ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាមដាក់ពន្ធ ១០០ ភាគរយ លើប្លុក BRICS
ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលនឹងឡើងកាន់អំណាចនៅខែមករា ឆ្នាំក្រោយ បានគំរាមកំហែងដាក់ពន្ធ ១០០ ភាគរយ លើអង្គការកិច្ចសហប្រតិបត្តិការនៃប្រទេស BRICS ប្រសិនបើប្លុកសេដ្ឋកិច្ចមួយនេះ បង្កើតរូបិយប័ណ្ណផ្ទាល់ខ្លួនដើម្បីជំរុញបដិដុល្លារូបនីយកម្ម។

លោកបានសរសេរនៅលើបណ្ដាញសង្គមដែលលោកបង្កើតឡើង Truth Social កាលពីថ្ងៃសៅរ៍ថា៖ «គំនិតដែលថាប្រទេស BRICS កំពុងព្យាយាមងាកចេញឆ្ងាយពីប្រាក់ដុល្លារ ខណៈយើងនៅឈរមើលនោះ គឺចប់ហើយ»។
លោកបន្តថា៖ «យើងទាមទារឱ្យមានការប្តេជ្ញាចិត្តពីប្រទេសទាំងនោះថា ពួកគេនឹងមិនបង្កើតរូបិយប័ណ្ណ BRICS ថ្មី ឬប្រើរូបិយប័ណ្ណផ្សេងទៀត ដើម្បីជំនួសប្រាក់ដុល្លារអាមេរិកដ៏អស្ចារ្យនោះទេ បើមិនដូច្នេះទេ ពួកគេនឹងប្រឈមមុខនឹងពន្ធ ១០០ ភាគរយ ហើយគួរតែត្រៀមនិយាយពាក្យលាទៅកាន់ការលក់ក្នុងសេដ្ឋកិច្ចដ៏អស្ចារ្យរបស់សហរដ្ឋអាមេរិក»។
ការគំរាមកំហែងរបស់លោក ត្រាំ គឺចំៗទៅលើប្រទេសសមាជិករបស់ BRICS ដែលរួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម ជាដើម។ ប្រទេសផ្សេងៗទៀតក៏ត្រៀមចូលរួមផងដែរ ដែលរួមមាន តួកគី ឥណ្ឌូណេស៊ី ថៃ វៀតណាម ម៉ាឡេស៊ី អាល់ហ្សេរី បេឡារូស គុយបា បូលីវី អ៊ូសបេគីស្ថាន កាហ្សាក់ស្ថាន នីហ្សេរីយ៉ា និងអ៊ូហ្គង់ដា។
គេមើលឃើញថា ការគំរាមកំហែងរបស់ប្រធានាធិបតីជាប់ឆ្នោតដដែល មិនមែនជាអ្វីដែលគួរឱ្យភ្ជាក់ផ្អើលនោះទេ ព្រោះនៅពេលធ្វើយុទ្ធនាការបោះឆ្នោត លោក ត្រាំ បានសន្យារួមមកហើយថា លោកនឹងដាក់ពន្ធ ១០០ ភាគរយ លើគ្រប់មុខទំនិញរបស់ប្រទេស ដែលចង់ងាកចេញពីការប្រើប្រាស់លុយដុល្លារ ឬធ្វើបដិដុល្លារូបនីយកម្ម។

យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រាក់ដុល្លារអាមេរិក រួមចំណែកប្រហែល ៥៨ ភាគរយ នៃទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ពិភពលោក ហើយទំនិញសំខាន់ៗដូចជាប្រេង ក៏ត្រូវបានជួញដូរដោយប្រើប្រាក់ដុល្លារជាចម្បងផងដែរ។ ការសិក្សារកឃើញថា ភាពខ្លាំងនៃតួនាទីរបស់ប្រាក់ដុល្លារ នឹងមិនធ្វើឱ្យរូបិយប័ណ្ណមួយនេះងាយរងគ្រោះនោះទេ។
កន្លងមក រុស្ស៊ី ដែលជាសមាជិកធំរបស់ BRICS បានជំរុញឱ្យប្លុកនេះកាត់បន្ថយឥទ្ធិពលរបស់លោកខាងលិចលើប្រព័ន្ធហិរញ្ញវត្ថុរបស់ពិភពលោក រួមទាំងការធ្វើបដិដុល្លារូបនីយកម្ម ការងាកចេញពីប្រព័ន្ធផ្ទេរប្រាក់របស់លោកខាងលិចដូចជាប្រព័ន្ធ SWIFT និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលគ្រប់គ្រងដោយលោកខាងលិច ដូចជា IMF ជាដើម។ រុស្ស៊ីក៏ជំរុញលើការប្រើប្រាស់រូបិយប័ណ្ណរបស់ប្រជាជាតិក្នុងប្លុក BRICS សម្រាប់ការទូទាត់ពាណិជ្ជកម្មផងដែរ ខណៈគេមើលឃើញថា ការធ្វើបែបនេះ អាចឱ្យរុស្ស៊ីគេចពន្ធ ឬទណ្ឌកម្មរបស់លោកខាងលិច។
គួរគូសបញ្ជាក់ផងដែរថា ការគំរាមកំហែងរបស់លោក ត្រាំ ធ្វើឡើងដោយស្របតាមការរំពឹងទុករបស់អ្នកវិភាគជាច្រើននាពេលកន្លងមក ដែលព្រមានឱ្យប្រទេសសមាជិក BRICS រៀងៗខ្លួន ដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ត្រូវប្រុងប្រយ័ត្នជំហររបស់ប្លុកនេះ ដោយខ្លាចក្រែង ទទួលផលប៉ះពាល់ដោយផ្ទាល់ពីរដ្ឋបាលរបស់ លោក ត្រាំ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ