Connect with us

ព័ត៌មានជាតិ

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

បានផុស

នៅ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អំពាវនាវឱ្យវិស័យឯកជនទាំងអស់បន្តភាពជាដៃគូជាមួយកាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលសម្រេចឱ្យបានគោលដៅបញ្ចប់ជំងឺអេដស៍នាឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវបែបនេះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ «សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍»។ តាមរយៈសារលិខិត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនំាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានជំរុញឱ្យចូលរួមយ៉ាងសកម្ម និងឱ្យបានទ្វេដងជាមួយរាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ក្នុងយន្តការជាតិតែមួយដើម្បីពង្រឹងភាពជាអ្នកដឹកនាំសហគមន៍ឆ្លើយតបឱ្យបានទូលំទូលាយ និងពហុវិស័យគ្របដណ្តប់ទៅគ្រប់ភូមិសាស្រ្ត និងគ្រប់ក្រុមគោលដៅ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានណែនាំ​យុវជន យុវនារី ត្រូវប្រកាន់យកនូវផ្នត់គំនិត និងឥរិយាបថវិជ្ជមាន ដោយប្រកាន់ខ្ជាប់ការអភិវឌ្ឍស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗស្តីពីការបង្ការ ការចម្លងមេរោគអេដស៍ ដើម្បីបង្ការខ្លួនយើង គ្រួសារយើង សហគមន៍ និងសង្គមជាតិពីការរាលដាលនៃមេរោគអេដស៍ព្រោះថា«យើងអាចភ្លេចអេដស៍ តែអេដស៍ពុំភ្លេចយើងឡើយ» ។

ម្យ៉ាងវិញទៀត អ្នកដែលបានប្រព្រឹត្ត ឬសង្ស័យថា ខ្លួនបានប្រឈមទៅនឹងការឆ្លងមេរោគអេដស៍ចូរប្រញាប់រួសរាន់ទៅស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់ ដើម្បីឆាប់បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ដែលអាចប្រើប្រាស់ក្នុងការសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា។

សម្រាប់ស្ត្រីមានផ្ទៃពោះទាំងអស់គឺចូរប្រញាប់រួសរាន់ស្វែងរកសេវាពិនិត្យ និងថែទាំផ្ទៃពោះឱ្យបានត្រឹមត្រូវ និងទៀងទាត់ទៅតាមការណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីសុខភាពមាតា ទារក និងដើម្បីចូលរួមទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅទារក។

សម្ដេច​ ប៊ុន រ៉ានី ហ៊ុនសែន ទទូចឱ្យបញ្ឈប់ជាដាច់ខាតនូវគ្រប់ទម្រង់រើសអើង ឬមាក់ងាយទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ព្រោះវាជាអំពើផ្ទុយទៅនឹងច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។ ចំពោះអ្នកមានមុខរបរ ឬ ការប្រព្រឹត្តប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ចូរប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០% នៅរៀងរាល់ពេលដែលមានទំនាក់ទំនងរួមភេទ។

តាមរយៈសារខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ មានសង្ឃឹមយ៉ាងមុតមាំថា ជនរួមជាតិទាំងអស់ ពិតជាអាចប្រើប្រាស់បានក្នុងការធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ចូលរួមបញ្ចប់ជំងឺអេដស៍នៅកម្ពុជា និងជួយបន្តចែកចាយសារទាំងអស់នេះទៅកាន់សមាជិកក្រុមគ្រួសារ បងប្អូន មិត្តភក្តិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

Sokha Hotels

ព័ត៌មានពេញនិយម