ព័ត៌មានជាតិ
ការងាររបៀប និងការគ្រប់គ្រងឯកសារ មានសារៈសំខាន់ណាស់ សម្រាប់មន្ត្រីរាជការ ក្នុងកិច្ចការងារប្រចាំថ្ងៃ
ការសិក្សារៀនសូត្រឱ្យបានចេះដឹងលើការងាររបៀប និងការគ្រប់គ្រង ឯកសារ មានសារៈសំខាន់ណាស់សម្រាប់មន្ត្រីរាជការ បុគ្គលិករដ្ឋបាល នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ ដើម្បីយកចំណេះទាំងនេះ ទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ នៅតាមអង្គភាពរៀងៗ ខ្លួន ឱ្យបានត្រឹមត្រូវ ស្របតាមសៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ក្រសួងមហាផ្ទៃ។
នេះជាការលើកឡើងរបស់ លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈលោកអញ្ជើញជាតំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររបៀប និងការគ្រប់គ្រងឯកសារ» កាលពីព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅសាលារាជធានីភ្នំពេញ ដោយលោកស្រី ជោ សម្ផស្ស នាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញ ជាគ្រូឧទ្ទេស និងមានសិក្ខាកាមចូលរួមប្រមាណជាង ៣០០ នាក់។
លោក កើត ឆែ បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងវគ្គបណ្ដុះបណ្ដាលនេះ កន្លងមក រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំវគ្គនេះរួចម្តងហើយកាលពីថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៣ ហើយក្នុងរយៈពេល ១១ ខែ នៃឆ្នាំ ២០២៤ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំនូវវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការបានជាច្រើនលើក ដែលមានដូចជា ៖ ការគ្រប់គ្រងបុគ្គលិក នៃរដ្ឋបាលថ្នាក់ក្រោមជាតិ, ការតាក់តែង លិខិតរដ្ឋបាល, ការពង្រឹងផ្នត់គំនិតក្នុងការបំពេញការងារ, ការពង្រឹងភាពជាអ្នកដឹកនាំក្នុងអង្គភាព ។ល។ ជាមួយនេះ រដ្ឋបាលរាជធានី បានបញ្ជូនមន្ត្រី ទៅទទួលការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានសិក្សាថែមទៀត ដូចជា នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ វគ្គបណ្តុះបណ្តាលទាំងអស់នេះ បានចូលរួមចំណែកបំពេញបន្ថែមចំណេះដឹងជូនមន្ត្រីរាជការ ទាំងផ្នែកជំនាញរឹង និង ជំនាញទន់របស់មន្ត្រីរាជការ ពិសេសការសម្របខ្លួនទៅនឹងការវិវត្តន៍ នៃបច្ចេកវិទ្យាព័ត៌មានវិទ្យា ក្នុងយុគសម័យឌីជីថល។
លោក កើត ឆែ បន្តថា ការងាររបៀប និងការគ្រប់គ្រងឯកសារ គឺជាលក្ខខណ្ឌគ្រឹះ ដែលធានានូវដំណើរការ ជាប្រក្រតី នៃរដ្ឋបាលសាធារណៈ។ ប្រសិនបើអង្គភាពមួយពុំយកចិត្តទុកដាក់ លើការគ្រប់គ្រងឯកសារទេនោះ ប្រាកដជាប្រឈមនឹងបញ្ហាផ្លូវច្បាប់ កំហុសរដ្ឋបាល និងបញ្ហាប្រឈមផ្សេងៗ ជាក់ជាមិនខាន។ បើយើងមានវិធីសាស្ត្រគ្រប់គ្រងឯកសារបានល្អ (ទាំងទុកដាក់ឯកសាររឹង និងឯកសារទន់ ក្នុងកុំព្យូទ័រ) នោះ នឹងមានភាពងាយស្រួលក្នុងការរកឯកសារនោះឡើងវិញ។ ការពង្រឹងសមត្ថភាពការងាររដ្ឋបាល ឱ្យកាន់តែល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ប្រសិទ្ធផល ដើម្បីសម្រេចបាននូវ «សមិទ្ធកម្មការងារ» ស្របតាមគោលការណ៍អភិបាលកិច្ចល្អ ក៏ដូចជា វិធានការគន្លឹះទាំង ៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា មន្ត្រីរបស់យើងត្រូវបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាព ឱ្យដូចការជួសជុលផ្ទះ៕
អត្ថបទ ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ