Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី៖ វិស័យទេសចរណ៍កម្ពុជា មិនអាចកាត់ផ្ដាច់បានឡើយពីការទាញលំហូរទេសចរ និងវិនិយោគិនចិន

បានផុស

នៅ

រដ្ឋមន្ត្រី ហូត ហាក់ បានថ្លែងថា វិស័យទេសចរណ៍កម្ពុជា មិនអាចកាត់ផ្ដាច់បានឡើយពីការស្រូបទាញកំណើននៃលំហូរទេសចរ និងវិនិយោគិនចិន ខណៈរយៈពេល១០ខែ ឆ្នាំ២០២៤ ទេសចរចិនមកទស្សនាកម្ពុជាជាង ៦៩ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហូត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា តាមរយៈការដាក់ចេញគំនិតផ្ដួចផ្ដើមជាយុទ្ធសាស្ត្រ និងកិច្ចខិតខំប្រឹងប្រែងជាច្រើនរបស់ក្រសួងទេសចរណ៍ ដោយមានកិច្ចសហការល្អជាមួយអន្តរក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថានទូតបរទេសនៅកម្ពុជា ស្ថានទូតកម្ពុជានៅបរទេស ដៃគូអភិវឌ្ឍ ពិសេសវិស័យឯកជន បាននិងកំពុងជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យតែរីកចម្រើនជាលំដាប់។

ជាក់ស្ដែង កាលពីឆ្នាំ២០២៣កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥លាន៤៥ម៉ឺននាក់ ដែលក្នុងនោះ ភ្ញៀវទេសចរចិនប្រមាណ ៥៥ម៉ឺននាក់។ សម្រាប់រយៈពេល១០ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ​ ៥លាន៣៧ម៉ឺននាក់ កើនឡើងប្រមាណ ២២% ប្រៀបធៀបឆ្នាំ២០២៣។ ក្នុងនោះ ទេសចរចិនជាង ៦៩ម៉ឺននាក់ កើនឡើង ៥២,៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

ក្នុងន័យនេះ លោក ហួត ហាក់ គូសបញ្ជាក់ថា អនាគតវិស័យទេសចរណ៍អាស៊ាន ក៏ដូចជានៅកម្ពុជា ពិតជាមិនអាចកាត់ផ្ដាច់បានឡើយពីការស្រូបទាញកំណើននៃលំហូរទេសចរ និងវិនិយោគិនចិន។ ស​ម្រាប់កម្ពុជា បានត្រៀមលក្ខណ សម្បត្តិគ្រប់គ្រាន់ក្នុងការទទួលស្វាគមន៍ការវិលត្រឡប់មកវិញនៃភ្ញៀវទេសចរ និងវិនិយោគិនចិនមកកម្ពុជា។ លោករដ្ឋមន្ត្រី ថ្លែងឱ្យដឹងបែបនេះ ក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍វប្បធម៌នៅខេត្តក្វាងស៊ី ឆ្នាំ២០២៤ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

លោក ថា សម្ដេចធិបតី​ បានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាពដែលជាជន្ទល់សេដ្ឋកិច្ចមួយដ៏សំខាន់ រួមចំណែកការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ហើយរាជរដ្ឋាភិបាល ក៏បានចាត់ទុកវិស័យទេសចរណ៍ ថា គឺជាមាសបៃតង ដែលទទួលបានកំណើនជាវិជ្ជមានរៀងរាល់ឆ្នាំ និងបានរួមចំណែកប្រមាណ ១៣% ក្នុងផលិតផលកក្នុងស្រុកសរុប។

រាជរដ្ឋាភិបាល ក៏បានលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការអភិវឌ្ឍទេសចរណ៍វប្បធម៌ ទេសចរណ៍ប្រវត្ថិសាស្ត្រ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍ធុរកិច្ច និងទេសចរណ៍សាសនា។ ការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដែលមានតម្លៃថែមខ្ពស់ ដោយបន្ថែមទេសចរណ៍បៃតង ទេសចរណ៍ស្អាត និងទេសចរណ៍វៃឆ្លាត។ នេះជាបន្ថែមរបស់រដ្ឋមន្រ្តី ហួត ហាក់ ដដែល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៩ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១១ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ចរាចរណ៍៩ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ២ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម