Connect with us

ព័ត៌មានអន្ដរជាតិ

ហាម៉ាស បញ្ចេញ​វីដេអូ​ចំណាប់ខ្មាំង​សញ្ជាតិ​អាមេរិកកាត់​អ៊ីស្រាអែល​ម្នាក់​នៅ​ហ្គាហ្សា

បានផុស

នៅ

ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន-ហាម៉ាស បាន​បញ្ចេញ​វីដេអូមួយ បង្ហាញ​ពី​ចំណាប់ខ្មាំង​ជា​បុរស​ជនជាតិអាមេរិក​កាត់​អ៊ីស្រាអែល​​ម្នាក់​ កាលពីថ្ងៃសៅរ៍ ដែលក្នុងនោះលោកបានអង្វរ​ឲ្យ​ប្រធានាធិបតី​ទើប​ជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ធានាឲ្យ​មានការដោះលែងគាត់។

លោក Edan Alexander
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Yael Alexander ដែលជាម្តាយរបស់ចំណាប់ខ្មាំងលោក Edan Alexander បាននិយាយថា គាត់​មានការរង្គោះរង្គើ​ចិត្ត​ជា​ខ្លាំង ពេលឃើញ​​វីដេអូរយៈពេល ៣​នាទី​កន្លះ​នេះ ដែលបង្ហាញពីការចាប់ឃុំឃាំង​កូនប្រុស​គាត់​ដែល​មើលទៅស្លេក​ស្លាំង អង្គុយក្នុងទីងងឹតទល់នឹងជញ្ជាំង។

ក្នុង​វីដេអូ បុរស​ចំណាប់​ខ្មាំង​វ័យ​២០​ឆ្នាំ ​បាន​កំណត់​អត្តសញ្ញាណ​ខ្លួន​​ឯង និង​បាន​និយាយ​ទៅកាន់​គ្រួសារ​របស់គាត់​ ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែលលោក Benjamin Netanyahu និង​លោក ត្រាំ។

ម្ដាយ​របស់ Alexander បាន​ប្រាប់​បន្ត​ថា វីដេអូ​នេះ «ផ្តល់ឲ្យ​​យើងនូវក្តីសង្ឃឹម ប៉ុន្តែវាក៏បង្ហាញពីភាពលំបាកសម្រាប់ Edan និងចំណាប់ខ្មាំងដទៃទៀត ថាតើពួកគេកំពុងស្រែកយំ និងអធិស្ឋានឲ្យយើងជួយសង្គ្រោះពួកគេប៉ុណ្ណា»។

គាត់​បាន​អំពាវនាវដល់មេដឹកនាំអ៊ីស្រាអែល​ឲ្យ​បញ្ចប់សង្គ្រាមនៅហ្គាហ្សា និងធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស ដើម្បីដោះលែងចំណាប់ខ្មាំង។

លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វីដេអូនេះគឺជាសង្គ្រាមចិត្តសាស្ត្រដ៏ឃោរឃៅ ហើយថា លោកបានប្រាប់ក្រុមគ្រួសាររបស់លោក Alexander នៅក្នុងការហៅទូរស័ព្ទថា អ៊ីស្រាអែលកំពុងធ្វើការដោយមិននឿយហត់ ដើម្បីនាំយកចំណាប់ខ្មាំងមកផ្ទះវិញ។

លោក Alexander មាន​តួនាទី​ជា​ទាហានម្នាក់នៅពេល​ដែល​ត្រូវ​ក្រុម​ហាម៉ាស​ចាប់​ខ្លួន​​ទៅកាន់តំបន់ហ្គាហ្សា អំឡុងការវាយប្រហារ​បស់​ក្រុម​សកម្ម​ប្រយុទ្ធ​ដែល​មាន​ការ​គាំទ្រ​ដោយ​អ៊ីរ៉ង់​នេះ​ កាលពីថ្ងៃទី​៧​ខែតុលា​ឆ្នាំ២០២៣ លើទឹកដីភាគខាងត្បូង​ប្រទេស​អ៊ីស្រាអែល។

សូម​បញ្ជាក់​ថា ប្រហែលពាក់កណ្តាលនៃចំណាប់ខ្មាំងបរទេស និងអ៊ីស្រាអែល​ចំនួន ១០១​នាក់ដែលនៅតែជាប់ឃុំឃាំងនៅហ្គាហ្សា ត្រូវបានគេជឿ​ជាក់​ថានៅមានជីវិត​នៅ​ឡើយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម