Connect with us

សន្តិសុខសង្គម

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

បានផុស

នៅ

កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌចំការមន ចេញប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យចំនួន១១នាក់ ដែលតែងតែធ្វើសកម្មភាពលួច និងឆក់យ៉ាងសកម្មក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ជនសង្ស័យទាំងនោះ ត្រូវបានបង្ក្រាបនៅទីតាំងផ្សេងគ្នាជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ មក ហើយត្រូវបានសមត្ថកិច្ចបង្ហាញមុខក្រុមទាំងនេះនៅថ្ងៃទី ០១ ខែធ្នូនេះ ពាក់ព័ន្ធធ្វើសកម្មភាពលួចទ្រព្យសម្បត្តិអ្នកដទៃដូចជា លួចម៉ូតូ និងឆក់ទូរសព្ទជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ម សាវន ប្រធានការិយាល័យព្រហ្មទណ្ឌ កំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលឃាត់ខ្លួនជនសង្ស័យសរុបចំនួន ចំនួន០៥ នាក់(ស្រី០១) និងចាប់យកវត្ថុតាង ពាក់ព័ន្ធបទល្មើស អំពើលួច (លួចម៉ូតូ) ចំនួន ០២ ករណី។ ករណីទី១ លួចម៉ូតូ មិនបានសម្រេចប្រព្រឹត្តនៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងករណីទី២ អំពើលួចលួចយកម៉ូតូ ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ដោយឡែកជនសង្ស័យមួយចំនួនទៀត ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលឃាត់ខ្លួន ពាក់ព័ន្ធបទ លួចមានស្ថានទម្ងន់ទោស(ឆក់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ)។ ក្នុងចំណោមនោះ ករណី ០១ លួចមានស្ថាន​ទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកទូរសព្ទ័ដៃមិនបានសម្រេច) ប្រព្រឹត្ត នៅចំណុចមុខសណ្ឋាគារឈុនហួយ ផ្លូវលេខ១១៣K ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកទូរសព្ទ័ដៃមិនបានសម្រេច) នៅចំណុចទល់មុខកន្លែងជួសជុលម៉ូតូ ផ្លូវលេខ១១៣K ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ករណីទី៣ ឆក់យកទូរសព្ទ័ដៃប្រព្រឹត្តនៅចំណុច ផ្លូវបេតុង ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ និងករណីទី៤ ឆក់ទូរសព្ទពីជនជាតិចិនប្រព្រឹត្តនៅចំណុចផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

បច្ចុប្បន្នជនសង្ស័យទាំង ១១នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម