Connect with us

ព័ត៌មានជាតិ

អគ្គបញ្ជាការដ្ឋានទ័ព ព្រមានចាត់ការអ្នកក្លែងគណនី TikTok ដោយប្រើឈ្មោះនាយឧត្តមសេនីយ៍ វង្ស ពិសេន

បានផុស

នៅ

អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានចេញមកព្រមានចាត់វិធានការតាមច្បាប់ចំពោះបុគ្គលដែលហ៊ានក្លែងគណនី TikTok ដោយប្រើរូប និងឈ្មោះរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ហើយប្រាប់ឱ្យម្ចាស់គណនីក្លែងក្លាយទាំងនោះបញ្ឈប់សកម្មភាពជាបន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមាននេះ ធ្វើឡើងក្រោយមានជនខិលខូចបានបង្កើតគណនី TikTok ក្លែងក្លាយដោយប្រើប្រាស់រូប និងឈ្មោះរបស់លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ទៅផ្សព្វផ្សាយដោយគ្មានការអនុញ្ញាត។

យោងតាមសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤​ ខុទ្ទកាល័យរបស់អគ្គបញ្ជាការដ្ឋាន បានបដិសេធទាំងស្រុងនូវរាល់សកម្មភាពទាំងឡាយរបស់គណនី TikTok ខាងលើ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល។

ភ្ជាប់នឹងសេចក្ដីបដិសេធនេះ ខុទ្ទកាល័យរបស់អគ្គបញ្ជាការដ្ឋាន ក៏បានប្រាប់ឱ្យម្ចាស់គណនីក្លែងក្លាយខាងលើបញ្ឈប់ជាបន្ទាន់ ហើយក្នុងករណីមិនបញ្ឈប់សកម្មភាពទាំងនោះទេ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

បើតាមអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បណ្តាញសង្គមផ្លូវការរបស់លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន មានតែ៖ Facebook page ឈ្មោះ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ (មានសញ្ញាធីកខៀវ) Channel Telegram ឈ្មោះ អគ្គបញ្ជាការដ្ឋាន ខ.ភ.ម CIC News និងប្រព័ន្ធ Cool App ឈ្មោះ អគ្គបញ្ជាការដ្ឋាន ខ.ភ.ម CIC News រួមទាំងមាន Website ឈ្មោះ https://cic.mil.kh

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម