ព័ត៌មានអន្ដរជាតិ
រដ្ឋមន្រ្តីសុខាភិបាលហ្ស៊កដានី ត្រូវបណ្តេញចេញពីតំណែង ក្រោយអ្នកជំងឺកូវីដ៧នាក់ ស្លាប់ដោយសារដាច់អុកស៊ីហ្សែន
រដ្ឋមន្រ្តីក្រសួងសុខាភិបាលហ្ស៊កដានី ត្រូវបានបណ្តេញចេញពីតំណែងកាលពីថ្ងៃសៅរ៍បន្ទាប់ពីមនុស្ស៧នាក់បានស្លាប់ បន្ទាប់ពីការដាច់អុកស៊ីហ្សែននៅក្នុងមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ។
ការដាច់អុកស៊ីហ្សែនកាលពីថ្ងៃសៅរ៍ បានកើតឡើងនៅផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ Salt របស់រដ្ឋាភិបាលភាគខាងលិចរាជធានី អាម៉ាន់។
លោកនាយករដ្ឋមន្រ្តី Bisher al Khaswaneh បាននិយាយថា លោកបានបណ្តេញរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nathir Obeidat ចេញពីតំណែង។ ជាការសុំទោសជាសាធារណៈ លោកបាននិយាយថា រដ្ឋាភិបាលរបស់លោក ទទួលខុសត្រូវទាំងស្រុងចំពោះឧប្បត្តិហេតុនេះ។
នេះជាកំហុសដ៏ធ្ងន់ធ្ងរមួយដែលមិនអាចលើកលែងឬទទួលយកបាន។ លោកបានបន្ថែមថា លោកកំពុងរង់ចាំលទ្ធផលនៃការស៊ើបអង្កេតរបស់តុលាការ។
ស្របពេលជាមួយគ្នានោះ លោក Obeidat បាននិយាយថា លោកទំនួលខុសត្រូវចំពោះការស្លាប់របស់អ្នកជំងឺ ដែលកំពុងទទួលការព្យាបាលរោគកូវីដ១៩ នៅពេលអុកស៊ីហ្សែនដាច់រយៈពេលជិតមួយម៉ោង។
អ្នកនយោបាយខ្លះបាននិយាយថា ឧប្បត្តិហេតុនេះចង្អុលបង្ហាញពីការគ្រប់គ្រងមិនបានល្អនៅក្នុងមន្ទីរពេទ្យរបស់រដ្ឋាភិបាល។
គួរបញ្ជាក់ថា ប្រទេសហ្ស៊កដានីដែលមានប្រជាជនប្រមាណ១០លាននាក់ បានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ចំនួន៣៨៥,៥៣៣ករណីនិងអ្នកស្លាប់៥,២២៤នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Asian One
ចុចអាន៖ ខេត្តព្រៃវែង ចាត់តាំងក្រុមការងារ បូជាសព អ្នកស្លាប់ដោយសារជំងឺកូវីដ១៩
ចុចអាន៖ លោកហេង ឡុង បញ្ជាក់ថាសិល្បករឆ្លងកូវីដ-១៩មានចំនួន១១នាក់ហើយ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ