ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តស្វាយរៀង ប្រាប់កងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ត្រូវការពារឱ្យបាននូវសុខសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់
កងរាជអាវុធហត្ថខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំធ្វើពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ)។ ពិធីនេះ ធ្វើឡើងក្រោមវត្តមាន លោក ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀង និងលោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង មន្រ្តីយោធា មន្រ្តីរាជការស៊ីវិល និងឪពុកម្តាយ អាណាព្យាបាលយោធិននៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មីជាច្រើននាក់ទៀត។

ថ្លែងនៅមុខយោធិននៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មី លោក ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀង បានប្រាប់ឱ្យពួកគេ ត្រូវតែការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ជាមួយគ្នានេះ យោធិននៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មី ត្រូវរក្សាការស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ និងលើកកម្ពស់មនសិការស្នេហាជាតិ គោរពឱ្យបានម៉ឺងម៉ាត់រាល់តួនាទីភារកិច្ចរបស់កងទ័ព ក្នុងការពង្រឹងខឿនការពារជាតិ ការពារឯករាជ្យភាពសន្តិភាព ការពារបន្ទាត់ព្រំដែន និងបូរណភាពទឹកដី។

យោធិននៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មីទាំងអស់ ក៏ត្រូវចូលរួមថែរក្សាពង្រឹងសន្តិភាពស្ថេរភាពនយោបាយសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈទាំងនៅក្នុងក្របខណ្ឌភូមិសាស្ត្រខេត្ត និងក្របខណ្ឌទូទាំងប្រទេស ហើយត្រូវរក្សាការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ជាពិសេសក្នុងជួរនាយទាហាន និងមេបញ្ជាការ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន។ បន្ថែមលើនេះ លោក ម៉ែន កល្យាណ ក៏បានប្រាប់យោធិននៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មីទាំងអស់ ត្រូវខិតខំហ្វឹកហ្វឺនរៀនសូត្រ និងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈផ្សេងៗឱ្យបានជាប់ជាប្រចាំ ព្រមទាំង ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការគ្រប់គ្រងថែរក្សាសម្ភារៈ បរិក្ខាសព្វាវុធ និងគ្រឿងបំពាក់ផ្សេងៗឱ្យបានល្អប្រើប្រាស់ឱ្យចំទិសដៅ និងទុកដាក់ថែរក្សាឱ្យបានត្រឹមត្រូវ។

លើសពីនេះទៅទៀត យោធិននៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មីទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរដែនដី អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋ ក្នុងគោលដៅពង្រឹងការទំនាក់ទំនងបង្កើនការជឿជាក់ ការស្រឡាញ់រាប់អានពីប្រជាពលរដ្ឋ និងជួយប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយនានាជាយថាហេតុ។ យោធិននៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មីទាំងអស់ ក៏ត្រូវយកចិត្តទុកដាក់គ្រប់គ្រងកម្លាំងទ័ពឱ្យបានហ្មត់ចត់ និងមានវិធានការជាក់ស្តែងក្នុងការចិញ្ចឹមទ័ពលើកកម្ពស់ជីវភាពរស់នៅ និងការថែរក្សាសុខុមាលភាពយោធិនឱ្យបានមាំមួន ចៀសវាងជំងឺឆ្លងផ្សេងៗ។

ជាមួយនឹងការប្រាប់ និងផ្តាំផ្ញើបែបនេះ លោក ម៉ែន កល្យាណ ក៏បាននាំយកនូវថវិកាឧត្តម្ភរបស់អភិបាលខេត្តចំនួន២លានរៀល ជូនដល់សិក្ខាមដែលទៅហ្វឹកហាត់ផងដែរ៕









ដោយ៖ ភក្ដី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ