Connect with us

ព័ត៌មានជាតិ

ថ្នាល «បណ្តុះកូនឈើ» ខ្នាតតំបន់ទី២ ទំហំ​ដី ១០ ហិកតា នឹងលេចរូបរាងនៅខេត្តសៀមរាប

បានផុស

នៅ

ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទី២ ដែល​ទំហំ​ប្រមាណ ១០ ហិកតា អាច​មានសមត្ថភាពផលិតកូនឈើ ចំនួន​ ៣ លានដើម ក្នុងមួយឆ្នាំ នឹង​លេចចេញជារូបរាង​នៅពេលឆាប់ៗខាងមុខ នៅក្នុងភូមិសាស្រ្តឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម«ភ្នំគូលែន» ក្នុងភូមិសាស្រ្តខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្លង់គោល​សាងសង់​ថ្នាល «បណ្តុះកូនឈើ» នេះ ត្រូវ​បានរៀបចំ​ឡើងរួចរាល់ហើយ និងគ្រោង​សម្ពោធបើកការដ្ឋានសាងសង់នៅក្នុងដើមឆ្នាំ ឆ្នាំ២០២៥។ ក្រសួង រៀបចំបង្កើតថ្នាលបណ្តុះកូនឈើខ្នាតតំបន់​នេះ​ឡើង ​ដើម្បីជួយពង្រីកវិសាលភាពគម្របបៃតង តាមរយៈការរួមចំណែក​ដាំដើមឈើ​ពីប្រជាពលរដ្ឋគ្រប់ទីកន្លែងទូទាំងប្រទេស ឈានឆ្ពោះទៅអនាគតកម្ពុជា មានគម្របព្រៃឈើ​ច្រើន និងជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។

លោក​រដ្ឋមន្ត្រី​ បាន​អះអាង​ថា ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទី២ ក្នុងសៀមរាបមានទំហំធំ និងត្រូវរៀបចំ​សម្រាប់បង្កើន​គម្របព្រៃឈើ​តាមផែនការ​របស់រដ្ឋាភិបាល និងក៏ដូចជាសម្រាប់ការទាក់ទាញទេសចរណ៍ ដែលអាចបង្កើនចំណូលសម្រាប់សហគមន៍តំបន់ការពារធម្មជាតិ តាមរយៈគោលដៅលំហែបៃតង ដែល​ក្រសួងបាន​កំពុងជំរុញ ក្នុងគោលបំណងគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឱ្យបានល្អ និងលើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ មូលដ្ឋាន​ឱ្យមានការរីកចម្រើន និងសំដៅការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងធ្វើឱ្យកម្ពុជាមានភាពបៃតងស្រស់ស្អាត។

កន្លង​មក ក្រសួង​បរិស្ថាន​បាន​ចែកកូនឈើ ដល់សាធារណជនដោយឥតគិតថ្លៃ ចំនួន ១.៣លានដើម ក្នុងនោះមាន​ប្រភេទកូនឈើក្រុមប្រភេទ ឈើព្រៃជាង ៨៦ ម៉ឺនដើម ឈើហូបផ្លែ ៩ ម៉ឺនដើម និងកូនត្នោត ៣៥ ម៉ឺនដើម តាមរយៈការរៀបចំពិព័រណ៍ចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ លើសពីនេះ សហគមន៍តំបន់ការពារធម្មជាតិ បានរៀបចំថ្នាល​បណ្តុះកូនឈើ​ចំនួន ៤ និងចូលរួមបណ្តុះកូនឈើបានជាង ៦ ម៉ឺនដើម និងធ្វើការ​ដាំស្តារ​ព្រៃឈើ​នៅ​ក្នុង​សហគមន៍របស់ខ្លួន។

បន្ថែមពីនេះទៀត ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ចំនួន ០៥ស្ថានីយ៍ ក្នុងនោះថ្នាលបណ្តុះកូនឈើតំបន់ទី១ ( ៣ ហិកតា)  បានសម្ពោធបើកការដ្ឋានសាងសង់កាលពី នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ, នៅខេត្តសៀមរាប ( ១០ ហិកតា), ខេត្តកំពង់ស្ពឺ( ២០ ហិកតា), ខេត្តមណ្ឌលគិរី ( ១០ ហិកតា) និង ខេត្ត​កោះកុង ( ៣ ហិកតា)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ វិនាទី មុន

ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​រុស្ស៊ី កើន​ឡើង​ខ្លាំង ស្មើ​នឹង​១ភាគ៣​នៃ​ថវិកា​ជាតិ​សរុប

ព័ត៌មានជាតិ២១ វិនាទី មុន

ថ្នាល «បណ្តុះកូនឈើ» ខ្នាតតំបន់ទី២ ទំហំ​ដី ១០ ហិកតា នឹងលេចរូបរាងនៅខេត្តសៀមរាប

ជីវិតកម្សាន្ដ៣ នាទីutes មុន

ជីវិតផ្លាស់ប្ដូរ ក្រោយ សុភ័ក្រ កុសុម៉ា មកធ្វើជាពិធីការិនី

ជីវិតកម្សាន្ដ៤ នាទីutes មុន

ឃុំ ប៉ុណ្ណាដែត ដាស់តឿនអ្នកបើកបរម៉ូតូឱ្យប្រុងប្រយ័ត្នក្រោយឃើញហេតុការណ៍គ្រោះថ្នាក់មួយ

ព័ត៌មានជាតិ១០ នាទីutes មុន

មន្រ្តី​បច្ចេកទេស​ ពន្យល់បន្ថែម​​កម្មវិធីបកប្រែ​របស់ខ្មែរ translatekh បង្កើត​ដោយ​អ្នក​ជំនាញក្នុង​ស្រុក

Sokha Hotels

ព័ត៌មានពេញនិយម