ព័ត៌មានជាតិ
មន្រ្តីបច្ចេកទេស ពន្យល់បន្ថែមកម្មវិធីបកប្រែរបស់ខ្មែរ translatekh បង្កើតដោយអ្នកជំនាញក្នុងស្រុក
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីបកប្រែ TranslateKh ដែលបង្កើតឡើងដោយអ្នកជំនាញខ្មែរដើម្បីសម្រួលដល់ការបកប្រែទម្រង់ឯកសារផ្សេងៗ។
កម្មវិធីបកប្រែ TranslateKh ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងកម្មវិធី «វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា» ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
លោក សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន
មន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានពន្យល់ពីកម្មវិធីបកប្រែរបស់ខ្មែរនេះ ជាដំណោះស្រាយឌីជីថលថ្មីបន្ថែម សម្រាប់ពលរដ្ឋខ្មែរ។
លោក សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានបានបញ្ជាក់ថា លក្ខណៈពិសេសនៃកម្មវិធីបកប្រែរបស់ខ្មែរនេះ គឺអាចរក្សាទុកទិន្នន័យក្នុងស្រុក ចៀសវាងការបង្ហូរទិន្នន័យចេញក្រៅស្រុក ដែលអាចនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។
លោកអះអាងថា កម្មវិធីបង្កើតឡើងដោយអ្នកជំនាញក្នុងស្រុកនេះ រាល់ទិន្នន័យអ្នកប្រើប្រាស់មិនត្រូវបានកត់ត្រានោះទេ។
កម្មវិធីបកប្រែ TranslateKh ជាកម្មវិធីជំនួយការឆ្លាតសម្រាប់បកប្រែពាក្យ ឃ្លា ប្រយោគ ឬអត្ថបទពីភាសាខ្មែរ ទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេស ត្រឡប់មកភាសាខ្មែរវិញ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាសិក្សាស៊ីជម្រៅ (Deep Learning)។
បើតាមលោក សំ សិទ្ធិសេរី កម្មវិធីនេះអាចផ្តល់ផលជះខ្លាំងជាងមុន ជាមួយការបញ្ចូលបច្ចេកវិទ្យាថ្មីៗផ្សេងទៀត ដូចជាអាចបកប្រែពីសម្លេងទៅជាអត្ថបទ ក៏ដូចជាពីអត្ថបទភាសាអង់គ្លេសទៅជាសម្លេងភាសាអង់គ្លេស ងាយស្រួលសម្រាប់ពលរដ្ឋអាចធ្វើទំនាក់ទំនងជាមួយបរទេស។
យ៉ាងណាមិញ បើតាមមន្រ្តីក្រសួងប្រៃសណីយនិងទូរគមនាគមន៍ កម្មវិធីបកប្រែរបស់ខ្មែរនេះបច្ចុប្បន្នអាចបកប្រែត្រឹមពាក្យប្រើប្រាស់ទូទៅ មិនទាន់អាចបកប្រែស៊ីជម្រៅទាក់ទងពាក្យបច្ចេកទេសច្បាប់ កសិកម្ម បច្ចេកវិទ្យាបានល្អនៅឡើយទេ៕
-
វប្បធម៌ ជំនឿ៤ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
សន្តិសុខសង្គម២២ ម៉ោង ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន