Connect with us

ជីវិតកម្សាន្ដ

នាយ តាក់ស៊ី សំពះដង្ហើយសុំជំនួយពីសប្បុរសជន ដើម្បីដូរក្រលៀន បន្តជីវិតរស់បម្រើអាជីពសិល្ប:

បានផុស

នៅ

តារាកំប្លែងស្ងួតនាយ តាក់ស៊ី បច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់បន្ទាប់ពីធ្លាក់ខ្លួនឈឺធ្ងន់ដោយសារបញ្ហាជំងឺខូចក្រលៀនខណ:ត្រូវបានភរិយា និងក្រុមគ្រួសារបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកេតុមា​លា​ កាលពីថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតក្នុងអាយុ៤៥ឆ្នាំនាយ តាក់សុី កំពុងស្ថិតនៅក្នុងស្ថានភាពលាងឈាមសង្រ្គោះបន្ទាន់នៅក្នុងមន្ទីរពេទ្យព្រះកេតុមាលាដោយសារជំងឺទឹកនោមផ្អែមធ្វេីអោ យខូចក្រលៀននិងជំងឺទឹកដក់ក្នុងសួតផងដែរ។ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា នាយ តាក់សុី មានជម្រើសសចុងក្រោយពីរ គឺទីមួយត្រូវលាងឈាមពេញមួយជីវិតមួយអាទិត្យចំនួនបីដង និងជម្រើសទី២ គឺត្រូវតែធ្វេីការវះកាត់ប្ដូរក្រលៀនថ្មី។

តារាកំប្លែងនាយ តាក់ស៊ី កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា បានរៀបរាប់តាមរយ:វីដេអូដោយលើកដៃសំពះដង្ហើយសុំជំនួយសប្បុរសជនថាសូមបងប្អូនជួយខ្ញុំអោយបានដូក្រលៀនផងខ្ញុំចង់រស់ណាស់។ នាយបញ្ជាក់ថា សម្រាប់ការដូក្រលៀនម្ខាងគឺត្រូវចំណាយលុយចំនួន៥ម៉ឺនដុល្លារ។

នាយ តាក់ស៊ី បាននិយាយបន្តថា ពេលនេះលោកដល់ដំណាក់កាលដូរក្រលៀន ប៉ុន្តែពុំមានលទ្ធភាពទេដូច្នេះសុំបងប្អូនសប្បុរសជនជួយលោកផង ដើម្បីបន្តជីវិតរស់ដូចបងប្អូនដែរ។ នាយ តាក់ស៊ី បន្តទៀតថានាយនៅស្រលាញ់អាជីពសិល្ប:និងចង់រស់រានមានជីវិតមើលដើម្បីមុខកូនប្រពន្ធព្រោះអត់ចង់ឃ្លាតឆ្ងាយទៅណាទេ។

នាយ តាក់ស៊ី បានលើកឡើងបន្ថែមថា” ជួយខ្ញុំផងបងប្អូន នេះលេខខ្ញុំ 069 295646/ 090 995 698។ ថវិកាដែលបងប្អូនបរិច្ចាគតិចក្តីច្រើនក្តីខ្ញុំនឹងសន្សំដើ ម្បីបានដូក្រលៀនរស់បន្តទៀត។ដំណឹងនៃការធ្លាក់ខ្លួនឈឺរបស់នាយ ពែកមី បានធ្វើឱ្យមហាជន និងអ្នកគាំទ្រជាច្រើនបង្ហាញការព្រួយបារម្ភចំពោះសុខភាពតារាកំប្លែងរូបនេះគ្រប់គ្នា៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកនិពន្ធ សួន ពិសិដ្ឋ លើកជាចម្ងល់ពាក់ព័ន្ធរឿងដាក់ងារឧកញ៉ាលើស្នាដៃ សម្រាប់សិល្បករសិល្បការិនី

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លង​ទន្លេភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​ភ្នំពេញបាវិត ចាប់ផ្តើម​ចុះគ្រឿងចក្របើកការដ្ឋាន​​​សាងសង់

សន្តិសុខសង្គម១៩ ម៉ោង មុន

Update៖ ករណីអគ្គិភ័យឆេះផ្ទះនៅសង្កាត់ក្រាំងធ្នង់ រាលដាលអស់ផ្ទះ២ខ្នង

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ពេជ្រ សូលីកា ថា ក្រោយភាពរឹងមាំ ក៏កាន់តែក ណ្តោចកណ្តែង និងទឹកភ្នែករាប់មិនអស់

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវជាតិលេខ ៣១ បំបែកពី​បែកគុស​ទៅ​កំពង់ត្រាច បញ្ចប់​ការ​​សាងសង់​រួចរាល់ទាំងស្រុង

Sokha Hotels

ព័ត៌មានពេញនិយម