ព័ត៌មានអន្ដរជាតិ
សាលក្រមចុងក្រោយ! គ្មានការលើកលែងទោសប្រហារជីវិតឡើយ ចំពោះអតីតសេដ្ឋិនីវៀតណាម ករណីឆបោក
បន្ទាប់ពីសវនាការនិងការពិភាក្សាអស់រយៈពេលជិតមួយខែ ទីបំផុតតុលាការប្រជាជនជាន់ខ្ពស់ទីក្រុងហូជីមិញ បានប្រកាសសាលក្រមចុងក្រោយនៃបណ្តឹងសាទុក្ខទាក់ទងនឹងញត្តិសុំបន្ថយទោសប្រហារជីវិតអ្នកស្រី Truong My Lan រួមជាមួយបណ្តឹងឧទ្ធរណ៍របស់ជនជាប់ចោទ៤៧នាក់ផ្សេងទៀត ទាក់ទងនឹងករណីសូកប៉ាន់ ឆបោក និងពុករលួយជាប្រព័ន្ធលើធនាគារ Saigon Commercial Bank «SCB»។
តាមការចុះផ្សាយរបស់ VN Express នៅថ្ងៃអង្គារទី៣ខែធ្នូឆ្នាំ២០២៤, តុលាការប្រកាសថា គ្មានហេតុផលអាចទទួលយកបានណាមួយ ដែលត្រូវបន្ធូរបន្ថយទោសប្រហារជីវិតអតីតសេដ្ឋិនីវៀតណាមរូបនេះឡើយ ព្រោះថា ទង្វើរបស់អ្នកស្រី Lan ពិតជាបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរពេកហើយ។
យ៉ាងណាក្តី ក៏អាចមានឱកាសស្តួចស្តើងបំផុតផងដែរ ក្នុងការជួយឲ្យអ្នកស្រីបានថយទោសមកនៅជាប់ពន្ធនាគារអស់មួយជីវិត ក្នុងករណីអ្នកស្រី អាចសងសំណង ៣ភាគ៤ នៃការខូចខាត។
ក្នុងនាមជាប្រធានក្រុមហ៊ុន Van Thinh Phat, អ្នកស្រី Lan បានគ្រប់គ្រងដោយប្រយោល នូវភាគហ៊ុន៩១.៥% ក្នុងធនាគារ SCB តាមរយៈបុគ្គលជាច្រើន ហើយបញ្ជាឲ្យថ្នាក់ដឹកនាំធនាគារ អនុម័តប្រាក់កម្ចីសម្រាប់ក្រុមហ៊ុននៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ Van Thinh Phat ដូច្នេះ លោកស្រីអាចដកប្រាក់ពីធនាគារបាន។
លើសពីនេះ អ្នកស្រីបានបញ្ជាឲ្យមន្ត្រី SCB ផ្ទេរប្រាក់ទៅឲ្យក្រុមហ៊ុនក្លែងក្លាយ ហើយបន្ទាប់មកបង្វិលប្រាក់ឬដកជាសាច់ប្រាក់ ដើម្បីបិទបាំងកំហុសរបស់ខ្លួន។
ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២២ អ្នកស្រី Lan និងបក្ខពួក បានទទួលប្រាក់កម្ចីចំនួន ២ ៥០០លើកនិងបណ្តាលឲ្យធនាគារខាតបង់ជាទឹកប្រាក់ ៦៧៧ទ្រីលានដុង ហើយដើម្បីបិទបាំងអំពើខុសឆ្គងនៅ SCB អ្នកស្រី Lan ក៏បញ្ជាឲ្យមន្ត្រីក្រោមឱវាទ ទៅសូកប៉ាន់សវនករនៃធនាគាររដ្ឋវៀតណាម «SBV» ថែមទៀត។
ជាលទ្ធផល អធិការធនាគារកណ្តាល Do Thi Nhan បានទទួលសំណូក ៥.២ លានដុល្លារចំណែកថៅកែឈ្មោះ Nguyen Van Hung ដែលជាអធិការរងនៃ SBV បានទទួលសំណូក៣០០ ០០០ដុល្លារ។
សូមបញ្ជាក់ សវនាការដ៏ល្បីរន្ទឺរបស់អ្នកស្រី Lan គឺជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងអំពើពុករលួយទ្រង់ទ្រាយធំ ដែលត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ២០១៦មក ដោយអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម។
យុទ្ធនាការដែលគេឲ្យឈ្មោះថា “ឡដុតរំលាយ” នេះ បានបណ្តាលឲ្យប្រធានាធិបតីពីររូប ឧបនាយករដ្ឋមន្ត្រីពីររូប និងមន្ត្រីរដ្ឋាភិបាល ព្រមទាំងនាយកប្រតិបត្តិអាជីវកម្មរាប់ពាន់នាក់ផ្សេងទៀត ត្រូវបានបណ្តេញចេញពីតំណែង ពិន័យ ឬជាប់គុកពីបទប្រព្រឹត្តអំពើពុករលួយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីបំផុត តុលាការវៀតណាម កាត់ទោសប្រហារជីវិត អតីតសេដ្ឋិនី ពីបទឆបោកប្រាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា