Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

បានផុស

នៅ

ប្រធានាធិបតី​អាមេរិក​ទើប​ជាប់​ឆ្នោត លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍​បានទាមទារ​ឲ្យ​ប្រទេសសមាជិក BRICS មិន​ត្រូវ​បង្កើតរូបិយប័ណ្ណថ្មី ឬគាំទ្ររូបិយប័ណ្ណផ្សេងទៀត ដែលនឹងជំនួសប្រាក់ដុល្លារ​អាមេរិក។ បើ​មិន​ដូច្នោះ​ នោះ​ BRICS នឹង​ប្រឈមមុខនឹង​ការ​ដំឡើង​ពន្ធ ១០០​% ពី​សហរដ្ឋ​អាមេរិក។

លោក​ ដូណាល់ ត្រាំ (រូបភាព៖​ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បាន​សរសេរ​សារ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Truth Social ថា៖ «យើងទាមទារ​ឲ្យ​មានការប្តេជ្ញាចិត្តពីប្រទេសទាំងនេះថា ពួកគេនឹងមិនបង្កើតរូបិយប័ណ្ណ BRICS ថ្មី ឬ​គាំទ្រ​រូបិយប័ណ្ណផ្សេងទៀត ដើម្បីជំនួសប្រាក់ដុល្លារអាមេរិកដ៏មាន​អនុភាព ឬពួកគេនឹងប្រឈមមុខនឹងពន្ធ ១០០% ហើយគួរតែរំពឹងថានឹង​ត្រូវ​ពោល​ពាក្យ​លា​ទៅកាន់​ការ​លក់​ចូល​ទៅ​ក្នុង​​សេដ្ឋកិច្ច​​សហរដ្ឋអាមេរិកដ៏អស្ចារ្យ»។

គួរ​បញ្ជាក់​ថា លោក ត្រាំ បានសង្កត់ធ្ងន់ជាយូរមកហើយថា លោក​ចង់​ឲ្យ​ប្រាក់ដុល្លារអាមេរិកនៅតែជារូបិយប័ណ្ណបម្រុងរបស់ពិភពលោក ដោយនិយាយនៅក្នុងបទសម្ភាសន៍​មួយ​កាលពី​ខែមីនា​ថា លោក «នឹងមិនអនុញ្ញាតឲ្យប្រទេសនានាដកប្រាក់ដុល្លារ» ទេ ព្រោះវានឹងក្លាយជាផលប៉ះពាល់ដល់​សហរដ្ឋ​អាមេរិក។

ក្រុម​ប្រទេស BRICS ដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង បានពិភាក្សាអំពីបញ្ហានៃការដកប្រាក់ដុល្លារនៅឯកិច្ចប្រជុំកំពូលក្នុងឆ្នាំ២០២៣។ ប្រតិកម្មប្រឆាំងនឹងការត្រួតត្រារបស់ប្រាក់ដុល្លារ បានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ​២០២២ នៅពេលដែលសហរដ្ឋអាមេរិក​បាន​ព្យាយាម​ដាក់ទណ្ឌកម្មសេដ្ឋកិច្ច​នៅលើប្រទេសរុស្ស៊ី៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ វិនាទី មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៣៦ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម