ព័ត៌មានអន្ដរជាតិ
ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល
ក្រុមឧទ្ទាមហ៊ូទី បានបញ្ជាក់ពីការបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ទៅលើគោលដៅនៅកណ្តាលប្រទេសអ៊ីស្រាអែល ដែលរឿងនេះធ្វើឲ្យគេភ្ញាក់ផ្អើលសាជាថ្មី។
ក្នុងសេចក្តីប្រកាសកាលពីថ្ងៃអាទិត្យទី១ខែធ្នូឆ្នាំ២០២៤ អ្នកនាំពាក្យក្រុមហ៊ូធីក្នុងប្រទេសយេម៉ែនលោក Yahya Saree និយាយថា «កងកម្លាំងមីស៊ីលយេម៉ែន បានបាញ់មីស៊ីល Palestine 2 វាយប្រហារលើគោលដៅសំខាន់ក្នុងទីក្រុង Tel Aviv ហើយបេសកកម្មនោះ ទទួលជោគជ័យទាំងស្រុង»។

ជុំវិញបញ្ហានេះ ភាគីអ៊ីស្រាអែលបានបញ្ជាក់ពីការរងរបួសមនុស្សចំនួន៤នាក់ ប៉ុន្តែមិនបញ្ជាក់ពីការខូចខាតអ្វីទេ ហើយក្រុមហ៊ូធី ក៏មិនប្រាប់លម្អិតអំពីការវាយប្រហារនេះដែរ។
មីស៊ីល Palestine 2 ផលិតនៅយេម៉ែន ត្រូវគេអះអាងថា អាចធ្វើដំណើរលឿនជាងសំឡេង១៦ដង ពោលគឺហោះក្នុងល្បឿន ១៩ ៧៥៥គីឡូម៉ែត្រក្នុងមួយម៉ោង។ វាប្រើឥន្ធនៈរឹង ហើយអាចវាយប្រហារគោលដៅនៅក្នុងរយៈចម្ងាយ ២ ១៥០គីឡូម៉ែត្រ។
នេះមិនមែនទើបលើកដំបូងឡើយដែល ក្រុមហ៊ូធី យកមីស៊ីលល្បឿនលឿនជាងសំឡេងវាយប្រហារគោលដៅក្នុងប្រទេសអ៊ីស្រាអែល។ កាលពីខែមិថុនា ចលនាប្រដាប់អាវុធយេម៉ែនមួយនេះ ក៏បានអះអាងវាយប្រហារភាគកណ្តាលអ៊ីស្រាអែល ជាមួយមីស៊ីលហោះក្នុងល្បឿន ១០ ៦៤៥គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ូធី បានចាប់ផ្តើមវាយប្រហារអ៊ីស្រាអែល និងកប៉ាល់ដឹកទំនិញមានទំនាក់ទំនងជាមួយអ៊ីស្រាអែលដែលឆ្លងកាត់សមុទ្រក្រហមកាលពីចុងឆ្នាំមុន ដើម្បីគាំទ្រដល់ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា ដែលត្រូវរងទុក្ខវេទនាដោយស្នាដៃអ៊ីស្រាអែល ចាប់តាំងពីពួកគេបើកប្រតិបត្តិការយោធា សងសឹកក្រុមហាម៉ាសកាលពីដើមខែតុលាឆ្នាំមុនមក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សកម្មប្រយុទ្ធហ៊ូធីនៅយេម៉ែនបង្កើនការអុកឡុកនៅសមុទ្រក្រហម

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ