Connect with us

ព័ត៌មានជាតិ

ថ្ងៃទី៤ធ្នូ ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យលើរបៀបវារៈចំនួន៤

បានផុស

នៅ

នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងរៀបចំកិច្ចប្រជុំរបស់ខ្លួន ដើម្បីពិនិត្យលើរបៀបវារៈចំនួន៤ ដែលក្នុងនោះ មានទាំងការពិនិត្យ និងសម្រេចលើការស្នើសុំដាក់សេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៥ ទៅក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា របៀបវារៈដែលត្រូវលើកយកមកពិនិត្យក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃស្អែកនេះ រួមមាន ការពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៥។

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យ និងសម្រេចលើការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា ទៅក្នុងរបៀបវារៈសម័យប្រជុំពេញអង្គព្រឹទ្ធសភា ព្រមទាំងការកំណត់កាលបរិច្ឆេទ និងរបៀបវារៈសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

សាលក្រមចុងក្រោយ! គ្មានការលើកលែងទោសប្រហារជីវិតឡើយ ចំពោះអតីតសេដ្ឋិនីវៀតណាម ករណីឆបោក

ព័ត៌មានជាតិ៤ នាទីutes មុន

កម្ពុជាស្វែងរកលទ្ធភាព បង្កើតមន្ទីរពិសោធន៍ជាតិកសិកម្ម

ព័ត៌មានជាតិ៥ នាទីutes មុន

ថ្ងៃទី៤ធ្នូ ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យលើរបៀបវារៈចំនួន៤

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អាល្លឺម៉ង់ ជំរុញ​ឲ្យ​ចិន​ឈប់​គាំទ្រ​រុស្ស៊ី ហើយ​ងាក​ទៅ​ជួយ​រក​សន្តិភាព​ឲ្យ​អ៊ុយក្រែន

វប្បធម៌ ជំនឿ១៥ នាទីutes មុន

សម្បត្តិវប្បធម៌ខ្មែរចំនួន៥ ត្រូវបានចុះបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិក្នុងខែវិច្ឆិកា

Sokha Hotels

ព័ត៌មានពេញនិយម