក្រុងសេអ៊ូល។
លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៩ ខែវិច្ឆិកានេះថា ដោយសារកូរ៉េខាងត្បូងជួបព្យុះព្រិល បានបង្ខំឱ្យលុបចោលការហោះហើរជាមួយកម្ពុជា និងប្រទេសមួយចំនួនទៀតជាបណ្ដោះអាសន្ន។ លោកថ្លែងថា៖«បើតាមការទទួលបានព័ត៌មាន អាកាសធាតុនៅកូរ៉េមិនល្អ ទើបគេផ្អាកជើងហោះហើរ ។ មិនមែនតែផ្អាកការហោះហើរជាមួយកម្ពុជានោះទេ ផ្អាកជាមួយបណ្តាប្រទេសជាច្រើនទេ។ យើងគិតទៅ បើកូរ៉េគេផ្អាកហោះមកស្រុកខ្មែរហើយ តើយើងហោះទៅគេម៉េចកើត ព្រោះអាកាសយានដ្ឋានគេផ្អាកអស់ហើយ ព្រោះចុះចតអត់បាន»។
បើតាមលោក ស៊ិន ចាន់សេរីវុត្ថា ពេលនេះមិនទាន់មានការកំណត់ពេលវេលាសម្រាប់ការហោះហើរឡើងវិញនោះទេ ព្រោះអាស្រ័យលើអាកាសធាតុនៅក្នុងប្រទេសកូរ៉េធូរស្បើយ។
ទោះជាយ៉ាងណា លោកបានកត់សម្គាល់ថា ការផ្អាកជើងហោះហើរទាំងនេះ បានប៉ះពាល់ដល់វិស័យទេសចរណ៍ និងអ្នកជំនួញតិចតួច។ លោកពន្យល់ថា៖«ជាទូទៅការផ្អាកបែបនេះ តែងតែប៉ះពាល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងអ្នកជំនួញ ព្រោះពេលខ្លះគាត់ត្រូវមកប្រជុំ ខ្លះមកកម្សាន្ត ប៉ុន្តែត្រូវលើកពេលទៅពេលក្រោយ រហូតដល់អាកាសធាតុធូរស្បើយ»។ គួរជម្រាបថា ការហោះហើរត្រង់កម្ពុជា-កូរ៉េខាងត្បូង មួយថ្ងៃហោះហើរចំនួន ២ជើង ។
ក្នុងរយៈពេល២ថ្ងៃមកនេះ ប្រទេសកូរ៉េខាងត្បូង បានជួបប្រទះព្យុះព្រិលលខ្លាំងក្លាបំផុត ដោយរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ខណៈគិតត្រឹមថ្ងៃសុក្រទី២៩ខែវិច្ឆិកាឆ្នាំ២០២៤ មានសេចក្តីរាយការណ៍ថា មានមនុស្សចំនួន៥នាក់ហើយ ដែលបាត់បង់ជីវិតដោយសារគ្រោះធម្មជាតិនេះ។
ទីក្រុងសេអ៊ូល ជាកន្លែងដែលរងគ្រោះខ្លាំង ដោយមានព្រិលធ្លាក់កម្ពស់ដល់ទៅ៤០សង់ទីម៉ែត្រ ហើយនៅទូទាំងប្រទេសជើងហោះហើរជាង១៤០ជើងត្រូវលុបចោល ខណៈសេវាដឹកជញ្ជូនតាមស្រឡាង ក៏ត្រូវផ្អាកផងដែរ។
នៅអាកាសយានដ្ឋានអន្តរជាតិ Incheon ដែលជាមជ្ឈមណ្ឌលមមាញឹកបំផុតរបស់ប្រទេសកូរ៉េខាងត្បូង, អ្នកដំណើរត្រូវប្រឈមនឹងការពន្យារពេលជាមធ្យមពីរម៉ោង ខណៈទិន្នន័យពី Flightradar24 បង្ហាញថា ៣១% នៃជើងហោះហើរគឺត្រូវពន្យារពេល ហើយ១៦% បានសម្រេចលុបចោល៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍២៣ ម៉ោង ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ