Connect with us

ជីវិតកម្សាន្ដ

ស្ពានឬស្សីកោះប៉ែន​ ត្រៀមស្វាគមន៍ភ្ញៀវទេសចរឆ្លងឆ្នាំសកល

បានផុស

នៅ

ពេលនេះ​ក្រុមកម្មករជំនាញកំពុង​មមាញឹក​សម្រុក ធ្វើស្ពានឬស្សីកោះប៉ែន​ ដែលស្ថិតនៅក្នុងខេត្តកំពង់ចាម​​ ឱ្យបានរួចរាល់ ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលេងកម្សាន្តនៅលើឆ្នេរខ្សាច់ដ៏ស្រស់ស្អាត នាបុណ្យឆ្លងឆ្នាំសកល។

ជា​រៀងរាល់​ឆ្នាំស្ពានឬស្សីកោះប៉ែននេះ ត្រូវបានសាងសង់រួចតាំងពីខែ វិចិ្ឆកា មកម្ល៉េះ ប៉ុន្តែដោយសារ​ទឹក​ទន្លេ​មេគង្គឆ្នាំនេះ​មានការស្រកយឺត​ ទើបក្រុមជាងចាប់ផ្តើមសាងសង់នៅក្នុងដើមខែធ្នូនេះ ដែលមាន​ប្រវែងជាង ​៨០០ ម៉ែត្រ ​ដោយមានទទឹង ២ ម៉ែត្រកន្លះ ដែលចំណាយឬស្សីជាង ២ ម៉ឺនដើម​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


លោក​ ប៊ុន ដារ៉ា ជាអ្នកគ្រប់គ្រង​ និងអ្នកអភិរក្សស្ពានឬស្សី​ ឆ្នេរខ្សាច់កោះប៉ែន​ បានប្រាប់ឱ្យដឹងថា​ ស្ពានឬស្សីកោះប៉ែនគឺកំពុងតែបានសង់ជាបណ្តើរៗ​ ខណៈបច្ចុប្បន្ន​បាន៥០%។ លោកបញ្ជាក់ទៀតថា​ ក្រុមជាងកំពុងសម្រុកធ្វើស្ពានឬស្សីមួយនេះ​ ឱ្យរួចរាល់មុនថ្ងៃចូលឆ្នាំសកល​មកដល់ ពោលគឺដើម្បីអាចឱ្យភ្ញៀវទេសចរដើរឆ្លងកាត់បាន​។ លោកបន្ថែមថា សម្រាប់ឆ្នេរខ្សាច់កោះប៉ែនវិញ​ ឆ្នាំនេះនឹងរៀបចំឱ្យប្លែកជាងបណ្តាលឆ្នាំមុនៗ។

ទន្ទឹមនឹងនេះ អាហារដ្ឋាននៅលើឆ្នេរខ្សាច់កោះប៉ែន​​ ក៏បានរៀបចំតុបតែង​ រចនាភ្លើងពណ៌​ កន្លែងអង្គុយ​ហូបចុក​ និងរៀបចំកន្លែងថតរូបភាពប្លែកៗ​ពីគ្នា​ដើម្បីជាភាពទាក់ទាញ​។ ម្ចាស់អាហារដ្ឋាននៅទី​នោះ បានប្រាប់ឱ្យដឹងថា​ ពួកគេបានត្រៀមរៀបចំរួចជាស្រេច​ ដើម្បីទទួលភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្តនៅទីនេះ​ ដោយពុំមានដំឡើងតម្លៃម្ហូបអាហារឡើយ​ ពោលរក្សាតម្លៃធម្មតាទោះថ្ងៃបុណ្យទាន​។

​លោក​ ប៊ុន​ ដារ៉ា​ ជាអ្នកគ្រប់គ្រង​ និងអ្នកអភិរក្សស្ពានឬស្សី​ ឆ្នេរខ្សាច់កោះប៉ែន​នេះ បញ្ជាក់ឱ្យដឹងទៀតថា​ ក្នុងថ្ងៃឆ្លងឆ្នាំសកល ២០២៤ខាងមុខនេះ​ នឹងមានទទួលការបោះតង់​ ការប្រគុំតន្ត្រី បាញ់កាំជ្រួច​ ភ្លើងចម្រុះពណ៌ និងអាចកម្មង់អាហារ​ ដោយភាពសប្បាយរីករាយ​ ជួបជុំគ្រួសារ​ មិត្តភក្តិ នៅលើឆ្នេរខ្សាច់បានទៀតផង៕

អត្ថបទ​ និង​រូបភាព​៖ ​ឡេក​ ចាន់ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២២ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម