Connect with us

ព័ត៌មានអន្ដរជាតិ

​យ៉ាងហោច​៣នាក់ស្លាប់ និងជាង៩០០០០នាក់ត្រូវជម្លៀសចេញ​ក្នុង​ទឺក​ជំនន់​នៅម៉ាឡេស៊ី​

បានផុស

នៅ

ប្រទេសម៉ាឡេស៊ីកំពុងរៀបចំឆ្លើយតបនឹងទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលមួយទសវត្សរ៍ បន្ទាប់ពីភ្លៀងមូសុងខ្លាំងជាងការរំពឹងទុក​ដែល​បានបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរដែលបានសម្លាប់មនុស្សបីនាក់ និងជាង ៩០០០០ នាក់ផ្លាស់ទីលំនៅ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ភ្នាក់ងារ​សារព័ត៌មាន AP ដោយ​យោងតាមមជ្ឈមណ្ឌលបញ្ជាគ្រោះមហន្តរាយជាតិ បានឲ្យដឹងថា មនុស្ស ៩៤៧៧៨ នាក់មកពីជាង ២៨០០០ គ្រួសារនៅទូទាំងរដ្ឋចំនួនប្រាំបួនត្រូវបានជម្លៀសទៅកាន់ទីជម្រកបណ្តោះអាសន្នចំនួន ៥២៧ កន្លែង។ ក្នុងនោះរដ្ឋ Kelantan ភាគឦសានជាប់ព្រំដែនប្រទេសថៃ រងផលប៉ះពាល់ខ្លាំងជាងគេ ដោយមនុស្ស​៦៣៧៦១នាក់ត្រូវបានជម្លៀសចេញពីផ្ទះឮ បន្ទាប់មកគឺរដ្ឋ Terengganu ដែលនៅជិតខាងដែលមាន ២២ ៥១១ នាក់ត្រូវបានជម្លៀសចេញ។

នាយករដ្ឋមន្ត្រីលោក Anwar Ibrahim បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីទាំងអស់ត្រូវបានហាមឃាត់មិនឱ្យទៅវិស្សមកាល និងត្រូវ​បាន​ណែនាំ​ឱ្យ​ផ្តល់​ជំនួយ​នៅ​ក្នុង​តំបន់​ដែល​ងាយ​រង​គ្រោះ​ទឹក​ជំនន់។

ជាមួយគ្នានេះអនុប្រធានរបស់គាត់គឺលោក Ahmad Zahid Hamidi ដែលដឹកនាំការឆ្លើយតបគ្រោះមហន្តរាយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាទឹកជំនន់នៅឆ្នាំនេះត្រូវបានគេរំពឹងថានឹងអាក្រក់ជាងឆ្នាំ២០១៤ ដោយនៅពេលនោះមានមនុស្សជាង ២៥០០០០ នាក់ត្រូវបានផ្លាស់ទីលំនៅនិង២១ នាក់បានស្លាប់។

(រូបភាព៖ AP)

លោកក៏បានឲ្យដឹងដែរ​ថា​ការ​ព្យាករណ៍​អាកាសធាតុ​បាន​បង្ហាញ​ថា​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ខែ​ក្រោយ​ទំនង​ជា​ប៉ះពាល់​ដល់​រដ្ឋ​ជាច្រើន​ទៀត។ លោកថាជាកាឆ្លើយតបទីភ្នាក់ងារ​រដ្ឋាភិបាល​បាន​ត្រៀម​ខ្លួន​ដើម្បី​ដោះស្រាយ​គ្រោះមហន្តរាយ​នេះ ដោយមាន បុគ្គលិកជិត ៨៣០០០នាក់ និងទូកសង្គ្រោះរាប់ពាន់គ្រឿង រថយន្ត និងអាវពោង ព្រមទាំងឧទ្ធម្ភាគចក្រ ៣១ គ្រឿងបានត្រៀមរួចរាល់ហើយ។ លោក​បាន​បន្ត​ថា រដ្ឋាភិបាល​ក៏​បាន​ត្រៀម​មជ្ឈមណ្ឌល​ជម្លៀស​បណ្ដោះអាសន្ន​ចំនួន ៨៤៨១ នៅ​ទូទាំង​ប្រទេស ដែល​អាច​ផ្ទុក​មនុស្ស​បាន​ជាង ២ លាន​នាក់ផងដែរ។

គួរបញ្ជាក់ថាទឹកជំនន់គឺជារឿងធម្មតានៅក្នុងផ្នែកខ្លះនៃប្រទេសម៉ាឡេស៊ីក្នុងរដូវខ្យល់មូសុងប្រចាំឆ្នាំ ដែលចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ហើយអាចបន្តរហូតដល់ខែមីនា។ បើតាមនាយកដ្ឋាន​ឧតុនិយម​បាន​និយាយ​ថា ប្រទេស​អាច​រំពឹង​ថា​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ចន្លោះ​ពី ៥ ទៅ ៧ ភាគ​ក្នុង​រយៈពេល​នេះ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម