Connect with us

ព័ត៌មានជាតិ

ធនាគារកណ្តាលកម្ពុជា-វៀតណាមបន្តកិច្ចប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុនៃប្រទេសទាំងពីរ

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជា (NBC) និងធនគាររដ្ឋវៀតណាមបានប្តេជ្ញាលើកិច្ចសហប្រតិបត្តិការសំដៅជំរុញការអភិវឌ្ឍឱ្យកាន់តែប្រសើរថែមទៀតលើវិស័យធនាគារនៃប្រទេសទាំងពីរ ក្រោយពីធនាគារកណ្តាលនៃប្រទេសទាំងពីរបានប្រកាសដាក់ឱ្យប្រើប្រាស់ការទូទាត់ឆ្លង​ដែនតាម QR កូដតាំងពីខែធ្នូឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២៩ ខែ វិច្ឆិកា លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បាន​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគាររដ្ឋវៀតណាម ដឹកនាំដោយលោកជំទាវ Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

បើយោងតាម NBC កិច្ចប្រជុំទ្វេភាគីឆ្នាំ២០២៤នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី សំដៅជំរុញការអភិវឌ្ឍឱ្យកាន់តែប្រសើរថែមទៀតលើវិស័យធនាគារនៅក្នុងប្រទេសទាំងពីរ។

ជាមួយគ្នានោះដែរ ​ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ពីស្ថានភាពសេដ្ឋកិច្ច នយោបាយរូបិយវត្ថុ ដំណើរការអភិវឌ្ឍន៍វិស័យធនាគារនៃប្រទេសទាំងពីរ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន។

កាលពីថ្ងៃទី៣​ ខែធ្នូ​ ឆ្នាំ២០២៣​ ធនាគារកណ្តាលនៃប្រទេសទាំងពីរបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការទូទាត់ឆ្លងដែនតាម​ QR Code  ​ដើម្បីជំរុញការទូទាត់ឌីជីថល ជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងទីផ្សារ ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស តម្លៃសមរម្យ សុវត្ថិភាព និងជួយជំរុញកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្មឆ្លងដែនរវាងកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

បើយោងតាម NBC ចំពោះគម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន​ រវាងប្រទេសទាំងពីរអនុញ្ញាតឱ្យប្រជាជនកម្ពុជា​ ដែលមានគណនីធនាគារជាប្រាក់រៀល អាចប្រើប្រាស់កម្មវិធីធនាគារចល័ត ក្នុងប្រតិបត្តិការទូទាត់ជាប្រាក់ដុងវៀតណាម ដោយស្កេន VietQR Code របស់ពាណិជ្ជករ ឬនៅតាមបណ្តាហាងទំនិញ-សេវាកម្មនៅប្រទេសវៀតណាម។

ជាមួយគ្នានោះដែរ ចំពោះប្រជាជនវៀតណាម​ ដែលមានគណនីធនាគារជាប្រាក់ដុងវៀតណាម ក៏អាចស្កេន ខេអេចឃ្យូអរកូត (KHQR Code) របស់ពាណិជ្ជករ ឬនៅតាមហាងទំនិញ-សេវាកម្មនៅប្រទេសកម្ពុជា ដោយប្រើប្រាស់កម្មវិធីធនាគារចល័ត ដើម្បីទូទាត់ថ្លៃទំនិញឬសេវាកម្មជាប្រាក់រៀលផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ពេញចិត្តប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ ជាសមិទ្ធិផលថ្មីបង្កើតឡើងដោយកូនខ្មែរ

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខេត្តកណ្ដាលប្រាប់ពលរដ្ឋឃុំព្រៃពួច ស្រុកអង្គស្នួល មកផ្ទៀងផ្ទាត់ឯកសារវិនិច្ឆ័យក្បាលដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ដល់​រដូវ​សត្វ​ក្រៀល​ បន្លាស់​ទី​មក​ដល់​អន្លង់​ព្រីង ខណៈ​សត្វ​កម្រ​ទម្លាប់​ដេកជាប់​ដី ​ក្លាយ​ជា​ទស្សនីយភាព​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​មក​ទស្សនា​

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងខេត្តកណ្ដាល ផ្ដាំអាជ្ញាធរជាប់ព្រំដែន រឹតបន្តឹងលើជនបរទេសដែលលួចជ្រៀតចូលខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម