ព័ត៌មានជាតិ
លោក យឿន យឿត ផ្តាំទៅលោក សម រង្ស៊ី ធ្វើអ្វីឱ្យចេះគិត ឈប់រុញច្រានឱ្យអ្នកគាំទ្រខ្លួនទៅជាប់ទោស ជំនួសក្រុមខ្លួនទៀតទៅ
បន្ទាប់ពីទណ្ឌិត សម រង្ស៊ី បានចេញសារជាថ្មីក្នុងន័យញុះញង់ឱ្យមានការចូលរួមផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា អ្នកតាមដានការអភិវឌ្ឍសង្គម និងនយោបាយ លោក យឿន យឿត ចំអកឱ្យទណ្ឌិតរូបនេះឈប់ធ្វើនយោបាយប្រជាភិថុតិទៀតទៅ។ លោកបានផ្តាំផ្ញើទៅទណ្ឌិតរត់ចោលស្រុករូបនេះ ថា មុនធ្វើនិយាយអ្វី មុនធ្វើអ្វី ត្រូវចេះគិត ហើយឈប់រុញច្រានឱ្យអ្នកគាំទ្រខ្លួនទៅជាប់ទោស ជំនួសក្រុមខ្លួន។

តាមរយៈហ្វេសប៊ុកនៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤នេះ លោក យឿន យឿត បានអះអាងថា៖«៣០ឆ្នាំជាងហើយ សម្តីទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ហ្នឹងនិយាយតែប៉ុន្មានម៉ាត់ហ្នឹងឯង មិនមានការទទួលខុសត្រូវ គួរតែបញ្ឈប់ទង្វើនយោបាយប្រជាភិថុតិបែបនេះទៀតទៅ កុំបានតែស្រែកព្រុសនៅក្រៅស្រុក ហើយចេះតែរុញច្រានឱ្យអ្នកគាំទ្រខ្លួនទៅជាប់ទោស ជំនួសក្រុមខ្លួន»។
ជាមួយនឹងការអះអាងបែបនេះ លោក យឿន យឿត ក៏បានអំពាវនាវសុំឱ្យប្រជាពលរដ្ឋធ្វើការពិចារណាឱ្យហ្មត់ចត់ និងត្រឹមត្រូវ មុននឹងជឿលើការនិយាយរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកខាងក្រៅប្រទេសនេះ។ លោក យឿន យឿត ជូនជាការពិចារណាបែបនេះថា ទី១. បើសិនប្រជាពលរដ្ឋងើបមកតវ៉ាតាមការញុះញង់របស់ក្រុមទណ្ឌិត សម រង្ស៊ី ស្រាប់តែមានគ្រោះថ្នាក់ និងគម្រោងមិនទទួលបានជោគជ័យ តើនរណាទទួលខុសត្រូវលើប្រជាពលរដ្ឋទាំងនោះ? ទី២. ប្រជាពលរដ្ឋប្រមាណជា១០ភាគរយតែប៉ុណ្ណោៈគាំទ្រទណ្ឌិត សម រង្ស៊ី ហើយប្រជាពលរដ្ឋ៩០ភាគរយទៀត មិនបានគាំទ្រទណ្ឌិតរូបនេះទេ។ នៅក្នុងប្រទេស មានប្រជាពលរដ្ឋចំនួន៨៣ភាគរយដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាច តើប្រជាពលរដ្ឋដែលគាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ និងអ្នកគាំទ្របក្សកាន់អំណាចទាំងនោះ ពិតជានៅស្ងៀមមែនទេ? គឺច្បាស់ណាស់ពិតជាមិននៅស្ងៀមទេ អ៉ីចឹងហិង្សា នឹងកើតមានឡើង តើទណ្ឌិតក្បត់ជាតិហ៊ានទទូលខុសត្រូវទេ?

ចំណែក ទី៣. លោកថា ភាពច្របូកច្របល់នឹងកើតមានឡើងរវាងអ្នកគាំទ្រ និងអ្នកគាំទ្រ ហើយអំពើហិង្សាបង្កឡើង អស្ថិរភាពនយោបាយ តើទណ្ឌិតក្បត់ជាតិហ៊ានទទូលខុសត្រូវទេ? ទី៤. ប្រវត្តិសាស្រ្តបានបង្រៀនគ្រប់គ្នាហើយ ក្រោមពាក្យស្លោក«ជយោសម្តេចឪនរណាមិនទៅបាញ់ចោល!»ពេលទៅដល់ដូចចូលអន្ទាក់ចឹង ….. ! នៅចាំបានទេ!។ ដោយឡែក ចំណុចទី៥វិញ លោក យឿន យឿត បានអះអាងថា ការបន្តធ្វើនយោបាយឥតប្រយោជន៍របស់ទណ្ឌិត សម រង្ស៊ី ដែលមានគោលនយោបាយបម្រើឲ្យបរទេសប៉ុន្មានឆ្នាំហើយ តើមានផលប្រយោជន៍អ្វីខ្លះសម្រាប់សង្គមជាតិ? សម្រាប់រូបលោក គឺបានត្រឹមតែនាំគ្នាសូត្រតែទ្រឹស្តី ស្រែកថា ខ្លួនឯងស្នេហាជាតិតាមអនឡាញតែប៉ុណ្ណោះ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ