ព័ត៌មានជាតិ
កសិករឃុំទន្លេបិទ ចិញ្ចឹមគោលក់តាមបច្ចេកទេសទទួលបានផលល្អ និងមានប្រាក់ចំណូលខ្ពស់
កសិករប្រមាណ២០គ្រួសារ ក្នុងភូមិអំពិលជ្រុំ ឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ បានចិញ្ចឹមមេគោយកកូន និងគោសាច់លក់ ទទួលបានផលល្អ បន្ទាប់ពីមុខរបរធ្វើស្រែចំការ។ ការចិញ្ចឹមគោប្រកបដោយបទដ្ឋានបច្ចេកទេស មានការគាំពារពីមន្ទីរកសិកម្មខេត្ត ក្រសួងកសិកម្ម ទាំងការថែទាំ ការចាក់វ៉ាក់សាំង ការចាក់ថ្នាំបំប៉ន ការប្រើពូជស្មៅ ការលាយចំណីឲ្យវាស៉ីបានគ្រប់គ្រាន់ ជាលទ្ធផលកសិករទទួលបានជោគជ័យ។ ព្រោះគោមានទីផ្សារស្រួលលក់ ពិសេសគឺទីផ្សារក្នុងស្រុក។

លោក ធឿន ប៊ុនធីម អាយុ៤៤ឆ្នាំ រស់នៅភូមិអំពិលជ្រុំ ឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ បានរៀបរាប់ឲ្យដឹងថា គាត់ចិញ្ចឹមគោរយៈពេល២៧ឆ្នាំមកហើយ បច្ចុប្បន្នគោគាត់មានចំនួន៤០ក្បាល ក្នុងនោះមានមេបាចំនួន៤ក្បាល ឈ្មោលបាចំនួន៤ក្បាល ក្រៅពីនោះសុទ្ធតែគោឈ្មោលញីស្ទាវចំនួន៣២ក្បាលសម្រាប់លក់។
លោក ធឿន ប៊ុនធីម បន្ថែមថា ក្នុងមួយថ្ងៃគាត់ឲ្យគោស៉ីចំណីចាប់ពីម៉ោង១១ព្រឹក រហូតល្ងាច ស្មៅលាយចំណី មានស្មៅផ្អប់ កាកប៊ីយ៉ែ ចំណីបេ លាយបញ្ចូលគ្នា។ មុនឲ្យវាស៉ីត្រូវបាញ់ទឹកលើខ្លួនវាឲ្យត្រជាក់ ឲ្យស្អាតសិន ទើបវាស៉ីចំណីបានច្រើន។ យើងចិញ្ចឹមតែរយៈពេល៣ខែទេ អាចលក់បានហើយ គឺលក់ឲ្យទីផ្សារកុងស៉ីក្នុងស្រុកតែម្តង។

លោក ប៊ុនធីម បានបញ្ជាក់ទៀតថា ការចិញ្ចឹមបានជោគជ័យទៀតសោត គឺដោយមានការយកចិត្តទុកដាក់ពីមន្ទីរកសិកម្មខេត្ត នាយកដ្ឋានក្រសួងកសិកម្ម ចុះមកបណ្តុះបណ្តាលដល់ក្រោលចិញ្ចឹមផ្ទាល់ ដោយផ្តល់បច្ចេកទេស ការថែទាំ បាញ់ថ្មាំសម្លាប់មេរោគ ផ្តល់វ៉ាក់សាំងចាក់ មានវ៉ាក់សាំងចាក់ទម្លាក់សត្វល្អិត វ៉ាក់សាំងសារទឹក វ៉ាក់សាំងអុតក្តាម ជាដើម ថែមទាំងបានផ្តល់ពូជស្មៅ២ប្រភេទ គឺស្មៅនេតទារ និងឃីងការ៉ាស់។ ស្មៅនេះ ងាយដាំ ងាយស្រួលច្រូតកាត់ មានគុណភាពល្អ គោស៉ីឆាប់ធំលឿន មិនរាគរុស គោមានសុខភាពល្អ។ លោកថា ជំនាញមានការយកចិត្តទុកដាក់ដល់កសិករចិញ្ចឹមគោណាស់ដើម្បីបំផុសឲ្យវិស័យចិញ្ចឹមគោមានការរីកចំរើនក្នុងទូទាំងប្រទេស។

លោក ប៊ុនធីម ក៏បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងភូមិអំពិលជ្រុំនេះ មានកសិករចិញ្ចឹមគោតែ២០គ្រួសារទេ។ បច្ចុប្បន្នគោមួយក្បាលអាចលក់បានតម្លៃពី១លានរៀល រហូតដល់៣លានរៀល យើងទូទាត់តម្លៃពលកម្មទៅមិនខាតទេ ហើយក៏មិនចំណេញច្រើនដែរ អាចផ្គត់ផ្គង់គ្រួសារបាន៕
អថ្ថបទ៖ សាន វិឡែម





-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?