ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ការវាយតម្លៃស្ថានភាពសារព័ត៌មាននៅកម្ពុជា មិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងកង្វះខាតព័ត៌មាន
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ថាការវាយតម្លៃរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អំពីស្ថានភាពសារព័ត៌មាន នៅកម្ពុជា មិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងកង្វះខាតព័ត៌មាន។
លោកបានបញ្ជាក់ថា តាមរបាយការណ៍ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គឺផ្អែកប្រភពព័ត៌មានរបស់ខ្លួនលើការអង្គេតស្ថានភាពជាទូទៅ ដោយស្រង់ព័ត៌មានពីការចេញផ្សាយរបស់អង្គភាព ឬអង្គការដ៏ទៃផ្សេងដែលបានធ្វើតាមរបៀបវារៈ ហើយយកមកដាក់បញ្ចូលខ្លឹមសាររបស់ខ្លួន ដោយមិនបានថ្លឹងថ្លែងអំពីអង្គហេតុ និងអង្គច្បាប់ពាក់ព័ន្ធនឹងស្ថានភាពនីមួយៗឱ្យបានគ្រប់ជ្រុងជ្រោយ និងម៉ត់ចត់នៅឡើយ។ លោកបន្តថា អ្នកធ្វើរបាយការណ៍ក៏បានទទួលស្គាល់ផងដែរថា របាយការណ៍មិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងកង្វះខាតព័ត៌មាន។
លោកថា អ្នកសារព័ត៌មាន ជាកាតាលីករមួយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច នៅប្រទេសកម្ពុជា។ សេរីភាពសារព័ត៌មានត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជា និងច្បាប់បទដ្ឋានគតិយុទ្ធជាធរមានផ្សេងៗទៀត។ ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ចំពោះការធានាសិទ្ធិសេរីភាពគ្រប់បែបយ៉ាងទាំងអស់ ដែលរដ្ឋធមនុញ្ញនៃព្រះរាជាចក្រកម្ពុជា និងលិខិតបទដ្ឋានពាក់ព័ន្ធផ្តល់ជូន។
បើតាមលោក ទេព អស្នារិទ្ធ ស្ថានភាពសេរីភាពសារព័ត៌មាន នៅកម្ពុជាត្រូវបានវាស់វែងដោយការសិក្សាបែបវិទ្យាសាស្ត្រ នៅប្រទេសកម្ពុជា ដោយកម្ពុជាខ្លួនឯងផ្ទាល់ ហើយលទ្ធផលបានបង្ហាញថា មានភាពល្អប្រសើរ។ ក្នុងឆ្នាំ២០២៤ អ្នកសារព័ត៌មានចំនួន ៧៩,៨% ក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទាបស្ទង់មតិសរុប បានឆ្លើយថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ខណៈអ្នកសារព័ត៌មានប្រមាណជិត ៨០% បានអះអាងថា ខ្លួនមានសេរីភាពពេញលេញក្នុងការប្រកបអាជីវកកម្ម ប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានភាពងាយស្រួល និងសុវត្ថិភាព ក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗសម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានដោយសេរី ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ត្រឹមត្រូវ និងគ្មានការយាយីអ្វីឡើយ។
អ្នកនាំពាក្យដដែលរូបនេះ បានឱ្យដឹងទៀតថា ក្រសួងព័ត៌មានបានធ្វើបច្ចុប្បន្នភាពអង្គភាពសារព័ត៌មានសរុបចំនួនជិត ២ពាន់អង្គភាព និង ២៦សមាគមសារព័ត៌មាន ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន ហើយក្រសួងបានចេញបណ្ណសម្គាល់អ្នកសារព័ត៌មាន បានចំនួនជាង ៨ពាន់បណ្ណ រួចហើយ ជូនដល់អ្នកសារព័ត៌មានសម្រាប់ប្រតិបត្តិការងារដោយស្របច្បាប់។
ក្នុងឆមាសទី១ ឆ្នាំ២០២៤ ក្រសួងបានផ្តល់ការគាំពារផ្នែកច្បាប់ដល់អ្នកសារព័ត៌មានដែលបានចុះបញ្ជីត្រឹមត្រូវ ហើយបានជួបប្រទះនឹងបញ្ហាក្នុងពេលបំពេញការងារ ដោយក្រសួងបានសម្របសម្រួលស្វែងរកដំណោះស្រាយចំពោះវិវាទ និងបញ្ហានានា សរុបចំនួន ២០ករណី និងកំពុងជួយជ្រោមជ្រែងដល់ដំណើរការផ្តល់មេធាវីការពារក្តីក្នុងនីតិវិធីតុលាការលើករណីវិវាទមួយចំនួនទៀត។
ចំណែកក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ក្រសួងបានសម្របសម្រួលដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងកំហុសវិជ្ជាជីវៈចំនួន១៧ករណី ដោយបានផ្តល់ការអប់រំ និងតម្រង់ទិសលើការប្រតិបត្តិក្រមសីលធម៌ និងនិយាមវិជ្ជាជីវៈសារព័ត៌មានជាធរមាន។ កិច្ចគាំពារដល់អ្នកសារព័ត៌មានជាអាទិភាពចំបងមួយរបស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ទំនុកចិត្តនិងការការពារដល់អ្នកសារព័ត៌មាន ដែលបានចុះបញ្ជីត្រឹមត្រូវ គោរពតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងអនុវត្តតួនាទី និងភារកិច្ចក្នុងក្របខណ្ឌដែលច្បាប់កំណត់៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២៣ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី