Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ​តែងតាំង​លោក Kash Patel ជានាយក FBI ដោយ​បណ្តេញ​​នាយក​ចាស់មុន​អាណត្តិ​​

បានផុស

នៅ

ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ប្រធានាធិបតីទើបជាប់ឆ្នោត លោក ដូណាល់ ត្រាំ ថា លោកនឹងតែងតាំងលោក Kash Patel ជានាយក FBI ដើម្បីបង្កើតទីភ្នាក់ងារឡើងវិញ ដែលមានភារកិច្ចការពារមាតុភូមិ និងការស៊ើបអង្កេតឧក្រិដ្ឋកម្មសហព័ន្ធ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ AP នៅថ្ងៃទី០២ខែវិច្ឆិកានេះ។

(រូបភាព៖ AP) លោក Kash Patel
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Patel ដែលមានផែនការរុះរើការិយាល័យ FBI ផ្ទុយពីអ្នកដឹកនាំដ៏តឹងតែងបច្ចុប្បន្នលោក Christopher Wray គឺ​ជា​អតីត​អគ្គសេនាធិការ​នៃ​រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋ​អាមេរិក និង​ជាសម្ព័ន្ធមិត្តដ៏ខ្ជាប់ខ្ជួនរបស់ លោក ត្រាំ។

ក្នុងការជ្រើសរើសលោក Patel កាលពីល្ងាចថ្ងៃសៅរ៍របស់ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​​គណបក្ស​សាធារណរដ្ឋដែលនឹងចូលមកដល់ម្តងទៀត បានបង្ហាញថា លោកចង់ស្វែងរកភាពស្មោះត្រង់របស់សមាជិកព្រឹទ្ធសភាសាធារណរដ្ឋ និងឆន្ទៈរបស់ពួកគេក្នុងការប្រឆាំងនឹងគាត់។

តើមានអ្វីកើតឡើងចំពោះនាយក FBI បច្ចុប្បន្ន?

លោក Christopher Wray ត្រូវបានតែងតាំងជានាយក FBI ដោយ លោក ត្រាំ ក្នុងឆ្នាំ ២០១៧ ហើយបើតាមគោលការណ៍នៅសល់រយៈពេល​៣ឆ្នាំទៀតក្នុងការកាន់តំណែងរយៈពេល១០ឆ្នាំ។

ជាធម្មតា ប្រធានាធិបតី តែងតែរក្សានាយកដែលនៅនឹងកន្លែងស្រាប់នៅពេលពួកគេចូលកាន់តំណែង ដូចដែលប្រធានាធិបតី​ប្រជាធិបតេយ្យ លោក ចូ បៃដិន បានធ្វើជាមួយលោក Wray។ ប៉ុន្តែទោះយ៉ាងណា នាយក FBI ទាំងអស់ត្រូវបម្រើតាមការពេញចិត្តរបស់ប្រធានាធិបតី ខណៈដែលលោក Wray ត្រូវបានតែងតាំង បន្ទាប់ពីលោក ត្រាំ បណ្តេញ លោក James Comey ដែលជាប្រធាន FBI នៅក្នុងអាណត្តិដំបូងរបស់គាត់ចេញ។

ពាក់ព័ន្ធបញញ្ហានេះទីប្រឹក្សាសន្តិសុខជាតិរបស់លោក បៃដិន គឺលោក Jake Sullivan បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋបាល លោក បៃដិន «បានប្រកាន់ខ្ជាប់នូវបទដ្ឋានយូរអង្វែងដែលនាយក FBI បម្រើពេញមួយអាណត្តិរបស់ពួកគេ ពីព្រោះនាយក FBI គឺជាទីភ្នាក់ងារដ៏សំខាន់នៅក្នុងប្រព័ន្ធរដ្ឋាភិបាលអាមេរិក»។

ទោះយ៉ាងណាការប្រកាសរបស់លោក ត្រាំ មានន័យថាលោក Wray អាចលាលែងពីការងារ ស្របតាមបំណងប្រាថ្នាជាក់ស្តែងរបស់ត្រាំ ឬរង់ចាំការបណ្តេញចេញនៅពេលដែល ត្រាំ ចូលកាន់តំណែងក្នុងខែមករា។

(រូបភាព៖ AP) លោក Christopher Wray

គួរបញ្ជាក់ថា មិនមានការងឿងឆ្ងល់ទេ ដែលសមាជិកសភាគាំទ្រការចង់បានរបស់ ត្រាំ ចំពោះការកែលំអរ FBI ជាពិសេសបន្ទាប់ពីការស៊ើបអង្កេតរបស់សហព័ន្ធដែលបណ្តាលឱ្យមានការចោទប្រកាន់ពីរដាច់ដោយឡែកពីគ្នាប្រឆាំងនឹងប្រធានាធិបតីជាប់ទើបឆ្នោត។

ទោះយ៉ាងលោក Patel ទំនងជាប្រឈមមុខនឹងការសង្ស័យយ៉ាងខ្លាំងក្នុងអំឡុងពេលសវនាការបញ្ជាក់របស់គាត់អំពីផែនការដែលបានបញ្ជាក់របស់គាត់ដើម្បីកម្ចាត់រដ្ឋាភិបាលនៃ «អ្នកឃុបឃិត»ប្រឆាំងនឹងលោកត្រាំនិងការអះអាងរបស់គាត់ថាគាត់នឹងបិទទីស្នាក់ការកណ្តាលរបស់ FBI’s Pennsylvania Avenue នៅក្នុងរដ្ឋធានីរបស់ប្រទេសនេះនិងបញ្ជូនបុគ្គលិករាប់ពាន់នាក់ដែល ធ្វើការនៅទីនោះដើម្បី «ដេញចាប់ឧក្រិដ្ឋជន» នៅទូទាំងប្រទេស។

ការប្រកាសតែងតាំងនេះក៏ស្របពេលដែលលោក ត្រាំ ប្រហែលជាចង់បានអ្នកស្មោះស្ម័គ្រដែលមានឆន្ទៈក្នុងការបន្តការសងសឹកប្រឆាំងនឹងអ្នកដែលប្រឆាំងនឹងការយល់ឃើញរបស់គាត់ ដែលអ្នកទាំងនោះយល់ថាFBI និងនាយកដ្ឋានយុត្តិធម៌គួរតែដំណើរការដោយគ្មានឥទ្ធិពលនយោបាយ និងមិនត្រូវបានផ្តល់ភារកិច្ចក្នុងលើកិច្ចការផ្ទាល់ខ្លួនរបស់ប្រធានាធិបតីឡើយ៕

(រូបភាព៖ AP) លោក​ Donald Trump

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៦ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម