Connect with us

ជីវិតកម្សាន្ដ

កម្រឃើញ និសា បង្ហាញក្តីស្នេហ៍ជ្រាលជ្រៅចំពោះស្វាមី តែតាមរយៈបទ”ជីវិតតែមួយ” អ្នកគាំទ្រជ្រួតជ្រាបច្បាស់

បានផុស

នៅ

បើគិតមកដល់ពេលនេះ ចំណងអាពាហ៍ពិពាហ៍រវាងតារាចម្រៀងល្បីឈ្មោះ អ្នកនាង សុគន្ធ និសា និងស្វាមី គឺលោកចៅ សម្បត្តិ មានរយ:ពេលជិត ៧ឆ្នាំមកហើយ។ ទោះកន្លងមក គូស្វាមីភរិយាមួយគូរនេះ ពុំសូវជាបង្ហាញភាពផ្អែមល្ហែមជាញឹកញាប់ក៏ដោយ ប៉ុន្តែក្នុងឱកាសខួបអាពាហ៍ពិពាហ៍ឆ្នាំនេះ និសា និងស្វាមី បានធ្វើឱ្យអ្នកគាំទ្រញញឹមសាទរនឹងសុភមង្គលអ្នកទាំងពីរព្រោងព្រៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍របស់ខ្លួន តារាស្រីជួរមុខរូបនេះ បានបញ្ចេញនូវបទចម្រៀងមនោសញ្ចេនាមួយបទ ឆ្លុះបញ្ចាំងពីក្តីស្នេហ៍របស់ខ្លួនជាមួយនឹងស្វាមី​ ចំណងជើងថា “ជីវិតតែមួយ” ។ ទន្ទឹមនឹងចម្រៀងពោរពេញដោយក្តីស្រលាញ់នេះ អ្នកនាងបានក្លែមនូវពាក្យពេចន៍បង្កប់ស្នេហ៍ថា “ពីមនុស្សដទៃមិនដែលស្គាល់គ្នា ពេលនេះបានដេីររួមគ្នារយ:ពេល៧ឆ្នាំ​” និងសន្យាកាន់ដៃគ្នាទៅមុខ។ ក្នុងនោះដែរ ស្វាមីរបស់អ្នកនាង ក៏បានប្រគល់បាច់ផ្កាពណ៌ក្រហមជូនទៅភរិយា​របស់​លោក នៅថ្ងៃខួបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរផងដែរ។

​សូមជម្រាបដែរថាតារាចម្រៀង​ស្រី សុគន្ធ និសា បាន​ចូលរោងការជាមួយស្វាមីដែលជាអាណិកជនខ្មែរ-អាមេរិកឈ្មោះចៅ សម្បត្តិកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ដែល​ពិធី​នេះបានប្រព្រឹត្តឡើងនៅសណ្ឋាគារលំដាប់ផ្កាយ៥ (សូ​ហ្វី​តែ​ល​ភ្នំពេញ) ដោយ​បានអញ្ជើញភ្ញៀវកិត្តិយសជាច្រើនពិសេសអ្នកសិល្បៈចូលរួមផងដែរ ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២០ វិនាទី មុន

កម្រឃើញ និសា បង្ហាញក្តីស្នេហ៍ជ្រាលជ្រៅចំពោះស្វាមី តែតាមរយៈបទ”ជីវិតតែមួយ” អ្នកគាំទ្រជ្រួតជ្រាបច្បាស់

ជីវិតកម្សាន្ដ៣ នាទីutes មុន

៣ ក្រុមដែល YG ប្រកាស បែររងភាពចម្រូងចម្រាសពីហ្វេនថា កុហកសុទ្ធសាធ

ព័ត៌មានជាតិ៩ នាទីutes មុន

ក្រសួងអប់រំ បានពានរង្វាន់ The Wenhui Award 2022 ក្នុងការចូលរួមលើកកម្ពស់នវានុវត្តន៍នៃការអប់រំក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

ព័ត៌មានជាតិ១៦ នាទីutes មុន

កម្ពុជាបិទវែបសាយជួញដូរ​លុយគ្រីបតូចំនួន ១៦ រួម​ទាំង​​ Binance និង Coinbase

ព័ត៌មានជាតិ២៦ នាទីutes មុន

ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤​ កម្ពុជាបណ្ដេញជនជាតិវៀតណាម៩៩នាក់ចេញពីប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម