Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស៥៤នាក់​ស្លាប់និងរាប់សិបនាក់បាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅនីហ្សេ​រី​យ៉ា

បានផុស

នៅ

យ៉ាងហោចណាស់សាកសពចំនួន៥៤ត្រូវបានគេរកឃើញពីទន្លេ Niger របស់ប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីទូក​មួយ​គ្រឿង​ដឹកអ្នកដំណើរជាង​២០០​នាក់បានក្រឡាប់កាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចេរញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី០២ខែធ្នូនេះ។

(រូបភាព៖ Screengrab)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជិះលើទូកចំនួន​២៤នាក់ត្រូវបានជួយសង្គ្រោះ ដែលខ្លះកំពុងស្ថិតក្នុងមន្ទីរពេទ្យនៅឡើយ ប៉ុន្តែមនុស្សរាប់សិបនាក់ផ្សេងទៀតនៅតែបាត់ខ្លួននៅឡើយ។ ក្រុមអ្នកមុជទឹកនៅតែស្វែងរកអ្នកដែលបានបាត់ខ្លួន ប៉ុន្តែក្តីសង្ឃឹមកំពុងធ្លាក់ចុះចំពោះលទ្ធភាពនៃការស្វែងរកអ្នកនៅរស់រានមានជីវិត ខណៈអាជីវករ​ផ្សារ​និង​កម្មករ​កនៅសិដ្ឋានភាគច្រើនស្ថិត​ក្នុង​ចំណោម​អ្នក​ដំណើរ។

ទូកនេះកំពុងធ្វើដំណើរពីរដ្ឋ Kogi ​ទៅ​​ភាគកណ្តាលប្រទេសនីហ្សេរីយ៉ា និង​ទៅ​ប្រទេស​​ជិត​ខាង​នីហ្សេសម្រាប់​ដំណើរ​​​កម្សាន្ត​នៅ​​ទីផ្សារ​។ មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​គេ​មិនទាន់​ដឹង​នៅឡើយ​ទេ ប៉ុន្តែ​មានអ្នកស្លាប់ច្រើនគឺដោយសារអ្នក​ធ្វើ​ដំណើរ​ជាច្រើន​ប្រហែលជា​មិន​បាន​ពាក់​អាវ​ពោងការពារ​។

(រូបភាព៖ AP )

ឧបទ្ទវហេតុ​កើត​ឡើង​​ចុងក្រោយបង្អស់នៃឧប្បត្តិហេតុទូកលើផ្លូវទឹកក្នុងប្រទេសនេះ។ ទោះបីជាមានការណែនាំអំពីសុវត្ថិភាព​ក៏ដោយ ក៏ច្បាប់កម្រត្រូវបានអនុវត្ត ហើយមានមនុស្សតិចណាស់ដែលទទួលខុសត្រូវ។ វាក៏​ជា​លើក​ទី​បី​ហើយ​ដែល​ទូក​ដឹក​អ្នក​ដំណើរ​បានលិចក្នុង​ប្រទេស​នីហ្សេរីយ៉ា​ក្នុង​រយៈ​ពេល៦០ថ្ងៃ​ចុង​ក្រោយ​នេះ។

កាល​ពី​ខែ​មុន ទូក​កាណូត​ឈើ​ដែល​ផ្ទុក​អ្នក​ដំណើរ​ជិត ៣០០​នាក់ បាន​ក្រឡាប់ និង​លិច​នៅ​កណ្តាល​ទន្លេ Niger សម្លាប់​មនុស្ស​ជិត ២០០​នាក់។ ជាមួយគ្នានេះទើបតែសប្តាហ៍មុន មនុស្សប្រាំនាក់បានស្លាប់ដោយសារទូកពីរបានបុកគ្នានៅរដ្ឋ Delta ភាគខាងត្បូងប្រទេសនីហ្សេរីយ៉ា៕

(រូបភាព៖ Alamy)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ វិនាទី មុន

មនុស្ស៥៤នាក់​ស្លាប់និងរាប់សិបនាក់បាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅនីហ្សេ​រី​យ៉ា

ជីវិតកម្សាន្ដ២ នាទីutes មុន

កិច្ចព្រមព្រៀង IPO សម្ងាត់របស់ប្រធាន HYBE ជាមួយភាគហ៊ុនឯកជន រងភាពចម្រូងចម្រាស

ព័ត៌មានជាតិ១១ នាទីutes មុន

សម្ដេច ហេង សំរិន យកថ្ងៃខួប២ធ្នូ អំពាវនាវពលរដ្ឋបន្តការពារសន្តិភាពដែលរកបានដោយលំបាក

កីឡា១៣ នាទីutes មុន

រសៀលនេះ នារីកម្ពុជា សម្លឹង​ឱកាស​បង្កើត​កំណត់​ត្រា​ទី២ ប៉ះ ទីម័រ​ខាង​កើត

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ការ​ប៉ះ​ទង្គិច​គ្នា​ខាង​និកាយ​សាសនា​អ៊ីស្លាម​​​នៅ​ប៉ាគីស្ថាន​​បណ្តាល​​​ជាង​​​១៣០​នាក់​ស្លាប់​

សេដ្ឋកិច្ច២៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានជាតិ២ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

សន្តិសុខសង្គម៣៧ នាទីutes មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ស្ពានឬស្សីកោះប៉ែន​ ត្រៀមស្វាគមន៍ភ្ញៀវទេសចរឆ្លងឆ្នាំសកល

Sokha Hotels

ព័ត៌មានពេញនិយម