Connect with us

សេចក្ដីជូនដំណឹង

កម្មវិធី Kid Witness News: សិស្សានុសិស្សកម្ពុជា​បាន​ចូលរួមការ​ប្រកួតប្រជែង​ផលិតភាព​យន្ដ​អន្តរជាតិ

បានផុស

នៅ

ឆ្នាំនេះ​គឺជាខួប​ទី៣៥ឆ្នាំ​របស់កម្មវិធី Kid Witness News ដែលជា​កម្មវិធីអប់រំ​ដល់កុមារ​ជាង ៣០០០នាក់​ ក្នុង​ចំនោម​១១​ប្រ​ទេស​ជុំវិញ​ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិស្សានុសិស្សទាំងអស់​បាន​ផលិត​នូវ​វីឌីអូ​អប់រំ​ជាច្រើន​ប្រភេទ​ដែល​បាន​បង្ហាញ​អំពីរឿងរ៉ាវនិង​បញ្ហាសំខាន់ៗដោយ​ផ្តោតទៅលើ គោលដៅអភិវឌ្ឃន៏ប្រកបដោយចីរភាព​របស់អង្គការសហប្រជាជាតិ។​ សម្រាប់ក្រុម​របស់​ប្រទេសកម្ពុជា​ មានការ​ចូលរួម​ជាថ្មីម្តងទៀត​ពីសាលាបញ្ញាសាស្ត្រអន្តរជាតិ និង​សាលា Singapore Cambodia International Academy (SCIA) ដើម្បី​ចូលរួម​ប្រកួត​ជាមួយកុមារ​មក​ពី​ប្រទេសផ្សេងៗទៀត។​

KWN គឺជា​ផ្នែក​មួយ​នៃ​សកម្មភាព​គាំទ្រ ​ការ​អភិវឌ្ឍន៍​យុវជន​ជំនាន់​ក្រោយ​របស់ Panasonic ដែល​ក្នុង​នោះ​ក្រុមហ៊ុន Panasonic បាន​ផ្តល់កាមេរ៉ា​ឧបករណ៍​ថត​វី​ដេ​អូ​ដោយ​ឥត​គិតថ្លៃ ដល់​គ្រប់​សិស្សានុសិស្ស​ដែល​បាន​ចូលរួម ទាំង 9 ប្រទេស ដើម្បី​គាំទ្រ​ដល់​ការ​ផលិតភាព​យន្ត​ខ្លី​ ។ សិស្សានុសិស្ស​ដែល​បាន​ចូលរួមទាំងអស់ បាន​បង្ហាញ​ពី​គំនិត​ច្នៃប្រឌិត​របស់​ពួក​គេ​តាម​រយៈ​ ការ​ផលិតភាព​យន្ត​ខ្លី អំពី​បញ្ហាបរិស្ថាន និង​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព។ ​ក្រុម​កុមារ​នៅកម្ពុជាបាន​ប្រើប្រាស់​កាមេរ៉ា Panasonic Lumix SI ក្នុង​ការ​ផលិត​វីឌីអូដែលមាន​គុណភាព​ល្អសម្រាប់​ការ​ប្រ​កួត​របស់ពួកគេ។​

លោក Hisakazu Maeda អគ្គនាយកនៃក្រុមហ៊ុន Panasonic Cambodia

បាន​សម្តែង​ការ​កោតសរសើរដល់​សិស្សានុសិស្ស​ ព្រមទាំង​អំណរអរគុណ​ទៅដល់​សាលាទាំង​ពីរ និង​ដៃគូសហការ ចំពោះការ​រួមចំណែក​ដ៏មាន​តម្លៃ​របស់​ពួកគេ “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលសាលាបញ្ញាសាស្ត្រអន្តរជាតិ និង​សាលា Singapore Cambodia International ដែលបានចូលរួមយ៉ាងសកម្ម។ ការគាំទ្ររបស់អ្នកបានផ្តល់នូវឱកាសឱ្យសិស្ស ដើម្បីចូលរួមក្នុងការប្រកួតប្រជែងជាសកល និងចែករំលែកគំនិតរបស់ពួកគេនៅលើឆាកអន្តរជាតិ។

គាត់​ក៏បាន​និយាយបន្តថា “ខ្មុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ចំពោះ​ការ​ខិតខំ​ប្រឹង ​របស់​សិស្សានុសិស្សទាំងអស់ និង​បាន​បង្កើត​ឱកាសអោយ​ពួកគេបាន​បញ្ចេញ​គំនិត​ច្នៃប្រឌិត តាម​រយះ​ការ​បង្កើត​ភាពយន្ត​ខ្លី” គាត់​ក៏​បាន​ថ្លែង​អំណរគុណ​ទៅដល់ ក្រុមហ៊ុន​ Sabbay Nash ដែល​បាន​ផ្តល់​នូវ​កាម៉េរា Lumixសម្រាប់​អោយ​សិស្សប្រើប្រាស់ថតវីឌីអូ និង​លោក Jerry Thai ដែល​បាន​ចំណាយ​ពេលវលាដ៏មាន​តម្លៃផ្តល់​ការ​បណ្តុះបណ្តាល​ខ្លី​ៗ​អំពី​ការ​ប្រើប្រាស់​កាមេរ៉ា និង​ការ​ថត​វី​ដេ​អូ។

អ្នកតំណាង​ដែល​មក​ពីសា​លា​ទាំង​ពីរ​បាន​មាន​ប្រសាសន៍​ថា៖ «យើង​ពិតជា​កោតសរសើរដល់​ក្រុម​ហ៊ុន​ Panasonic ដែល​បាន​បង្កើត​កម្មវិធីនេះ​ ផ្តល់ឱកាសដល់​សិស្សានុសិស្សទាំង​អស់​បាន​ស្វែងយល់អំពីប្រធានបទថ្មីៗ ពង្រឹងការងារជាក្រុម និងទទួលបាន​បទពិសោធន៍សម្រាប់​នាពេលអនាគត។

Kid Witness News គឺជា​ការ​ប្រកួតប្រជែង​ផលិតភាព​យន្ដ​អន្តរជាតិ​សម្រាប់​សិស្សានុសិស្ស​ដែល​ផ្តោត​លើ​ការ​អភិវឌ្ឍ​ជំនាញ​ទន់​សំខាន់​ៗ​ដូច​ជា ការ​ច្នៃប្រឌិត ការ​ទំនាក់ទំនង និង​ការ​ធ្វើ​ការងារ​ជា​ក្រុម។ កម្មវីធីនេះ​បាន​ផ្តល់​ឱកាសដល់សិស្សថ្នាក់បឋមសិក្សា​ មធ្បមសិក្សា និង​ថ្នាក់វិទ្យាល័យ ​អនុញ្ញាត​ឱ្យ​ពួក​គេ​បង្ហាញ​ពី​ទេពកោសល្យ​របស់​ពួក​គេ​នៅ​លើ​ឆាក​អន្តរជាតិ​។

ស្វែងយល់បន្ថែម​អំពីកម្មវិធី Kid Witness News ចូលទៅកាន់គេហទំព័រ

https://holdings.panasonic/global/corporate/sustainability/citizenship/kwn.html

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដឹងហើយ ទីតាំងលាក់ខ្លួនរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad 

ព័ត៌មានជាតិ២១ ម៉ោង មុន

ព្រឹត្តិការណ៍«សាទរកម្ពុជា» នឹងរៀបចំ “ក្បួនដង្ហែសាទរកម្ពុជា” មានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅថ្ងៃទី៣១ ខែនេះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

«ប្រតិបត្តិការផ្លេកបន្ទោរ» ក្រុមឧទ្ទាមវាយផ្តួលរំលំរដ្ឋាភិបាលលោក Assad យ៉ាងស្រួល ហេតុអ្វី?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កងទ័ពស៊ីរីប្រកាសថា រជ្ជកាលរបស់លោក Assad បានបញ្ចប់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម