Connect with us

ព័ត៌មានអន្ដរជាតិ

ស្ថានការណ៍ថៃ-មីយ៉ាន់ម៉ា ឡើងកម្តៅ ក្រោយរឿងរ៉ាវ បាញ់អ្នកនេសាទ

បានផុស

នៅ

ស្ថានការណ៍ថៃនិងមីយ៉ាន់ម៉ា កាន់តែក្តីគគុកហើយ ក្រោយការប៉ះទង្គិចរវាងអ្នកនេសាទថៃជាមួយកងទ័ពជើងទឹកមីយ៉ាន់ម៉ា ដោយពេលនេះក្រសួងការបរទេសនៅទីក្រុងបាងកក បានកោះហៅឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ឲ្យមកបំភ្លឺលើករណីនេះ។

(រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីភាគីមីយ៉ាន់ម៉ានៅថ្ងៃអង្គារទី៣ខែធ្នូឆ្នាំ២០២៤ ករណីដែលឈានដល់ការផ្ទុះអាវុធ គឺដោយសារតែជនជាតិថៃ បើទូកនេសាទចូលដែនទឹករបស់ខ្លួន ហើយខ្លួនក៏បានចាប់អ្នកនេសាទថៃ ឃុំជាបណ្តោះអាសន្នសិន។

កងទ័ពជើងទឹកថៃ ក៏ព្រមានសងសឹករួចហើយដែរ ជុំវិញហេតុការណ៍នេះដែលបណ្តាលឲ្យអ្នកនេសាទថៃម្នាក់ បាត់បង់ជីវិត ហើយរដ្ឋមន្ត្រីការបរទេសថៃ Maris Sangiampongsa បានទាមទារឲ្យមីយ៉ាន់ម៉ា ដោះលែងអ្នកនេសាទថៃ៤នាក់ជាបន្ទាន់។

រដ្ឋមន្ត្រីការបរទេសថៃ Maris Sangiampongsa (រូបថត៖ ក្រសួងការបរទេសថៃ)

មេបញ្ជាការកងទ័ពជើងទឹកថៃ ឧត្តមនាវីឯក Jirapol Wongwit ព្រមានថា កងទ័ពជើងទឹកថៃនឹងសួរទៅភាគីមីយ៉ាន់ម៉ាអំពីឧបទ្ទវហេតុនេះ ដើម្បីរកឲ្យឃើញថាតើ ហេតុការណ៍កើតឡើងនៅឯណា និងថាតើការវាយប្រហារនោះ ជាប្រតិកម្មហួសហេតុពេកឬក៏យ៉ាងណា។ ប្រសិនបើកប៉ាល់ថៃចូលនេសាទក្នុងដែនទឹករបស់ខ្លួនសោះ តែបែរជាត្រូវគេវាយប្រហារនោះ កងទ័ពជើងទឹកថៃ អាចឆ្លើយតបវិញតាមរបៀបនោះដែរហើយ។

ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ច្បាស់ថា តើហេតុការណ៍ប៉ះទង្គិចគ្នានេះ កើតឡើងនៅឯណាឲ្យពិតប្រាកដ ព្រោះភាគីទាំងសងខាង សុទ្ធតែអះអាង ខុសៗគ្នា។

(រូបថត៖ Nation)

ដោយឡែក បើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីការពារជាតិថៃ Phumtham Wechayachai, តំណាងនៃ​គណៈកម្មាធិការ​ព្រំដែន​ក្រុង មកពី​ភាគី​ទាំងសងខាង ​បាន​ចូល​រួម​ក្នុង​ការ​ពិភាក្សាដើម្បីដោះស្រាយបញ្ហា​តាម​ផ្លូវ​ការទូត ព្រោះគ្មាននរណាម្នាក់ចង់បានអំពើហិង្សានោះទេ។

ទន្ទឹមនឹងនោះ អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Jirayu Huangsub បាននិយាយថា ស្ថានការណ៍ទាមទារឲ្យមានការពិនិត្យឲ្យបានហ្មត់ចត់ជាមុនសិន ដើម្បីស្វែងយល់ពីប្រភពដើមនៃបញ្ហា ហើយកាលណាគ្រប់យ៉ាងត្រូវបានលាតត្រដាងហើយនោះ ទើប​ថៃ​ប្រកាន់​ជំហរ​ច្បាស់លាស់។

ឧប្បត្តិហេតុស្រដៀងគ្នានេះ ក៏បានកើតឡើងផងដែរកាលពីជាង៣០ឆ្នាំមុន ប៉ុន្តែបញ្ហានោះត្រូវបានដោះស្រាយ ហើយមិនមានអ្វីកើតឡើងទៀតទេក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ តំបន់ងាយកើតជម្លោះ គឺជាកន្លែងដែលមានកូនកោះច្រើន ហើយប្រជាជននៃប្រទេសទាំងពីរ តែងសកម្មភាពឆ្លងដែន ប៉ុន្តែជាទូទៅបញ្ហាត្រូវបានដោះស្រាយភ្លាមៗ មិនដែលរីកធំឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កងទ័ពជើងទឹកថៃ គំរាមសងសឹកមីយ៉ាន់ម៉ា ចំពោះការបាញ់​ទូក​នេសាទនិងចាប់មនុស្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់១០គ្រួសារ ទទួល​អំណោយ​ពី​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​បន្ទាយ​មានជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក សួស យ៉ារ៉ា ៖ ការ​ទូត​សន្តិភាព​សភា​កម្ពុជា​មាន​បទ​ពិសោធន៍​កសាង​សន្តិភាព​ជាក់ស្តែង និង​ផ្អែក​លើ​គោលការណ៍​ទាំង​៥

សេដ្ឋកិច្ច១១ ម៉ោង មុន

កម្ពុជាកំពុងរៀបចំនីតិវិធីពិសេស សម្រាប់ការនាំចេញទំនិញទៅទីផ្សារអាមេរិក

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងការងារ ចុះហត្ថលេខាលើ​ឯកសារចំនួន​៣ ជាមួយថៃ ក្រោមអធិបតីភាព សម្តេច​ធិបតី ហ៊ុន ម៉ាណែត

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម២២ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម