Connect with us

ព័ត៌មានជាតិ

តុលាការខេត្តកណ្តាល ផ្តន្ទាទោសស្រ្តីជនជាតិហ្វីលីពីន១៣នាក់ និងស្រ្តីខ្មែរម្នាក់ពាក់ព័ន្ធការពពោះជំនួស

បានផុស

នៅ

តុលាការខេត្តកណ្តាល សម្រេចផ្តន្ទាទោស ជនជាប់ចោទជាស្ត្រីជនជាតិហ្វីលីពីនចំនួន១៣នាក់ និងស្រ្តីជនជាតិខ្មែរ ១នាក់ ក្នុងសំណុំរឿងការពពោះជំនួស ដោយចោទប្រកាន់ពីបទ ប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន។

ជនជាប់ចោទជាស្ត្រីជនជាតិហ្វីលីពីនចំនួន១៣ នាក់ ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារក្នុងម្នាក់ៗ​កំណត់ រយៈពេល៤ ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគាររយៈពេល២ឆ្នាំ ទោសដែលនៅសល់ត្រូវព្យួរធម្មតាពីបទ ប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល ចុះថ្ងៃទី​០២ ខែធ្នូ ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ចំណែកជនជាប់ចោទជាស្ត្រីជនជាតិខ្មែរ ដែលជាអ្នកសម្អាតផ្ទះ និងរៀបចំម្ហូបអាហារដើម្បីមើលថែ ស្ត្រីជនជាតិហ្វីលីពីនត្រូវបានតុលាការសម្រេច កែប្រែបទចោទប្រកាន់លើជនជាប់ចោទពីបទសមគំនិត ក្នុងបទប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន មកជាបទ មិនប្តឹង បរិហារបទឧក្រិដ្ឋ តាមបញ្ញត្តិមាត្រា៥២៩ នៃក្រមព្រហ្មទណ្ឌវិញ។ តុលាការ បានផ្តន្ទាទោសស្រ្តីខ្មែរដាក់ពន្ធនាគារ កំណត់រយៈពេល៦ ខែ តែអនុវត្តទោសក្នុងពន្ធនាគាររយៈពេល២ ខែ ទោសដែលនៅសល់ត្រូវព្យួរធម្មតា។ ជនជាប់ចោទបានប្រព្រឹត្តបទល្មើសនៅចំណុចបុរី វិមានភ្នំពេញ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីខែមីនា ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២៤ និងក្នុងអំឡុងឆ្នាំ២០២៤។

អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល បញ្ជាក់ជូនថា ជុំវិញការសម្រេចនេះ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល បានធ្វើការពិចារណាយ៉ាងល្អិតល្អន់ ច្បាស់លាស់ និងត្រឹមត្រូវបំផុតផ្អែកតាមច្បាប់ជាធរមាន ហើយបានកំណត់ថា អំពើដែលបានប្រព្រឹត្តដោយជនជាប់ចោទជា ស្ត្រីជនជាតិហ្វីលីពីនទាំង១៣ នាក់គឺជាបទល្មើសដែលផ្ទុយនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

អំពើនេះ គឺជាបទល្មើសប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន ដែលត្រូវផ្តន្ទាទោសដោយក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដោយសារបទល្មើសនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិជាមនុស្សរបស់ទារក និងកុមារ ដែលត្រូវគាំពារ និងការពារដោយច្បាប់ជាតិ និងច្បាប់អន្តរជាតិ។


យោងតាមមាត្រា៩៨៧ នៃក្រមរដ្ឋប្បវេណីបានកំណត់ថា ស្ត្រីដែលបានសម្រាលកូន គឺជាម្តាយរបស់កូន។ ប៉ុន្តែ ក្នុងករណី​សំណុំរឿងខាងលើនេះ មានភស្តុតាងច្បាស់លាស់ និងរឹងមាំដែលបង្ហាញថា ស្ត្រីជនជាតិ ហ្វីលីពីនទាំង១៣ នាក់នេះ មានចេតនាពពោះជំនួស ដើម្បីបង្កើតទារកក្នុងគោលបំណងលក់-ដូរ ទៅឱ្យអ្នកទីបីជាថ្នូរនឹងប្រាក់ ដែលអំពើនេះត្រូវកំណត់ថាជាបទល្មើសលក់-ដូរមនុស្ស។ ហេតុដូច្នេះ ស្ត្រីដែលពពោះជំនួស ក្នុងគោលបំណងបង្កើតកូន ដើម្បីលក់-ដូរ ទទួលប្រាក់កម្រៃ ត្រូវចាត់ទុកជាជនល្មើសតាមច្បាប់កម្ពុជា។

កាលពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងខេត្តកណ្តាល បានបើកសវនាការជា អសាធារណៈដើម្បីជំនុំ ជម្រះលើសំណុំរឿងព្រហ្មទណ្ឌចំពោះស្រ្តីខាងលើពាក់ព័ន្ធនឹងករណីប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ វិនាទី មុន

តុលាការខេត្តកណ្តាល ផ្តន្ទាទោសស្រ្តីជនជាតិហ្វីលីពីន១៣នាក់ និងស្រ្តីខ្មែរម្នាក់ពាក់ព័ន្ធការពពោះជំនួស

ជីវិតកម្សាន្ដ៨ នាទីutes មុន

មហាជនចោទថា Dispatch ជាខ្សែរបស់​ HYBE ខណៈតារាក្រោមទ្រនំនេះ មិនដែលលេចធ្លាយចចាមអារ៉ាមសោះ

ព័ត៌មានជាតិ២៦ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ស្នើគ្រប់ភាគី ចែករំលែកឧត្តមានុវត្តន៍ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីពង្រឹងប្រព័ន្ធសន្តិសុខសង្គមកម្ពុជាកាន់តែប្រសើរ

សន្តិសុខសង្គម២៧ នាទីutes មុន

រដ្ឋបាលរាជធានី កែសម្រួលតម្រាយផ្លូវ ពេលវេលា និងប្រភេទរថយន្តដឹកជញ្ជូនធុនធ្ងន់ចេញ-ចូលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

មនុស្សរាប់សិបនាក់រត់ជាន់គ្នាស្លាប់​ក្នុង​​ចលាចល​នៃ​​​ប្រកួតបាល់ទាត់​នៅ​ហ្គីណេ

Sokha Hotels

ព័ត៌មានពេញនិយម