Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង-រុស្ស៊ី ប្រកាសពង្រឹងទំនាក់ទំនងយោធាជាមួយគ្នា

បានផុស

នៅ

ក្នុងជំនួបរវាងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក អាន់ដ្រេ ​បេលូសូហ្វ នៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃសុក្រទី២៩ខែវិច្ឆិកាឆ្នាំ២០២៤ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានប្រកាសបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយគ្នា ស្របពេលស្ថានការណ៍ពិភពលោក កំពុងក្តៅដូចបាយពុះ។

លោក បេលូសូហ្វ (ឆ្វេង) និងលោក គីម (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាសនេះធ្វើឡើង អំឡុងពេលលោក បេលូសូហ្វ បំពេញទស្សនកិច្ចប្រទេសកូរ៉េខាងជើង ជាមួយគោលបំណងពង្រឹងសមត្ថភាពការពារជាតិប្រទេសទាំងពីរ និងជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការទៅវិញទៅមក និងការអភិវឌ្ឍទំនាក់ទំនងរវាងកងទ័ពទាំងពីរ។

ក្នុងដំណើរនោះ លោកបេលូសូហ្វ បានសម្តែងការដឹងគុណចំពោះចំណងទាក់ទងដ៏ស៊ីជម្រៅរបស់ប្រទេសទាំងពីរ ហើយបានកោតសរសើរគោលនយោបាយការបរទេសឯករាជ្យទាំងស្រុង របស់កូរ៉េខាងជើង។

សេចក្តីប្រកាសនេះទៀតសោត កើតឡើងចំពេលសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ចោទថា លោក គីម ជុងអ៊ុន បានបញ្ជូនទាហានជាង១០ ០០០នាក់ ទៅជួយរុស្ស៊ីប្រយុទ្ធជាមួយអ៊ុយក្រែន។

លោក គីម (ឆ្វេង) និងលោក បេលូសូហ្វ (រូបថត៖ AP)

យ៉ាងណាក្តី លោកគីម បែរចោទបកទៅវិញថា ការដែលមហាអំណាចលោកខាងលិច បើកភ្លើងខៀវឲ្យទីក្រុងកៀវ យកអាវុធរបស់ពួកគេទៅវាយប្រហារចូលដីរុស្ស៊ីនោះ គឺបានលាតត្រដាងឲ្យឃើញយ៉ាងច្បាស់ នូវការចូលដៃដោយផ្ទាល់ក្នុងសង្គ្រាមនេះ។

សូមបញ្ជាក់ថា រុស្ស៊ីនិងកូរ៉េខាងជើង បានពង្រឹងទំនាក់ទំនងយោធាជាមួយគ្នាយ៉ាងស្អិតរមួត ចាប់តាំងពីទីក្រុងមូស្គូ បើកការលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២។

មិនត្រឹមប៉ុណ្ណឹង កាលពីដើមខែវិច្ឆិកា ទីក្រុងព្យុងយ៉ាងថែមទាំងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់ជាមួយរុស្ស៊ីទៀតផង បន្ទាប់ពីសមាជិកសភានៅទីក្រុងមូស្គូ ក៏បានបោះឆ្នោតជាឯកច្ឆ័ន្ទលើកិច្ចព្រមព្រៀងនេះ ដូចគ្នា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កូរ៉េខាងជើងដឹកជញ្ជូនប្រេងជាងមួយលានធុងពីរុស្ស៊ីដោយ​បំពានបម្រាម​ទណ្ឌកម្ម​ទ្វេដង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៥ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម២០ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម