ជីវិតកម្សាន្ដ
លីវ ជីលី ៖ ពាក្យថា «ទំនួលខុសត្រូវ» សំខាន់ណាស់ ជាពិសេសគឺដើម្បីខ្មែរ
កញ្ញា លីវ ជីលី អតីតបវរកញ្ញា Miss Grand Cambodia ២០២០ បានរម្លឹកអតីតកាលគ្រាដែលតំណាងឲ្យកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តរជាតិដោយនាងបញ្ជាក់ថា ពាក្យថា «ទំនូលខុសត្រូវ» សំខាន់ណាស់ ជាពិសេសគឺដើម្បីខ្មែរ។
កញ្ញា លីវ ជីលី ដូចដែលមហាជន និងអ្នកគាំទ្របានដឹងហើយថា ក្រោយក្លាយជាម្ចាស់មកុដ Miss Grand Cambodia ២០២០ ក្រោយមកនាងក៏បានចូលរួមប្រកួតកម្មវិធី Miss Supranational Cambodia ២០២៣ហើយទីបំផុតកាលពីថ្ងៃទី០១ ខែមេសាឆ្នាំ ២០២៣ នាងក៏បានសម្រេចក្តីស្រមៃរបស់ខ្លួនថែមទៀត គឺដណ្តើមបានជ័យជំនះដោយឈ្នះមកុដនៅក្នុងការប្រកួតមួយនេះ។
បវរកញ្ញា លីវ ជីលី បន្ទាប់ពីឈ្នះមកុដទាំង២ខាងលើកន្លងទៅនាងទទួលបានឱកាសក្លាយជាតំណាងកម្ពុជា ដើម្បីចេញទៅប្រកួតនៅលើឆាកអន្តរជាតិ និងបាននាំយកប្រទេសកម្ពុជាទង់ជាតិរបស់កម្ពុជា វប្បធម៌និងអរិយធម៌ដ៏ស្រស់ផូរផង់របស់កម្ពុជាទៅបង្ហាញនៅលើឆាកអន្តរជាតិ ឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់ផងដែរ។
ដោយឡែករឿងដែលចាប់អារម្មណ៍ពេលនេះ លីវ ជីលី បាននិយាយពីឆន្ទ:ដោយរម្លឹកថា ពេលនេះបងប្អូនយល់ហើយ ពាក្យថា «ទំនូលខុសត្រូវ» សំខាន់ណាស់ជាពិសេស គឺពាក្យថាដើម្បីខ្មែរមិនចង់រម្លឹកតែនៅតែនឹកកាល ២០២០ ទៅទាំងគ្មានសង្ឃឹម តែវាជាទំនូលខុសត្រូវរបស់នាង ទោះអត់សូវមានសម្លៀកបំពាក់ អត់ចេះជិះយន្តហោះ ដើរក៏មិនសូវស្ទាត់។
ស្រីស្អាត លីវ ជីលី បានឲ្យដឹងបន្ថែមទៀតថា អ្វីគ្រប់យ៉ាង គឺដើម្បីមុខមាត់ប្រទេសខ្ញុំសំខាន់ជាងខ្ញុំទៀតព្រោះមានប្រជាជនរាប់លាននាក់ មិនអាចធ្វើឲ្យបាក់មុខដោយសារតែយើងម្នាក់បានទេពេលនោះលែងគិតរឿងផ្ទាល់ខ្លួនហើយ គឺគិតជាតិជាធំ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»