Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

បានផុស

នៅ

សហរដ្ឋ​អាមេរិក នឹង​មិន​ពិចារណា​លើ​រឿង​ប្រគល់​អាវុធ​នុយក្លេអ៊ែរ​ទៅ​ឲ្យ​អ៊ុយក្រែន​វិញ​ទេ​ ដោយ​អាវុធ​ទាំង​នោះ​ត្រូវ​បាន​អ៊ុយក្រែន​​​ធ្លាប់​​បោះបង់​ចោល បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​សហភាព​សូវៀត។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក Jake Sullivan ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៃ​សេតវិមាន កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១​ខែ​ធ្នូ​ឆ្នាំ​២០២៤។

លោក Jake Sullivan (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sullivan បាន​ធ្វើ​ការ​កត់​សម្គាល់​ដូច្នោះ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អត្ថបទ​​ព័ត៌មាន​មួយ​របស់​ New York Times កាល​ពី​ខែ​មុន​ដែល​ផ្សាយ​ថា ប្រភព​ពី​មន្ត្រី​លោក​ខាង​លិច​មួយ​ចំនួន បាន​បង្ហើប​ថា លោក​ប្រធានាធិបតី ចូ បៃដិន អាច​នឹង​អាច​​ឲ្យ​អាវុធ​​នុយក្លេអ៊ែរ​ទៅ​ក្រុង​កៀវ មុន​ពេល​​លោក​ចាកចេញ​ពី​តំណែង។

មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​រូប​នេះ បាន​ប្រាប់​សារព័ត៌មាន ABC ថា៖ «នោះ​មិន​ស្ថិត​នៅ​ក្រោម​ការ​ពិចារណា​ទេ។ អ្វី​ដែល​យើង​កំពុង​ធ្វើគឺ​ការបង្កើនសមត្ថភាពធម្មតាផ្សេងៗដល់អ៊ុយក្រែន ដើម្បីពួកគេអាចការពារខ្លួនប្រកបដោយប្រសិទ្ធភាព និងប្រយុទ្ធជាមួយរុស្ស៊ី មិនមែន (ផ្តល់​ឲ្យ​ពួកគេ) នូវសមត្ថភាពនុយក្លេអ៊ែរ»។

កាលពីសប្តាហ៍មុន រុស្ស៊ី បាននិយាយថា គំនិតនេះគឺ «ឆ្កួតទាំងស្រុង» ហើយថា ការទប់ស្កាត់សេណារីយ៉ូបែបនេះ គឺជាហេតុផលមួយក្នុងចំណោមហេតុផលដែលទីក្រុងមូស្គូបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែន។

ទីក្រុងកៀវ បានទទួលអាវុធនុយក្លេអ៊ែរពីសហភាពសូវៀត បន្ទាប់ពីការដួលរលំនៅឆ្នាំ១៩៩១ ប៉ុន្តែបោះបង់​ចោល​វិញ​នៅ​ក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៩៤ ដែលជាអនុស្សរណៈទីក្រុង Budapest ជាថ្នូរនឹងការធានាសន្តិសុខពីប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម