ជីវិតកម្សាន្ដ
សមាគមសិល្បករខ្មែរ អំពាវនាវសប្បុរសជនចូលរួមបរិច្ចាគថវិកាជួយតារាកំប្លែងនាយ តាក់ស៊ី
ក្រោយទទួលដំណឹងនៃការធ្លាក់ខ្លួនឈឺធ្ងន់របស់តារាកំប្លែងនាយ តាក់ស៊ី សមាគមសិល្បករខ្មែរនៅយប់ថ្ងៃទី០១ខែធ្នូឆ្នាំ២០២៤ បានអំពាវនាវសប្បុរសជន ព្រមទាំងអ្នកសិល្ប: ចូលរួមបរិច្ចាគថវិកាជួយដល់តារាកំប្លែងរូបនេះ ដែលកំពុង សម្រាកព្យាបាលនៅមន្ទីពេទ្យ។

សមាគមបានប្រកាសថាក្រុមការងារសមាគមសិល្ប រខ្មែរ នឹងនាំយកនូវថវិកាមួយចំនួនរបស់សមាគម ដើម្បីជូនដល់ក្រុមគ្រួសារតារាកំប្លែងលោក ប៉ុល សារឿង ហៅនាយ តាក់ស៊ី ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។
ដោយសារសមាគមជាអង្គការមិនមែនរដ្ឋាភិបាលមិ នស្វែងរកប្រាក់ចំណេញ និងមានសិល្បករចាស់ជរាជាច្រើនទៀតត្រូវយកចិត្តទុកដាក់គាំពារផងនោះ ដូច្នេះសមាគមពុំមានលទ្ធភាពច្រើនក្នុងការជួយដល់តារាកំប្លែងនាយ តាក់ស៊ី នោះទេ។
ហេតុនេះសមាគមសិល្បករខ្មែរសូមអំពាវនាវដល់ស ប្បុរសជនជាពិសេសមហាជនដែល តែងតែមានការគាំទ្រចំពោះតារាកំប្លែងរូបនេះអាចចូលរួមបរិច្ចាគថវិ កាតាមលទ្ធភាពដើម្បីរំលែកការលំបាកលើការចំណា យដ៏ច្រើនរបស់ក្រុមគ្រួសារក្នុងការព្យាបាលថែទាំជំងឺរបស់នាយ តាក់ស៊ី តាមរយៈសមាគមសិល្បករខ្មែរ ដែលមានគណនីធនាគារដូចខាងក្រោមនេះ។

ស្ថិតក្នុងអាយុ៤៥ឆ្នាំនាយ តាក់សុី កំពុងស្ថិតនៅក្នុងស្ថានភាពលាងឈាមសង្រ្គោះបន្ទាន់នៅក្នុងមន្ទីរពេទ្យព្រះកេតុមាលាដោយសារជំងឺទឹកនោមផ្អែមធ្វេីឱ្យខូចក្រលៀន និងជំងឺទឹកដក់ក្នុងសួតផងដែរ។ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា នាយ តាក់សុី មានជំរេីសចុង ក្រោយពីរ គឺទីមួយត្រូវលាងឈាមពេញមួយជីវិតមួយអាទិត្យចំនួនបីដងនិងជំរេីសទី២ គឺត្រូវតែធ្វេីការវះកាត់ប្ដូរក្រលៀនថ្មី។
តារាកំប្លែង នាយ តាក់ស៊ី កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា បានរៀបរាប់តាមរយ:វីដេអូដោយលើកដៃសំពះដង្ហើយសុំជំនួយសប្បុរសជនថាសូមបងប្អូនជួយខ្ញុំអោ យបានដូក្រលៀនផងខ្ញុំចង់រស់ណាស់។នាយប ញ្ជាក់ថាសម្រាប់ការដូក្រលៀនម្ខាងគឺត្រូវចំណាយលុយចំនួន៥ម៉ឺនដុល្លារ៕ អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ