Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន លើកទោសឲ្យកូន ព្រោះខ្លាចគេធ្វើបាបកូន ពេលគាត់អស់តំណែង

បានផុស

នៅ

កាលពីថ្ងៃអាទិត្យទី១ខែធ្នូឆ្នាំ២០២៤ មានមតិរិះគន់យ៉ាងចាស់ដៃជុំវិញការសម្រេចចិត្តរបស់ប្រធានាធិបតីជិតផុតអាណត្តិអាមេរិកលោក ចូ បៃដិន ក្នុងការលើកទោសឲ្យកូនប្រុសឈ្មោះ ហាន់ធើ ហើយពាក់ព័ន្ធរឿងនេះ សេតវិមានបានចេញមុខបញ្ជាក់យ៉ាងច្បាស់ថា ហេតុផលធំមួយក្នុងចំណោមហេតុផលដែលលោក បៃដិន លើកទោសឲ្យកូនប្រុសគឺដោយសារតែក្តីបារម្ភថា អ្នកចូលកាន់តំណែងថ្មីដែលជាគូប្រជែងនយោបាយ នឹងធ្វើបាបកូនប្រុសពេលគាត់អស់តំណែងទៅ។ 

លោក ចូ បៃដិន និងកូនប្រុស (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្យ៉ាងវិញទៀត សេតវិមាន បានគូសបញ្ជាក់ថា នេះមិនមែនទើបលើកដំបូងឡើយដែលប្រធានាធិបតីអាមេរិកមួយរូប ផ្តល់ការលើកលែងទោសដល់សាច់ញាតិ។ តួយ៉ាង លោក Bill Clinton ក៏ធ្លាប់លើកទោសឲ្យប្អូនប្រុស Roger Clinton ហើយលោក ដូណាល់ ត្រាំ ក៏ធ្លាប់អត់ឱនឲ្យដន្លងឈ្មោះ Charles Kushner មុនពេលចាកចេញពីតំណែងផងដែរ។

មុននេះ លោក បៃដិន បានចុះហត្ថលេខាអត់ឱនឲ្យកូនប្រុសដែលត្រូវកាត់ទោសនៅឆ្នាំនេះ លើបទចោទប្រកាន់ចំនួន៣ករណី ពាក់ព័ន្ធការកាន់កាប់អាវុធនិងគេចពន្ធ ហើយប្រកាស​ថា ​កូនប្រុស​របស់គាត់​ត្រូវគេ​កាត់ទោស​ដោយ​អយុត្តិធម៌បំផុត ព្រោះតែ​ទំនាក់ទំនង​គ្រួសារ។ អ្នកខ្លះ​ស្ទើរតែ​គ្មានការកាត់ទោស​ផងលើ​បទ​ឧក្រិដ្ឋ​បែបនេះ ប៉ុន្តែនេះបង្ហាញយ៉ាងច្បាស់ថា ហាន់ធើ ត្រូវគេធ្វើដាក់ ខុសពីអ្នកដទៃ។

ជុំវិញបញ្ហានេះដែរ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ បានរិះគន់ចំៗ ដោយហៅការសម្រេចចិត្តរបស់លោក បៃដិន ថាជា «ការបំពានយុត្តិធម៌» ហើយបង្ហើបថា លោកក៏ប្រហែលជាលើកលែងទោសឲ្យអ្នកដែលជាប់ពន្ធនាគារដោយសារកុបកម្មថ្ងៃទី៦ខែមករានៅវិមានកាពីតូលដូចគ្នា។

លោក បៃដិន​ និងកូនប្រុស (រូបថត៖ Getty)

ការសម្រេចចិត្តរបស់លោកបៃដិន គឺផ្ទុយការប្តេជ្ញាចិត្តរបស់គាត់កាលពីខែមិថុនា ដែលបង្ហាញឆន្ទៈថា លោកគ្មានថ្ងៃលើកលែងទោសដល់កូនប្រុសម្នាក់នេះឡើយ។

ពេលនោះ លោកបានឆ្លើយតបសំណួរអ្នកកាសែត ក្នុងអំឡុងកិច្ចប្រជុំ G7 នៅឯភាគខាងត្បូងប្រទេសអ៊ីតាលីថា “ខ្ញុំពេញចិត្តចំពោះនីតិវិធីច្បាប់ ហើយខ្ញុំនឹងមិនធ្វើអ្វីទាំងអស់។ ខ្ញុំគោរពតាមសេចក្តីសម្រេចរបស់គណៈវិនិច្ឆ័យ ហើយខ្ញុំនឹងមិនលើកលែងទោសដល់កូនឡើយ”។

សូមបញ្ជាក់ជាថ្មី លោក ហាន់ធើ ត្រូវបានតុលាការរដ្ឋ Delaware ចោទប្រកាន់ពីបទកុហកលើពាក្យស្នើសុំទិញកាំភ្លើងក្នុងឆ្នាំ២០១៨ ដោយបន្លំថា គាត់មិនមែនជាអ្នកញៀនថ្នាំទាំងដែលពេលនោះ គាត់កំពុងប្រើប្រាស់កូកាអ៊ីន។ ជុំវិញដំណើរការនោះ លោក ហាន់ធើ បានក្លាយជាកូនប្រុសប្រធានាធិបតីកំពុងកាន់តំណែងដំបូងគេក្នុងប្រវត្តិសាស្រ្តអាមេរិក ដែលត្រូវបានកាត់ទោសនៅក្នុងតុលាការសហព័ន្ធ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ជិតផុតអាណត្តិ លោក ចូ បៃដិន លើកលែងទោសឲ្យកូនប្រុស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ស្ពានអាកាសមរតកតេជោដំណាក់កាលទី២ គ្រោងបញ្ចប់ការសាងសង់ និងបើកឲ្យចរាចរណ៍នៅដើម​ខែមេសា ឆ្នាំ២០២៥

ព័ត៌មានជាតិ២៤ ម៉ោង មុន

មន្ទីរពេទ្យតម្លៃជាង៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក២០០គ្រែ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ដឹងមូលហេតុតារាចម្រៀង ថៃ ស្លាប់ ក្នុងហាង ក្រោយម៉ាស្សារួច

បច្ចេកវិទ្យា១៩ ម៉ោង មុន

ស្នាដៃសិស្សនិស្សិត និងក្រុមហ៊ុនឯកជនជាង ៦០ស្តង់ នឹងដាក់តាំងបង្ហាញក្នុងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា

ចរាចរណ៍២ ម៉ោង មុន

អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣​បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ

Sokha Hotels

ព័ត៌មានពេញនិយម